Header Ads

អាហ្សង់​ទីន​មាន​ប្រ​វត្តិ​មិន​សូវ​កាក់​កប​ពេល​ជួប​ជា​មួយ​ហូ​ល្លង់ ចុះ​លើក​នេះ​វិញ​អាច​មាន​ស​ង្ឃឹម​ទេ?

ការ​ប្រ​កួត​ក្រប​ខណ្ឌ FIFA W​orld Cup 2014 វគ្គពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ រវាងក្រុមជម្រើស​ជាតិ​​ហូល្លង់​​ និង​ក្រុម​ជម្រើស​ជាតិ​អា​ហ្សង់​ទីន​​នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ក្នុង​ទឹក​ដី​នៃ​កី​ឡា​ដ្ឋាន Arena de Sao Paulo នៃ​ទី​ក្រុង Sao Paulo ដែល​អាច​ផ្ទុក​ទស្ស​និក​​ជន​បាន​រហូត​ដល់ ទៅ 62​ 601 នាក់។ ការ​ប្រ​កួត​នេះ​នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​​វេ​លា​ម៉ោង ៣:០០ ទៀប​ភ្លឺ​ (​ម៉ោង​នៅ​កម្ពុជា) ថ្ងៃ​ទី ១០ ខែ​​កក្កដា ឆ្នាំ ២០១៤ ។
Netherlands Vs Argentina
វិភាគ​លើ​ក្រុម​ទាំង​ពីរ
  • ក្រុម​ជម្រើស​ជាតិ​ហូល្លង់​បាន​ធ្វើ​ឲ្យ​ក្រុម​អ្នក​គាំ​ទ្រ​ស្ទឺរ​តែ​ អស់​ទំ​នុក​ចិត្ត​ទៅ​ហើយ​ដោយ​សារ​តែ​អាច​​ប្រ​កួត​យក​ឈ្នះ​លើ​ក្រុម​ជម្រើស​ ជាតិ​កូ​ស្ដា​រី​កា​ដោយ​បាល់​ពិ​ន័យ ១១ មែត្រ​តែ​ប៉ុណ្ណោះ។ ប៉ុន្ដែ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ក៏​ក្រុម​អធិ​រាជ​ពណ៌​ទឹក​ក្រូច​មួយ​នេះ​បាន ​បង្ហាញ​ពី​សមត្ថ​ភាព​ក្នុង​ការ​​ដាក់​សម្ពាធ​លើ​គូ​ប្រ​កួត​យ៉ាង​ខ្លាំង​ ពេញ ១២០ នា​ទី​ផង​ដែរ។
  • ក្រុម​ជម្រើស​ជាតិ​អា​ហ្សង់​ទីន​វិញ​បាន​ទម្លាក់​ក្រុម​ជើង​ខ្លាំង​ប៊ែល ​ហ្សិក​ ដែល​មិន​ធ្លាប់​ចាញ់ ១០ ប្រ​កួត​ជាប់​ៗ​គ្នា​ក្នុង​ក្រប​ខណ្ឌ FIFA World Cup ដោយ​លទ្ធ​ផល ១ ទល់​នឹង ០ ដែល​រក​បាន​ដោយ​កីឡាករ Higuaín នៅ​ដើម​តង់​ទី​១។
  • ក្រុម​ជម្រើស​ជាតិ​ហូ​ល្លង់​បាន​រក្សា​កំណត់​ត្រា​មិន​ធ្លាប់​ចាញ់​របស់ ​ខ្លួន​ក្នុង​ក្រប​ខណ្ឌ FIFA World Cup ​បាន​រហូត​ដល់ ៣០ ប្រ​កួត​ជាប់​ៗ​គ្នា ចំណែក​ឯ​ក្រុម​ជម្រើស​ជាតិ​អា​ហ្សង់​ទីន​វិញ​បរា​ជ័យ​តែ​ម្ដង​គត់​ក្នុង​ ចំណោម​ការ​ប្រ​កួត ១៩ លើក​របស់​ខ្លួន​ក្នុង​ក្រប​ខណ្ឌ FIFA World Cup។
  • ក្រុម​ជម្រើស​ជាតិ​អា​ហ្សង់​ទីន​មិន​ធ្លាប់​បំ​បាក់​ក្រុម​ជម្រើស​ជាតិ​ ហូ​ល្លង់​​បាន​ឡើយ​ក្នុង​ចំណោម​ការ​ប្រ​កួត​គ្នា​​ ៥ លើក​​ថ្មី​របស់​ក្រុម​ទាំង​ពីរ​នៅ​គ្រប់​កម្ម​វិធី​។
  • ក្រុម​ជម្រើស​ជាតិ​ហូ​ល្លង់​បាន​បង្ហាញ​សមត្ថ​ភាព​ដ៏​អស្ចារ្យ​ក្នុង​ ការ​ប្រ​កួត​វគ្គ​ជម្រុះ​តាមពូល​ប៉ុន្តែឥទ្ធិពល​នៅ​តំ​បន់​ប្រ​យុទ្ធ​របស់​ ខ្លួន​បាន​ធ្លាក់​ចុះ​មក​វិញ​ក្នុង​ចំ​ណោម​ការ​ប្រ​កួត​ថ្មីៗ​នេះ ពោល​គឺ​អាច​យក​ឈ្នះ​គូ​ប្រ​កួត​របស់​ខ្លួន​ដោយ​ប្រ​ផិត​ប្រ​ផើយ​ប៉ុណ្ណោះ។
  • ចំណេក​ក្រុម​ជម្រើស​ជាតិ​អា​ហ្សង់​ទីន​វិញ​​នៅ​មិន​ទាន់​បាន​បង្ហាញ​ ទម្រង់​លេង​អស្ចារ្យ​ណាស់​ណា​នៅ​ឡើយ​ទេ​ ពោល​គឺ​មិន​ធ្លាប់​បាន​យក​ឈ្នះ​លើ​គូ​ប្រ​កួត​ឲ្យ​លើស​ពី​ ១ គ្រាប់​នៅ​ឡើយ។
  • កីឡាករ Nigel de Jong របស់​ក្រុម​ជម្រើស​ជាតិ​ហូ​ល្លង់​នៅ​តែ​មិន​អាច​ត្រលប់​មក​ជួយ​ក្រុម​បាន​ វិញ​ដដែល​ ដោយ​សារ​មាន​បញ្ហា​របួស ជា​មួយ​គ្នា​នេះ Ron Vlaar និង Fer នៅ​តែ​មិន​ច្បាស់​​ថាអាច​វិល​មក​ជួយ​ក្រុម​បាន​នៅ​ឡើយ​។
  • ​សម្រាប់​ក្រុម​ជម្រើស​ជាតិ​អា​ហ្សង់​ទីន​វិញ​កំ​ពុង​ព្រួយ​បារម្ភ​ពី​ បញ្ហា​អវត្ត​មាន​កីឡាករ​សំខាន់ Ángel Di María ដោយ​សារ​បញ្ហា​របួស ដែល​ទំ​នង​ជា​អាច​វិល​មក​ជួយ​ក្រុម​ជា​ថ្មី​បាន​ប្រ​សិបន​បើ​ក្រុម​ជម្រើស​ ជាតិ​អា​ហ្សង់​ទីន​អាច​ឡើង​ទៅ​វគ្គ​ផ្ដាច់​ព្រ័ត្រ​ ទោះ​ជា​​យ៉ាង​ណា​ក៏​ដោយ​ក៏​នៅ​មាន​ដំណឹង​ល្អ​សម្រាប់​អា​​ហ្សង់​ទីន​ដែរ​ដោយ ​សារ​តែ​កីឡាករ Sergio Agüero ជា​សះ​ស្បើយ ១០០% អាច​វិល​មក​ជួយ​ក្រុម​វិញ​បាន​ហើយ​។
ទម្រង់​លេង​របស់​ក្រុម​ទាំង​ពីរ​ និង​ជម្រើស​ទាំង​ ១១ នាក់​សម្រាប់ការ​ប្រ​កួត​នេះ (possible)
  • ទម្រង់​លេង​របស់​ក្រុម​ជម្រើស​ជាតិ​​​​ហូល្លង់​៖ ៣-៤-១-២
  • ​ទម្រង់​លេង​របស់​ក្រុម​ជម្រើស​ជាតិ​​​​​​​​​អា​​ហ្សង់​ទីន៖ ៤-៣-១-២
Neth Vs Arg 11
ប្រ​វត្តិ​ជួប​គ្នា​របស់​ក្រុម​ទាំង​ពីរ​
ក្រុម​ទាំង​ពីរ​ធ្លាប់​មាន​ប្រ​វត្តិ​ជួប​គ្នា ៨ លើក​ ក្នុង​នោះ​ក្រុម​ជម្រើស​ជាតិ​ហូ​ល្លង់​ធ្លាប់​ឈ្នះ ៤ លើក ស្មើ​គ្នា ៣ លើក និង​ក្រុម​ជម្រើស​ជាតិ​អា​ហ្សង់​ទីន​យក​ឈ្នះ​បាន​តែ ១ លើក​ប៉ុណ្ណោះ។ ជំ​នួប​លើក​ចុង​ក្រោយ​រវាង​ក្រុម​ទាំង​ពីរ​កាល​ពី​ថ្ងៃ​ទី ២១/០៦/២០០៦ ក្រុម​ទាំង​ពី​បាន​​បញ្ចប់​ការ​ប្រ​កួត ៩០ នា​ទី​ដោយ​លទ្ធ​ផល ០ ទល់​នឹង ០។Neth Vs Arg HTH Neth Vs Arg HTH2
លទ្ធ​ផល​នៃ​ការ​ប្រ​កួត ៦ លើក​ចុង​ក្រោយ​របស់​ក្រុម​ទាំង​ពីរ
Neth Vs Arg Last Ma
ទស្សន៍ទាយ​លទ្ធ​ផល​នៃ​ការ​ប្រ​កួត​

Netherlands Netherlands (1-1) Argentina Argentina