Header Ads

Patrice Evra អះអាងថាខ្លួនជាសមាជិកថ្មីរបស់ក្រុម Juventus នៅរដូវកាលក្រោយ

Patrice Evra ​អះអាង​ថាខ្លួន​បានក្លាយ​ជាកីឡាករ​ថ្មីរបស់​ក្រុម​ Juventus ​សម្រាប់​រដូវកាល​ក្រោយ​បន្ទាប់ពី​ធ្វើការ​ចុះ​ហត្ថ​លេខា​លើកិច្ច​សន្យារយៈ​ ពេលពីរ​ឆ្នាំជាមួយ​ក្លឹបមួយ​នេះ​ ។ Patrice Evra ​ខ្សែការពារ​ក្រុម​ Manchester United ​បានអះអាង​ផ្លូវការ​ថាខ្លួន​បានក្លាយ​ជាសមាជិក​ថ្មីរបស់​ក្រុមសេះ​បង្កង់​ Juventus ​កាល ពី​ថ្ងៃចន្ទ​ បន្ទាប់ពី​គេរាយ​ការណ៍ថា​គាត់បាន​យល់ព្រម​ចុះកិច្ច​សន្យាពីរ​ឆ្នាំជាមួយ​ ក្លឹប​ក្របខ័ណ្ឌ​ Serie A ​មួយនេះ​។
Patrice Evra 2
បើយោង​តាម​​ការ​បោះពុម្ភ​ផ្សាយ​អ៊ីតាលី​ Gazetta dello sport ​បង្ហាញ​ថា​ Evra ​យល់ព្រម​លក្ខ​ខណ្ឌ​ផ្ទាល់ខ្លួន​ជាមួយ​ក្លឹប​ Juventus ​បន្ទាប់ពី​ម្ចាស់ជើង​ឯកអ៊ីតាលី​និងក្រុម​បិសាច​ក្រហម​បញ្ចប់កិច្ច​ ព្រមព្រៀង​មួយ សម្រាប់ខ្សែការពារ​អន្តរ​ជាតិ​បារាំងរូប​នេះរួច​រាល់ហើយ​ គាត់ឥឡូវ​នេះត្រូវ​បានអះ​អាងថា​ជាសមា​ជិក ថ្មី​របស់ក្លឹប​ Juventus ​កាលពី​ថ្ងៃចន្ទ​។
Patrice Evra 1
កីឡាករ​វ័យ​ ៣៣ឆ្នាំ​រូបនេះ​បានឈប់​សម្រាក​លំហែ​កាយ​នៅក្នុង​ទីក្រុង​ Los Angeles ​ក្រោយការ​ប្រកួត​ World Cup​ នៅប្រទេស​ប្រេស៊ីល​ គាត់នៅ​សល់កិច្ច​សន្យាមួយ​ឆ្នាំទៀត​ជាមួយ​ក្រុម​ Man Utd ​។ ទោះជា​យ៉ាងណា​ក្របខ័ណ្ឌ​ Premier League ​មួយនេះ​បានទិញ​ខ្សែការពារ​ឆ្វេង​ Luke Shaw ​មកជំនួស​តំណែង​នេះក្នុង​តម្លៃ​ ៣០លាន​ផោន​ពីក្លឹប​​ Southampton ​បានសម្រេច​ចិត្ត​អនុញ្ញាត​ឲ្យ​ Evra ​ចាកចេញ​បន្ទាប់ពី​កីឡាករ​រូបនេះ​លែងជា​តម្រូវការ​នៅក្នុង​ទឹកដី​ Old Trafford ​សម្រាប់​រដូវកាល​ក្រោយ​។