Header Ads

Alan Pardew ចង់បានខ្សែប្រយុទ្ធ Andy Carroll ត្រឡប់មកកាន់ក្លឹប Newcastle វិញ

លោក​គ្រូបង្វឹក​ Alan Pardew ​របស់ក្លឹប​ Newcastle United ​សង្ឃឹមថា​អតីតខ្សែ​ប្រយុទ្ធ​ Andy Carroll ​របស់ ពួក​គេនឹង​វិល​ត្រឡប់​មកកាន់​ទឹកដី​ St James ‘Park ​ពីក្រុម​ West Ham United ​​វិញនៅ​រដូវក្តៅនេះ​ ។ ខ្សែប្រយុទ្ធ​អង់គ្លេស​រូប នេះ​បានចាក​ចេញពី​ក្លឹប​ Newcastle  ​នៅក្នុង​ខែមករា​ឆ្នាំ​ ២០១១ ​ចូលរួម​ជាមួយ​ក្រុម​ Liverpool ​ក្នុងតម្លៃ​ខ្លួន​ ៣៥លាន ផោន​។
Andy Carroll 3
Andy Carroll ​បានធ្វើ​ការនៅ​ទឹកដី​ Anfield ​បានតែ​មួយឆ្នាំ​ត្រូវបាន​ក្លឹប​ West Ham ​ខ្ចីជើង​ក្នុងឆ្នាំ​២០១២​ ដោយសារ​តែ​ គាត់បាន​បង្ហាញពី​ទេព​កោសល្យ​ខ្ពស់ក្នុង​ទីលាន​ទើបក្លឹប​ West Ham ​ទិញផ្តាច់​ពីក្លឹប​ Liverpool ​ក្នុងតម្លៃ​ ១៥ លាន​ ផោន​ក្នុងឆ្នាំ​ ២០១៣ ​ហើយនៅ​ថ្ងៃអាទិត្យ​នេះមាន​សេចក្តី​រាយការណ៍​មួយលើក​ឡើងថា​គាត់អាច​ ផ្លាស់ប្តូរ​ត្រឡប់​ទៅ​ កន្លែងដែល​គាត់បាន​ចាប់ផ្តើម​អាជីព​របស់គាត់​នៅរដូវ​ក្តៅនេះ​។
Andy Carroll 1
ស្ថិតិមួយ​បានដក​ស្រង់ថា​កីឡាករវ័យ​ ២៥ឆ្នាំ​រូបនេះ​ស៊ុតបានតែ​ ២០គ្រាប់​ក្នុងការ​បង្ហាញខ្លួន​ ៩៨លើក​​ចាប់តាំង​ពីចាក ចេញពី​ក្រុមលោក​ Pardew ​ធ្វើឲ្យ​ខ្លួនគាត់​គួរឲ្យសង្វេគ​ ប៉ុន្តែថៅ​កែ​ Toon ​បានសង្ឃឹម​ថាលោក​នឹងផ្លាស់​ប្តូរទៅ​កាន់ក្លឹប​ ស្រុក​កំណើត​របស់គាត់​វិញនៅ​រដូវក្តៅនេះ​ គួររំលឹក​ថាគាត់បាន​ស៊ុតបាល់​បញ្ចូលទី​ចំនួន​ ១១គ្រាប់​នៅក្នុង​ ១៩ ប្រកួត​ ក្របខ័ណ្ឌ​ Premier League ​សម្រាប់​ក្រុម​ Newcastle ​មុនពេល​ចូលរួម​ជាមួយ​ក្រុម​ Liverpool ​។
Yohan-Cabaye-and-Alan-Pardew-6075523
កាលពី​ថ្ងៃអាទិត្យ​ប្រភពពី​ប្រជាជន​ក្រុម​ Newcastle ​បាន​និយាយថា​ខ្សែប្រយុទ្ធ​ Andy Carroll ​មិនបាន​បាត់​បង់ក្ដី​ ស្រឡាញ់​របស់គេ​នៅក្នុងក្រុម​ Newcastle ​ឡើយហើយ​យើង​ប្រាកដថា​ប្រសិនបើ​ក្រុម​ West Ham ​យល់ព្រម​លក់​ យើង​នឹងមាន​ការលំបាក​ក្នុងការ​បញ្ចុះបញ្ចូល​ឲ្យគាត់​ត្រលប់មក​ផ្ទះវិញ​ ។ កុំភ្លេច​ថាលោក​ Alan Shearer ​ក៏បាន​ងាកចុះ​ ទៅខាង​ក្រុមបិសាច​ក្រហមមុន​ពេលត្រល​ប់មក​ផ្ទះរបស់​ក្រុម​ Newcastle ​។