NOCC ប្រគល់ ថិវិការដែលរក បានពីកីឡា រត់ម៉ារ៉ាតុង ភ្នំពេញជូន ដល់មន្ទីរ ពេទ្យគន្ធបុប្ផា ៦០០០ ដុល្លារ
បន្ទាប់ពី ព្រឹត្តិការណ៍ ប្រកួតកីឡារត់ ប្រណាំងពាក់ កណ្ដាលម៉ារ៉ា
តុងភ្នំពេញ អន្តរជាតិ បានបញ្ចប់ ដោយជោក ជ័យកាលពី ខែមិថុនា កន្លងទៅ នោះ
គណៈកម្មាធិការ ជាតិអូឡាំពិក កម្ពុជា(NOCC) បានប្រមូល ថិវិការដែល បានពីមហាជន
ទាំងជាតិ និងអន្តរជាតិ ដែលចុះ ឈ្មោះ លេង កីឡា ក្នុងកម្មវិធីនោះ ចំនួន៦០០០
ដុល្លារ ជូនដល់ មន្ទីរពេទ្យ គន្ធបុប្ផា កាលពី ព្រឹកមិញនេះ។
លោកLaurentDenisសញ្ញាតិបារាំងជាអនុប្រធានមូនិធិមន្ទីរពេទ្យ គន្ធបុប្ផាបានឱ្យដឹងថា៖ ថ្ងៃនេះខ្ញុំមានក្តីរំភើបក្រៃលែងដោយទទួលបានប្រាក់ចំនួន៦០០០ ដុល្លារពីគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាដែលជាស្ថាប័នកីឡាមួយ ឯករាជ្យមិនធ្វើនយោបាយមិនធ្វើអាជីវកម្មប្រាក់ចំណេញប៉ុន្តែបាន គៀងគរស្វែងរកសប្បរសជនពីសកម្មភាពកីឡាមកជូយមន្ទីពេទ្យយើងក្នុង ការជួយក្មេងក្រីក្រដែលឈឺ។
លោកវ៉ាត់ ចំរើន ប្រគល់ថិវិការពីកីឡាម៉ារ៉ាតុង ជូនដល់តំណងមន្ទីពេទ្យគន្ធបុប្ភា
លោក បន្តបញ្ជាក់ថា៖
ប្រាក់នេះមានចំនួនតិចមែនប៉ុន្តែអត្ថន័យទូលំទូលា ខ្លាំងណាស់ពី
ព្រោះបានមកពីមនុស្ស
ចូលរួមជិត៤០០០នាក់គឺមានន័យថាជាស្មារតីជូយសង្គ្រោះតាមរយៈ
សកម្មភាពកីឡាមានគឺជាសក្ខីកម្មមួយដែលមិនអាចខ្វះបានហើយបាន
បញ្ជាក់ពីការយល់ដឹងក្នុងសាមគ្គីភាពបានល្អក្នុងការជួយសង្គម។
អគ្គលេខាអូឡាំពិកកម្ពុជាលោកវ៉ាត់ចំរើន តំណាងដ៍ខ្ពង់ខ្ពស់លោកថោងខុនប្រធានគណៈកម្មាធិការជាតិអូឡាំ ពិកកម្ពុជាមានប្រសាសន៍ថា៖ ទឹកប្រាក់ចំនួន៦០០០ដុល្លារនេះមិនមែនជាប្រាក់របស់គណៈកម្មាធិការ ជាតិអូឡាំពិកកម្ពុជាទេគឺជាប្រាក់បានមកពីអត្តពលិកដែលបានចូល រួមប្រកួតរត់និងបណ្តាលក្រុមហ៊ុនឯកជននានាក្រោមការអំពាវនាវ របស់អូឡាំពិកក្នុងគោលបំណងជួយដល់មន្ទីរពេទ្យគន្ធបុប្ផាដែលកំពុង ដង្ហៅរកប្រាក់ជូយសង្គ្រោះកុមារមានជម្ងឺ។
អ្នកជម្ងឺដែលមកចាំព្យាបាលនៅមន្ទីពេទ្យ គន្ធបុប្ភា
លោកបានបន្តថានេះជាគំនិតផ្តួចផ្តើមរបស់ឯកឧត្តម្ភថោងខុនជា
ប្រធានក្នុងការស្វែងរកមូលនិធិជួយមន្ទីរពេទ្យដែលជាការជួយ
សង្គមជាតិយើង។
លោក អនុប្រធាន មូនិធិមន្ទីរពេទ្យគន្ធបុប្ផា បានបញ្ជាក់ចុងក្រោយថា៖ ជាធម្មតាជារៀងរាល់ថ្ងៃមានមានសុប្បរសជនតែងតែនាំប្រាក់សប្បរស ធម៌មកជូនដល់មន្ទីរពេទ្យនេះជានិច្ចគឺមានតិចនិងមានច្រើនជា លក្ខណៈឯកជននិងមានស្ថាប័នរដ្ឋក៍មានដែរ។ លោកលោកLaurentDenisបានបញ្ជាក់ថា៖តាមកំនត់ត្រាជារបាយការណ៍ កន្លងមកគឺនៅឆ្នាំ២០១៤យើងទទួលបានប្រាក់ជាបន្តបន្ទាប់សរុបចំនួន ៣០ម៉ឺនដុល្លារអាមេរិក។
លោក Laurent Denis សញ្ញាតិបារាំង ជាអនុប្រធាន មូនិធិមន្ទីរ ពេទ្យគន្ធបុប្ផា ផ្ដល់បទ សម្ភាន៍ដល់ អ្នកសារ ព័ត៌មាន
ឆ្នាំ២០១៣
យើងទទួលបាន៥០ម៉ឺនដុល្លារអាមេរិកហើយនៅឆ្នាំ២០១៤គិតត្រឹមពាក់
កណ្តាលខែកក្កដានេះយើងទទួលបាន១លានដុល្លារហើយប៉ុន្តែសម្រាប់ការ
ចំណាយចាំបាច់ក្នុងមួយឆ្នាំគឺ៤០លានដុល្លារអាមេរិកឯណោះ៕

Post a Comment