ខ្សែបម្រើការពារ Oriol Romeu បន្តកុងត្រាថ្មីបីឆ្នាំជាមួយក្រុម Chelsea
ក្រុមតោខៀវ Chelsea ប្រកាសថាខ្សែបម្រើការពារអន្តរជាតិអេស៉្បាញ
Oriol Romeu របស់ក្លឹបបានចុះហត្ថលេខាលើ
កិច្ចសន្យាថ្មីរយៈពេលបីឆ្នាំស្នាក់នៅទឹកដី Stamford Bridge
រហូតដល់ឆ្នាំ ២០១៧ ។ ខ្សែម្រើវ័យ ២២ឆ្នាំរូបនេះបាន
ផ្លាស់មកកាន់ក្រុមតោខៀវពីក្រុម Barcelona នៅក្នុងខែសីហាឆ្នាំ
២០១១ ហើយឥឡូវនេះកីឡការរូបនេះបានយល់
ព្រមសរសេរលើក្រដាសកិច្ចព្រមព្រៀងថ្មីស្នាក់នៅជាមួយនឹងក្រុមរបស់លោក
Jose Mourinho រហូតដល់ឆ្នាំ ២០១៧។

Romeu បានធ្វើការបង្ហាញខ្លួននៅក្នុងក្របខ័ណ្ឌ Premier League រដូវកាលដំបូងបានចំនួន ១៦ប្រកួតជាមួយក្រុមតោ ខៀវ ហើយបានទទួលរងរបួសជង្គង់ធ្វើឲ្យបាត់ឱកាសអភិវឌ្ឍន៍ខ្លួននៅក្នុងក្រុម តាំងពីពេលនោះមក ។ កីឡាករ អេស្ប៉ាញរូបនេះបានរកឃើញនូវឱកាសជាលើកដំបូងរបស់ខ្លួនទៅចូលរួមក្លឹបនៅ ក្របខ័ណ្ឌ La Liga ជាមួយក្រុម Valencia កាលពីរដូវកាលមុនជាលក្ខណៈខ្ចីជើង។

លោកបានវិលត្រឡប់មកជំរុំបណ្តុះបណ្តាលទឹកដីប្រទេសអង់គ្លេស វិញជាមួយក្រុមតោខៀវ Chelsea តាមការកោះ ហៅរបស់ក្រុម និងបានលេងជាង ៧០នាទីនៅក្នុងជ័យជម្នះ ៥-០ ជាលក្ខណៈមិត្តភាពជាមួយក្រុម Wycombe Wanderers កាលពីថ្ងៃពុធ ។ Romeu តំណាងឲ្យប្រទេសអេស្ប៉ាញក្នុងកម្រិត U ២១ និងបានលេងឲ្យប្រទេសរបស់លោកនៅក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុង ឡុងដ៍ឆ្នាំ ២០១២។

Post a Comment