Header Ads

តើ​អា​ជ្ញា​កណ្ដាល​ទទួល​បាន​ប្រាក់​ខែប៉ុន្មាន​ពី​​ការ​កាត់​សេច​ក្ដី​​នៅ World Cup 2014?

​ប្រិយ​មិត្ត​មួយ​ចំ​នួន​ធំ​ប្រ​ហែល​ជា​នៅ​មិន​ទាន់​ដឹង​ថា​តើ​ អា​ជ្ញា​កណ្ដាល​អា​ច​ទទួល​បាន​ប្រាក់​ខែ​ប៉ុន្មាន​ពីការ​កាត់​សេចក្ដី​ក្នុង ​ការ​ប្រ​កួត​បាល់​ទាត់​ពិ​ភព​លោក FIFA World Cup 2014 នៅ​ប្រទេស​ប្រេ​ស៊ីល។ ថ្ងៃ​នេះ នឹង​ធ្វើ​ការ​បង្ហាញ​ជូលន​ប្រិយ​មិត្ត​អ្នក​អាន​នូវ​ចំនួន​ប្រាក់​ខែ​ដែល​អា ​ជ្ញា​កណ្ដាល​ត្រូវ​ទទួល​បាន​ស​ម្រាប់​ការ​បំ​ពេញ​ភារៈកិច្ច​របស់​ខ្លួន​ ក្នុង​ព្រឹត្តិ​ការណ៍​បាល់​ទាត់​ដ៏​ធំ​​មួយ​នេះ។
World Cup Referee 3
ដើ​ម្បី​ក្លាយ​ជា​អាជ្ញា​កណ្ដាល​កាត់​សេច​ក្ដី​ក្នុង​ព្រឹ្តត្តិ​ការណ៍ FIFA World Cup 2014 អា​ជ្ញា​កណ្ដាល​​ទាំង​អស់​ដែល​មាន​ឈ្មោះ​ក្នុង​បញ្ជី​អាជ្ញា​កណ្ដាល​អន្តរ​​ ជាតិ​របស់​ FIFA ត្រូវ​ឆ្លង​កាត់​ការ​ធ្វើ​​តេស្ដ​ទាំង​ការ​សរសេរ និង​តេស្ដ​លើ​សមត្ថ​ភាព​រាង​កាយ កម្លាំង និង​ភាព​ឈ្លៀស​វៃ​ក្នុង​ការ​កាត់​សេច​ក្ដី​នៅ​លើ​ទី​លាន។
អា​ជ្ញា​កណ្ដាល​អន្តរ​ជាតិ​របស់​ FIFA ចាំ​បាច់​ត្រូវ​មាន​អា​យុ​យ៉ាង​តិច ២៥ ឆ្នាំ និង​យ៉ាង​ច្រើន​ ៤៥ ឆ្នាំ ​ហើយ​ត្រូវ​មាន​កាត​សម្ប​ទា​មាំ​មួន​ផង​ដែរ ដោយ​ហេតុ​ថា ​អា​ជ្ញា​កណ្ដាល​ត្រូវ​រត់​​រយៈ​ពេល ៩០ នាទី​ពេញ​ក្នុង​មួយ​ប្រ​កួត ដែល​​ជា​មធ្យម​អាជ្ញា​កណ្ដាល​ត្រូវ​រត់​ចម្ងាយ ១២ miles ក្នុង​មួយ​ប្រ​កួត​។
យោង​តាម​គេ​ហ​ទំ​ព័រ Yahoo-Sports និង​គេ​ហ​ទំ​ព័រមួយ​ចំ​នួន​ទៀត​ដូច​ជា celebritynetworth.com និង duke.edu សុទ្ធ​តែ​បាន​បង្ហាញ​តួ​លេខ​ដូច​ៗ​គ្នា​នៃ​ប្រាក់​ខែ​របស់​​អា​ជ្ញា​​កណ្ដាល ​ ដែល​បាន​បំ​ពេញ​ភារៈកិច្ច​របស់​ខ្លួន​ក្នុង​ព្រឹត្តិ​ការណ៍​បាល់​ទាត់ ​FIFA World Cup 2014 នៅ​ប្រទេស​ប្រេ​ស៊ីល ពោល​គឺ​ស្ថិត​ក្នុង​ចន្លោះ  35,000 –  50,000 ដុល្លាអា​មេ​រិក
World Cup Referee
ប្រ​ភព​ខាង​លើ​បាន​ឲ្យ​ដឹង​ថា ជា​មធ្យម​​​អា​ជ្ញា​កណ្ដាល​អា​ច​ទទួល​បាន​ប្រាក់​ខែ​ក្នុង​ចន្លោះ  35,000 –  40,000 ​ដុល្លាអា​មេ​រិក ហើយ​មាន​តែ​អា​ជ្ញា​កណ្ដាល ១០ នាក់​ប៉ុណ្ណោះ​ដែល​​មាន​លទ្ធ​ភាព​អាច​ទទួល​បាន​ប្រាក់​ខែ​រហូត​ដល់ 50,000 ដុល្លាអា​មេ​រិក។ មូល​ហេតុ​ដែល​មាន​តែ​អាជ្ញា​​កណ្ដាល​ ១០ នាក់​អាច​ទទួល​បាន​ប្រាក់​ខែ​លើស​គេ​គឺ​ដោយ​ផ្អែក​ទៅ​លើ​បទ​ពិ​សោ​ធន៍ ​ភាព​មាំ​មួន និង​រយ​នៃ​ការ​បំ​ពេញ​ភា​រៈ​កិច្ច​របស់​​អា​ជ្ញា​កណ្ដាល​និ​មួយៗ។

ចំ​នួន​ខាង​លើ​ត្រូវ​បាន​ផ្ដល់​ជូន​អា​ជ្ញា​កណ្ដាល​សម្រាប់​រយៈ​ពេល ១ ខែ​នៃ​ការ​ប្រ​កួត World Cup 2014 ​ដោយ​មិន​ទាន់​គិត​បញ្ជូល​នូវ​ការ​ចំណាយ​ពេល​នានា​មុន​ពេល​ការ​ប្រ​កួត​ផង ដែល​ជា​ការ​ប៉ាន់​ស្មាន​អាច​មាន​រយៈពេល​ជិត ៣០ ផង​ដែរ។ ដូច​នេះ​មាន​ន័យ​ថា​ទំ​ហំ​ប្រាក់​​​ខែ​ចន្លោះ​ពី 35,000 – 50,000 ដុល្លាអា​មេ​រិក នេះ​ត្រូវ​ផ្ដល់​ជូន​អា​ជ្ញា​កណ្ដាល​សម្រាប់​ការ​បំ​ពេញ​ភា​រៈ​កិច្ច​របស់​​ខ្លួន​ក្នុង​រយៈ​ពេល​ មិន​តិច​ជាង ៥០ ថ្ងៃឡើយ​ ៕