Header Ads

Mourinho ទូរស័ព្ទប្រាប់ Sami Khedira ឲ្យបដិសេធក្រុម Arsenal ផ្ទេរមកកាន់ក្លឹប Chelsea

លោក​គ្រូបង្វឹក​ Jose Mourinho ​របស់​ក្លឹប​ Chelsea ​ត្រូវបាន​គេរាយ​ការណ៍ថា​មានការ​ទាក់ទង​ទៅកាន់​ Sami Khedira តាម​ទូរស័ព្ទ​ជម្រុញឲ្យ​គាត់​បដិសេធ​មិនផ្លាស់​ទៅកាន់​ក្រុម Arsenal ​និងធ្វើការ​ផ្ទេរទៅ​កាន់​ក្រុមតោ​ខៀវ​ជំនួសវិញ​។ Arsenal ​មានទំនុក​ចិត្តក្នុង​ទទួលបាន​កីឡាករ​អន្តរ​អាល្លឺម៉ង់​ Khedira ​បន្ទាប់ពី​មានការ​យល់ព្រម​តម្លៃ​ ១៩,៨លានផោន​ ជាមួយ​ក្លឹប​​ Real Madrid ​ប៉ុន្តែ​ Chelsea ​ក៏មាន​ការចាប់​អារម្មណ៍​ផងដែរ​លើ​កីឡាករ​រូបនេះ​ តែកិច្ច​ព្រមព្រៀង​មិនអាច​ធ្វើទៅ​រួចឡើយ​។
Mourinho 1
បើយោង​តាម​​គេហ​ទំព័រ​ព័ត៌មាន​ ABC.es ​ភាសា​អេស្ប៉ាញ​បានឲ្យ​ដឹងថា​លោក​ Mourinho ​បានទូរ​ស័ព្ទ​ទៅកាន់​កីឡាករ​ វ័យ​ ២៥ឆ្នាំ​រូបនេះ​ និងបាន​ប្រាប់គាត់​ថា​នឹងផ្តល់​ជូននូវ​ការចុះហត្ថ​លេខា​ឲ្យកាន់​តែល្អ​ ប្រសើរ​មួយ​សម្រាប់​គាត់ជាមួយ​ ក្រុម​តោខៀវ​ Chelsea ​។ គេហទំព័រ​​នេះ​​និយាយ​ថា​ Mourinho ​​​មានទំនាក់​​​ទំនងយ៉ាង​​​ជិតស្និទ្ធ​​​ជាពិសេស​​​ជាមួយ​​ Khedira ​​ដោយសារ​តែពួកគេ​​ទាំងពីរ​ធ្លាប់បាន​ធ្វើការ​ជាមួយគ្នា​នៅក្រុង​ម៉ាឌ្រីត​ ហើយឥឡូវ​នេះ​កីឡាករ​រូបនេះ​​ត្រូវបាន​​គិតដល់​អ្វីដែល​​ត្រូវធ្វើ​។
Sami Khedira