តើ FIFA ត្រូវបង់ប្រាក់ឲ្យក្លឹបនិមួយៗប៉ុន្មានសម្រាប់កីឡាករទៅប្រកួត World Cup 2014?
ប្រិយមិត្តភាគច្រើនប្រាកដជាមិនបានចាប់អារម្មណ៍ទេ
ថា FIFA ត្រូវចំណាយប្រាក់មួយចំនួនធំសម្រាប់ក្លឹបនិមួយៗ
ដែលមានកីឡាករមកលេងក្នុងការប្រកួត FIFA World Cup 2014
នៅប្រទេសប្រេស៊ីលនោះ។ ប្រិយមិត្តមួយចំនួនក៏ទំនងជាឆ្ងល់ដែរថា
ហេតុអ្វីបានជា FIFA
ចាំបាច់បង់ប្រាក់ទៅឲ្យក្លឹបទាំងនោះទៅវិញ
បើកីឡាករទាំងអស់មកចូលរួមប្រកួតតំណាងឲ្យប្រទេសរបស់ខ្លួន ឬ
អាចនិយាយបានថាជាកាតព្វកិច្ចរបស់ពួកគេនោះ?
ថ្ងៃនេះគេហទំព័រកីឡាការស្រាយបំភ្លឺនូវចំងល់ទាំងអស់នេះជូនប្រិយមិត្តទាំង
អស់ដូចខាងក្រោម៖

FIFA បានចេញសេចក្ដីប្រកាសជាផ្លូវការរបស់ខ្លួនមួយស្ដីពីការកំណត់ តម្លៃខ្លួនរបស់កីឡាករនិមួយៗសម្រាប់ការបង់ប្រាក់ទៅឲ្យក្លឹប ដែលកីឡាករទាំងនោះកំពុងប្រកបអាជីព។ ក្នុងនោះ FIFA បានកំណត់ថា ខ្លួននឹងត្រូវបង់ទៅឲ្យក្លឹបនិមួយៗនូវទឹកប្រាក់ចំនួន ១,៧៧០ ផោន ក្នុងមួយថ្ងៃ សម្រាប់កីឡាករម្នាក់ ទៅឲ្យក្លឹប ដែលកីឡាករនោះកំពុងប្រកបអាជីព។ មានន័យថាក្លឹបក្លឹបនិមួយៗទោះបីជាក្លឹបធំ ឬ តូចក្ដី ឲ្យតែមានកីឡាករមកចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ World Cup 2014 មានសិទ្ធិទទួលបានប្រាក់ ១,៧៧០ ផោន ស្មើៗគ្នាសម្រាប់កីឡាករម្នាក់ ក្នុងមួយថ្ងៃៗ ពោលគឺក្នុង រយៈពេល ១ នាទី FIFA ត្រូវចំណាយទៅឲ្យក្លឹបអស់ ១.២៣ ផោន សម្រាប់កីឡាករម្នាក់។
ចំនួនទឹកប្រាក់នេះត្រូវបានគេធ្វើការគណនាចាប់ពី ២ សប្ដាហ៍មុនពេលដែលការប្រកួតបើកឆាក World Cup ឈានចូលមកដល់ រហូតដល់ថ្ងៃដែលកីឡាករ ឬ ក្រុមជម្រើសជាតិនៃកីឡាកររូបនោះធ្លាក់ចេញពីការប្រកួត (Knock Out)។ ឧទារហ៍៖ កីឡាករ Wayne Rooney នៃក្លឹប Manchester United និងជាសមាជិកក្រុមជម្រើសជាតិអង់គ្លេសបានធ្លាក់ចេញពីការប្រកួត World Cup 2014 ត្រឹមវគ្គជម្រុះក្នុងពូល (មានរយៈពេល ១២ ថ្ងៃចាប់គិតពីថ្ងៃបើកឆាកការប្រកួត) ដូចនេះចំនួនទឹកប្រាក់ដែល FIFA ត្រូវបង់ឲ្យទៅក្លឹប Manchester United សម្រាប់តែកីឡាករ Rooney តែម្នាក់មានដូចតទៅ៖

រូបមន្ដ៖ ចំនួនទឹកប្រាក់ត្រូវចំណាយ = សន្ទស្សន៍ប្រាក់គោល X [ រយៈពេលប្រកួតក្នុងព្រឹត្តិការណ៍ World Cup 2014 (គិតជាថ្ងៃ) + ១៥ ថ្ងៃ (រយៈពេល ២ សប្ដាហ៍ មុនការប្រកួតបើកឆាក)]
ចំនួនទឹកប្រាក់ត្រូវចំណាយ = ១, ៧៧០ X (១២+១៥) = ៤៧, ៧៩០ ផោន
យោងតាមគេហទំព័រ ftbpro.com បានឲ្យដឹងថាអត្រាសន្ទស្សន៍ប្រាក់គោលរបស់ FIFA សម្រាប់ការប្រកួត World Cup 2014 នេះមានការកើតឡើងរហូតដល់ ៧៧.៥៣% បើធៀបទៅនឹងអត្រាសន្ទស្សន៍ប្រាក់គោល សម្រាប់ការប្រកួត World Cup 2010 នៅអាហ្វ្រិកខាងត្បូង ពោលគឺអត្រាសន្ទស្សន៍ប្រាក់គោលកាលនោះមានត្រឹមតែ ៩៩៧ ផោនតែប៉ុណ្ណោះ។
សម្រាប់សំណួរ “ហេតុអ្វីបានជា FIFA ចាំបាច់បង់ប្រាក់ទៅឲ្យក្លឹបទាំងនោះទៅវិញ បើកីឡាករទាំងអស់មកចូលរួមប្រកួតតំណាងឲ្យប្រទេសរបស់ខ្លួន ឬ អាចនិយាយបានថាជាកាតព្វកិច្ចរបស់ពួកគេនោះ?” វិញ 855Live.com នឹងធ្វើការបកស្រាយនៅអត្ថបទបន្ដបន្ទាប់ទៀតសូមរងចាំតាមដានទាំងអស់គ្នា។

Post a Comment