Header Ads

PSG បញ្ចប់កិច្ចព្រមព្រៀងយកខ្សែការពារ Serge Aurier ពីក្រុម Toulouse

ក្រុម​យក្ស​បារាំង​ PSG ​បានបញ្ជាក់​ថាបាន​បញ្ចប់ការ​ចុះហត្ថ​លេខា​នាំយក​ខ្សែការពារ​អន្តរជាតិ​ កូតឌីវ័រ​ Serge Aurier ​ពីក្រុម​ Toulouse ​នាពេល​ថ្មីៗនេះ​ ។ កិច្ច​ព្រមព្រៀង​ជាមួយ​តារា​ World Cup ​កូតឌីវ័​រវ័យ​ ២១ឆ្នាំ​រូបនេះ​បានធ្វើ​ឡើង​ កាល​ពីរដូវកាល​មុនជា​លក្ខណៈខ្ចី​ជើង​នឹង​មាន​ជម្រើស​​ទិញផ្តាច់​សម្រាប់​​ រដូវកាល​ក្រោយ​ ។ Aurier ​ត្រូវបាន​គេជឿថា​ការចុះ​ហត្ថលេខា​ជាលក្ខណៈ​ដំបូង​គឺដើម្បី​ជួយកាត់​បន្ថយ​ ហិរញ្ញ​វត្ថុ​របស់ក្រុម​។
Serge Aurier 1
កីឡាករ​វ័យក្មេង​ Aurier ​មានឈ្មោះ​នៅក្នុងក្រុម​ Ligue 1 ​មួយនេះ​សម្រាប់យុទ្ធ​នាការ​ប្រកួតក្នុង​លីកចុង​ក្រោយកាល​ពីរដូវមុន​ និងជា​ផ្នែកមួយ​ក្នុងយុទ្ធនា​ការប្រកួត​ World Cup ​សម្រាប់​ប្រទេស​កូតឌីវ័រ​ ។ Aurier ​ត្រូវបាន​ភ្ជាប់ទំនាក់​ទំនង​ យ៉ាងខ្លាំង​ជាមួយ​ក្រុម​ Arsenal ​នៅគ្រប់​រដូវក្តៅ​ទាំងអស់​ ប៉ុន្តែមិន​អាចធ្វើ​ទៅបាន​ដោយសារ​រាំងខ្ទប់​ពីកីឡា​បាល់ទាត់​បារាំង​ ។
Serge Aurier 2

Aurier ​បាន​និយាយ​ថាក្តី​សុបិន​របស់ខ្ញុំ​គឺក្លាយ​ជាការពិត​​ពេល​ដែល​បាន​​លេង​ ជាមួយ​​កីឡាករ​​ពិសេស​​ក្នុងក្រុម​​ PSG​ ខ្ញុំ​នឹង​ជួយ​ក្លឹប​មួយនេះ​ឲ្យឈាន​ដល់កម្រិត​កំពូល​ បន្ទាប់ពី​បានចូល​រួមក្នុង​ការប្រកួត​ World Cup ​ជាលើក​ដំបូង​​របស់ខ្ញុំ​នៅរដូវ​ក្តៅដ៏​អស្ចារ្យ​នេះ​ ខ្ញុំចង់​អរគុណ​ដល់ក្លឹប​សម្រាប់​ការទុក​ចិត្តរបស់​ពួកគេ​បានបង្ហាញ​ មកលើរូបខ្ញុំ​។