កីឡាករជម្រើសជាតិអង់គ្លេសដែល Gerrard ធ្លាប់លេងជាមួយនិងសរសើរបំផុតគឺ…
ក្នុងថ្ងៃប្រកាសការចូលនិវត្តន៍របស់
ខ្លួនពីក្រុមជម្រើសជាតិអង់គ្លេស កីឡាករ Steven Gerrard
បានលើកឈ្មោះកីឡាករអង់គ្លេសល្អបំផុតដែលខ្លួនធ្លាប់លេងជាមួយ
ដូចជា David Beckham, Wayne Rooney, John Terry, Frank Lampard និង
Paul Scholes។

នៅពេលត្រូវគេសួរថាតើកីឡាករអង់គ្លេសរូបណាខ្លះដែលខ្លួនរីករាយនឹងលេងជាមួយបំផុត? ប្រធានក្រុមហង្សក្រហមវ័យ៣៤ឆ្នាំឆ្លើយថា
៖
“ខ្ញុំរីករាយចំពោះគ្រប់ការប្រកួតរបស់អង់គ្លេសនិងកីឡាករគ្រប់
រូបដែលខ្ញុំធ្លាប់លេងជាមួយ
ប៉ុន្តែក្នុងនោះមានកីឡាករមួយចំនួនដែលលេចធ្លោជាងគេ។ Wayne Rooney
ជាម្នាក់ក្នុងចំណោមនោះ គេគឺជាកីឡាករលំដាប់ពិភពលោកម្នាក់។ John
Terry ជាខ្សែការពារលំដាប់ពិភពលោកដ៏អស្ចារ្យម្នាក់។ Frank Lampard,
Paul Scholes, David Beckham រឹតតែល្អទៅទៀត។ Tony Adams, Alan Shearer
ក៏ស្ថិតក្នុងក្នុងចំណោមអ្នកលេចធ្លោដែលខ្ញុំធ្លាប់លេងជាមួយដែរ”។

ទន្ទឹម
នេះ ប្រធានក្រុមអង់គ្លេសក្នុងយុទ្ធនាការ FIFA World Cup 2014
ក៏លើកសរសើរពីកីឡាករក្មេងៗប្រកបដោយសក្ដានុពលមួយចំនួនដែលនឹង
ក្លាយជាកីឡាករឆ្នើមនាពេលអនាគត ដូចជា Daniel Sturridge និង
Raheem Sterling។

ក្នុង
រយៈពេល១៤ឆ្នាំមកនេះ ពោលគឺពីឆ្នាំ២០០០ដល់២០១៤ Gerrard
ចូលលេងឱ្យអង់គ្លេសបាន១១៤លើក
ដែលជាចំនួនច្រើនជាងគេបំផុតលំដាប់ទី៣បន្ទាប់ពី Peter Shilton
(១២៥លើក) និង David Beckham (១១៥លើក) និងស៊ុតបញ្ចូលទីបាន២១គ្រាប់
ព្រមទាំងពាក់ស្លាកប្រធានក្រុមបានចំនួន៣៨ប្រកួត៕
Post a Comment