Header Ads

មូលហេតុដែល Ashley Cole ចូលរួមក្រុម Roma ព្រោះកោតសរសើរដល់ប្រធានក្រុម Totti

Ashley Cole បាន​បង្ហាញ​​នាពេល​​ថ្មីៗនេះ​​ថាមូល​​ហេតុដែល​​លោក​ជ្រើស​​រើសយក​​ក្រុម​​ Roma ​​ថែមទាំង​​បាន​ពន្យល់​ថា​​ ការ​​សម្រេច​​ចិត្ត​ទៅ​ចូល​រួម​ជា​មួយ​ក្រុម​មួយ​នេះ​ពី​ក្រុម​តោ​ខៀវ​​ Chelsea ​ព្រោះតែ​​កោត​​សរសើរ​​ដល់​​ប្រធាន​​ក្រុម​​ Francesco Totti​ ​។ អតីត​​ខ្សែការ​​ពារ​​អង់គ្លេស​ ​Cole ​​បានចុះ​​ហត្ថ​លេខា​​ជាមួយ​​ក្លឹប​មួយ​នេះ​​កាលពី​​ដើមខែ​​នេះ​ ​​បន្ទាប់​ពី​​ ឃើញ​​កិច្ច​សន្យា​​របស់គាត់​​ត្រូវបាន​​ផុត​កំណត់​​នៅក្នុង​​ភាគខាង​​លិចទី​ ​ក្រុងឡុងដ៍​​។
ashley-cole
កីឡាករ​​វ័យ​​ ៣៣​ឆ្នាំ​រូប​នេះ​បាន​អះ​អាង​ថា​បើទោះ​​បីជា​ការ​ផ្តល់​ជូន​នូវ​ផល​ប្រយោជន៍ ​ពិសេស​ជាច្រើន​ផ្សេង​ទៀត​ក៏មិន​ អាចទៅ​រួចដែរ​ ព្រោះការ​មកដល់​រដ្ឋធានី​អ៊ីតាលី​លើកនេះ​គឺដើម្បី​ឈ្នះ​ ។ Cole ​បានប្រាប់​ Channel Roma ​មូលហេតុ​ ដែល​ជ្រើស​យកក្រុម​ Roma ​ព្រោះវា​ជាក្លឹប​ដ៏អស្ចារ្យ​នឹងមាន​មហិច្ឆតា​ដ៏ពិត​ប្រាកដ​ កាលពី​ឆ្នាំមុន​ខ្ញុំបាន​និយាយ​ជាមួយ​ គ្រូបង្វឹក​ក្លឹបមួយ​នេះហើយ​គាត់បាន​សម្តែងនូវ​មហិច្ឆតា​របស់គាត់​និងបាន​ បង្ហាញពី​ឆន្ទៈពិត​ប្រាកដ​ដើម្បីឈ្នះ​។
Ashley Cole 2

លោកបន្ត​ថាខ្ញុំ​ចង់រួម​ចំណែក​ដល់ក្រុម​ដើម្បីឈ្នះ​និងបាន​ទទួលស្គាល់​ ការផ្តល់​ជូនពិសេស​ពីក្រុម​តូចផ្សេង​ទៀត​ ខ្ញុំមក​ ទីនេះ​ដើម្បីឈ្នះ​ ហើយខ្ញុំ​បានឈ្នះ​យ៉ាងច្រើន​នៅក្នុង​អាជីព​របស់​ខ្ញុំប៉ុន្តែ​ខ្ញុំមិន​ ចង់ឈប់​ ។ ខ្ញុំបាន​ជួបប្រទះ​ Totti លើក​ ដំបូងនៅ​ពេលដែល​ខ្ញុំមាន​អាយុ​ ១៩ ​ទៅ ២០  ​គាត់ជា​មនុស្សដ៏​អស្ចារ្យ​ គាត់ជា​ព្រះនៅ​ទីនេះ​ ខ្ញុំប្រាកដ​ថា​យើង​នឹងមាន​ ការ​ជជែក​ដ៏ល្អឆាប់​។