Header Ads

FIFA ​ប្រកាស​ថា​គ្រាប់​បាល់​ស្អាត​ជាង​គេ​បំផុត​ប្រចាំ​ World Cup 2014 ​បាន​ទៅ​លើ​…

សហព័ន្ធ​កីឡា​បាល់ទាត់​អន្តរជាតិ​ FIFA ​បាន​ប្រកាស​​ជា​ផ្លូវការ​ថា​គ្រប់​បាល់​ស្អាត​ជាង​គេ​បំផុត​ប្រចាំ​ព្រឹត្តិការណ៍​ FIFA World Cup 2014 ​នៅ​ប្រេស៊ីល​បាន​ទៅ​លើ​គ្រាប់​បាល់​វ៉ុលឡេ​​បញ្ចូល​ទី​អ៊ុយរុយហ្គាយ​របស់​ខ្សែ​ប្រយុទ្ធ​កូឡុំប៊ី​ James Rodriguez។​
​ ក្នុង​ការ​ប្រកួត​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​នោះ​ ​ម្ចាស់​ស្បែក​ជើង​មាស​ World Cup 2014 ​ដក់​ទ្រូង​ទប់​បាល់​ដែល​តែត​ឱ្យ​ដោយ​មិត្ត​រួម​ក្រុម​នៅ​មុខ​ប្រអប់​គ្រោះ​ ថ្នាក់​របស់​អ៊ុយរុយហ្គាយ ​រួច​ហើយ​បង្វិល​ខ្លួន​វ៉ុល​ឡេ​ភ្លាម​ៗ​ដោយ​មិន​បង្អង់​ឱ្យ​បាល់​ធ្លាក់​ដល់ ​ដី​ទាន់​ឡើយ ​ហើយ​បាល់​ហោះ​យ៉ាង​លឿន​ទៅ​បំប៉ោង​សំណាញ់​ទី​របស់​អ្នកចាំទី​ Fernando Muslera ​ក្រោម​ក្រសែ​ភ្នែក​អ្នក​ទស្សនា​ផ្ទាល់​ជាង​៧​ម៉ឺន​នាក់។​
គ្រាប់ ​បាល់​នេះ​ទទួល​បាន​សំឡេង​ឆ្នោត​គាំទ្រ​ជាង​៤​លាន​នាក់​នៅ​លើ​គេហទំព័រ​របស់ ​ FIFA ​គឺ​ច្រើន​ជាង​សំឡេង​ឆ្នោត​ចំពោះ​គ្រាប់​បាល់​តែត​បញ្ចូល​ទី​អេស្ប៉ាញ​របស់​ ខ្សែ​ប្រយុទ្ធ​ហុល្លង់​ Robin van Persie ​ទៅ​ទៀត។​
ខ្សែ ​ប្រយុទ្ធ​របស់​ក្លិប​ Monaco ​រូប​នេះ​​ក្លាយ​ជា​កីឡាករ​របស់​អាមេរិកខាងត្បូង​ទី​៣​ជាប់​ៗ​គ្នា​ដែល​ឈ្នះ ​ពាន​រង្វាន់​​ Goal of the Tournament នេះ​ បន្ទាប់​ពី​ខ្សែ​បម្រើ​អាហ្សង់ទីន Maxi Rodriguez ​ឈ្នះ​ក្នុង​ឆ្នាំ​២០០៦​និង​​ខ្សែ​ប្រយុទ្ធ​អ៊ុយរុយហ្គាយ​ Diego Forlan ឈ្នះ​ក្នុង​ឆ្នាំ​២០១០៕