Header Ads

Diego Costa ចុះកិច្ចសន្យាប្រាំឆ្នាំជាមួយក្លឹប Chelsea តម្លៃខ្លួន ៣២លានផោន

ក្រុម​តោខៀវ​ Chelsea ​បានបញ្ចប់​ការចុះ​ហត្ថលេខា​លើកិច្ច​ព្រមព្រៀង​ជាមួយ​ខ្សែប្រយុទ្ធ​ Diego Costa ​រយៈ​ពេលប្រាំ​ ឆ្នាំ​ ។ ខ្សែ​ប្រយុទ្ធ​រូបនេះ​ផ្លាស់ទៅ​ទឹកដី​ Stamford Bridge ​ពីក្រុម​ Atletico Madrid ​ក្នុងតម្លៃ​ខ្លួន​ ៣២លាន​ផោនបាន​ ក្លាយ​ជាកីឡាករ​ដែលមក​ដល់​ធំពីរ​នៅរដូវ​ក្តៅនេះ​ បន្ទាប់ពី​ខ្សែបម្រើ​ Cesc Fabregas ​ដែលផ្លាស់​បានទៅ​ភាគខាង​ លិចទី​ក្រុងឡុង​ដ៍មុនគេ​ ។
Diego Costa
លោក Mourinho ​បានថ្លែង​ថាមាន​ការមិន​ពេញចិត្ត​ម្តងហើយ​ម្តងទៀត​ក្នុងរយៈ​ពេលចុង​ក្រោយនេះ ​ ចំពោះ​កីឡាករ​ Eto’o Smauel​ , Fernando Torres​ និង Demba Ba ​ដែលពួក​ស៊ុតចាក់​សំណាញ់ទី​ចំគោល​ដៅត្រឹម​តែ​ ៣១ គ្រាប់​ ប៉ុណ្ណោះ​ ។ Costa គឺ​មានភាព​ខុសគ្នាគាត់បាន​ជួយឲ្យ​ក្រុម​ Atletico Madrid ​ឈានដល់​វគ្គផ្តាច់​ព្រ័ត្រ​ក្របខ័ណ្ឌ​ Champions​ League ​ជាមួយ​នឹងការ​ស៊ុតបញ្ចូល​ ៣៥គ្រាប់​គ្រប់ការ​ប្រកួត​ទាំងអស់​។
Diego Costa 2
Diego Costa ​បាន​និយាយ​ថារីករាយ​ខ្លាំងណាស់​ក្នុងការ​ចុះហត្ថ​លេខា​សម្រាប់ក្លឹប​ Chelsea អ្នករាល់​គ្នាដឹង​ថាវា​គឺជា​ ក្លឹបដ៏​ធំមួយ​នៅក្នុងលីក​មានការ​ប្រកួត​ប្រជែង​ខ្លាំងណាស់​ ។ ហើយខ្ញុំ​រំភើបខ្លាំង​ណាស់​ដើម្បីចាប់​ផ្តើមនៅក្នុង​ប្រទេស​ អង់គ្លេស​ដោយមាន​គ្រូបង្វឹក​ដ៏អស្ចារ្យ​ ។ ខ្ញុំសូម​អរគុណអ្នក​រាល់គ្នា​នៅក្នុង​ក្រុម​ Atletico Madrid ​ដែលធ្វើឲ្យ​ខ្ញុំក្លាយ​ទៅ ជា​អ្នកលេង​ដល់កម្រិត​កំពូលនៅ​ពេលនេះ​ វាគឺជា​​ពេលវេលា​​មិនគួរ​ឲ្យ​ជឿ​សម្រាប់ខ្ញុំ​ ប៉ុន្តែឥឡូវ​នេះខ្ញុំ​កំពុងចាប់​ផ្តើមធ្វើ​ ដំណើរផ្សង​ព្រេងថ្មី​ហើយខ្ញុំ​សង្ឃឹមថា​នឹងឈ្នះ​ពានរង្វាន់ជា​ច្រើនជាមួយ​ ក្រុមតោខៀវ​ Chelsea ​។