Header Ads

Man Utd នឹងចំណាយលើសពី ១០០លានផោន បើសិន Di Maria , Arturo Vidal , Mats Hummels ចូលរួមរដូវក្តៅនេះ

ក្រុម​ Man Utd ​សង្ឃឹមថា​នឹងអាច​ចុះហត្ថ​លេខា​លើកិច្ច​ព្រមព្រៀង​ចំនួនបី​លើកជា​មួយកីឡាករ​ Angel Di Maria ​, Arturo Vidal ​និង Mats Hummels ​នៅរដូវ​ក្តៅនេះ​ដោយចំណាយ​ទឹកប្រាក់​លើសពី​ ១០០លាន ផោន ​។ Van Gaal​ បាន​ចាប់ផ្តើម​ចូលបំពេញ​ការងារជា​ផ្លូវការ​នៅក្រុម​បិសាចក្រហម​ Manchester United ​ក្នុង​សប្តាហ៍នេះ​ ហើយ​លោកមាន​ទំនុកចិត្តថា​នឹងអាច​ចុះកិច្ចព្រម​​ព្រៀងជាមួយ​ Angel Di Maria​ , Arturo Vidal និង ​Mats Hummels​ ក្នុងពេលឆាប់ៗនេះ។
united 1
Van Gaal ​បានបដិសេធ​ពេលវេលា​ដែល​ត្រូវ​ឈប់​សម្រាក​ បន្ទាប់​ពី​ជួយឲ្យ​ប្រទេស​ហូឡង់​ទទួលបាន​ចំណាត់ថ្នាក់​ លេខ៣​ ក្នុង​ព្រឹត្តិ​ការណ៍​ World Cup 2014 ​ហើយលោក​បានប្រញាប់​ញាល់មក​បំពេញ​ការ ងារ​នៅទឹកដី​ Old Trafford ​តែម្តង​ ដើម្បី​សម្រេច​គោលដៅ​របស់ក្លឹប​ដែលចង់​កីឡាករ​សំខាន់ៗ​ចំនួនបី​រូបមកពង្រឹង​ ក្លឹប​រដូវកាល​ក្រោយ​។
Louis-Van-Gaal-1
បើយោង​តាម​​សារ​ព័ត៌មាន​ Daily Star ​ខ្សែបម្រើ​ស្លាប​ Di Maria ​របស់​ក្លឹប​ Real Madrid ​ជាគោល​ដៅកម្រិត​ខ្ពស់នៅ​ ក្នុងបញ្ជី​របស់លោក​ Van Gaal ​បើទោះ​បីជា​មានការ​ចាប់អារម្មណ៍​ពីក្លឹប​ PSG ក៏ដោយ​ ។ ខ្សែបម្រើ​អន្តរជាតិ​ឈីលី​ Vidal ​លេងឲ្យ​ក្រុម​ Juventus ​គឺជាគោល​ដៅដ៏​សំខាន់​ផងដែរ​ប៉ុន្តែ​ Man Utd ​ចង់កាត់​បន្ថយ ទឹក​ប្រាក់​សេវាផ្ទេរ​​រូបគាត់ ​។ ហើយក្លឹប​មួយនេះ​ក៏សង្ឃឹមថា​នឹងអាចនាំ​ខ្សែការពារ​អាល្លឺម៉ង់​ Hummels ​​មកកាន់​អង់គ្លេស​ក្នុងពេល​ឆាប់ៗនេះ​ដូចគ្នា​។