នី មុន្នីនាថ និង គង់ វង្សយ៉ាទី សម្ញែងភាពស៊ិចស៊ី នៅក្នុងអាងទឹក
ភ្នំពេញ:
តារាសម្តែងជំនាញ សម្រក់ទឹកភ្នែក នាង នី មុន្នីនាថ
និងពិធីការិនី លិចធ្លោប្រចាំកម្មវិធី រាត្រីកំសាន្ត នាង គង់
វង្សយ៉ាទី កាលពីថ្មីៗនេះ បានសម្ញែងដងខ្លួន ដ៏ស៊ិចស៊ីរបស់ពួកគេ
នៅក្នុងអាងទឹកមួយ ដែលមានចោមពង់ កន្សែងពោះគោពណ៌ ស មានលាយឡំ
និងពពុះសាប៊ូ ដែលមើលទៅ សកម្មភាពរបស់ពួកនាង ធ្វើអោយទស្សនិកជន
ជាពិសេសប្រុសៗ មានការជ្រួលជ្រើម ទប់ចិត្តមិនបាន ។
យ៉ាងណាក៏ដោយ ការបង្ហាញដងខ្លួន ដ៏ស៊ិចស៊ីរបស់នាង នី មុន្នីនាថ និងនាង គង់ វង្សយ៉ាទី នាពេលនេះ ត្រូវបានគេដឹងថា គឺគ្រាន់តែជាការសម្តែង នៅក្នុងឈុតមួយ នៃខ្សែភាពយន្តភាគថ្មី ដែលពួកគេ ទើបតែចាប់ផ្តើមថត តែប៉ុណ្ណោះ ។
ផ្តល់កិច្ចសម្ភាសន៍ ជាមួយគេហទំព័រ CEN តាមរយៈទូរស័ព្ទ អ្នកស្រី សុភាលី ដែលជាម្តាយរបស់នាង មុន្នីនាថ បាននិយាយថា កូនស្រីរបស់អ្នកស្រី បានចាប់ដៃគូ ក្នុងតំណែងតួឯក ជាមួយតារាសម្តែងជើងថ្មី ឈ្មោះ លីម ក្នុងនោះក៏មានតារាសម្តែង ជំនាញតួអង្គ កាចឆ្នាសឆ្នើម នាង គង់ វង្សយ៉ាទី ផងដែរ រួមគ្នាសម្តែងនៅក្នុង ខ្សែភាពយន្តភាគថ្មី អោយស្ថានីយទូរទស្សន៍ CTN ។
អ្នកស្រីបានបញ្ជាក់ថា ខ្សែភាពយន្ត ដែលជាប្រភេទរឿងភាគថ្មី ដែលពួកគេទើប នឹងចាប់ផ្តើមថត បានប្រហែលជា ៤ទៅ៥ថ្ងៃ កន្លងមកនេះ មានចំណងជើងថា “ បញ្ជីស្នេហ៍កម្មពីអតីតជាតិ ”ជាប្រភេទខ្សែរឿងបុរាណ លាយសម័យ មានទាំងអស់ ៣៧ ភាគ ។ ហើយឈុតសម្តែង របស់កូនអ្នកស្រី នាង មុន្នីនាថ និងនាង យ៉ាទី ដែលមើលឃើញ នៅពេលនេះ គឺជាឈុតឆាកខ្លះៗ នៅក្នុងរឿងនេះឯង ។
បើតាមការលើកឡើង របស់អ្នកស្រី សុភាលី បច្ចុប្បន្ន នាង នី មុន្នីនាថ កំពុងតែសម្រុកថតរឿង ពីរតំណាលគ្នា អោយស្ថានីទូរទស្សន៍ CTN គឺរឿង “ បញ្ជីស្នេហ៍កម្មពីអតីតជាតិ ” និងរឿង “ កំលោះស្រុកស្រែ ស្នេហ៍ក្រមុំឡប់ៗ ” ដែលសុទ្ធសឹងជា ប្រភេទរឿងភាគទាំងអស់ ។
អ្នកស្រីបានអះអាងថា ខណៈដែលកូនអ្នកស្រី កំពុងតែជាប់ដៃថតរឿង ទាំងពីរខាងលើ ក៏មានផលិតកម្មផ្សេងទៀត ទំនាក់ទំនងថតផងដែរ ប៉ុន្តែអ្នកស្រីមិនទាន់ឆ្លើយតប ។
សូមបញ្ជាក់ថា ក្រោយវិលពីការសម្តែង និងច្រៀង នៅលើទឹកដីសហរដ្ឋអាមេរិកវិញ ទីផ្សារសិល្បៈរបស់នាង នី មុន្នីនាថ ត្រូវបានគេមើលឃើញថា ហាក់មានសន្ទុះកើនឡើង គួរអោយកត់សម្គាល់ ។ ក្នុងនោះតំណែងតួឯក នៅក្នុងខ្សែភាពយន្តជាច្រើន ត្រូវបាននាងក្តោបយក មកទុកក្នុងដៃ ខណៈការងារសិល្បៈដទៃទៀត ដូចជា ការសម្តែងបទចម្រៀងខារ៉ាអូខេ ថតស្ប៉តពាណិជ្ជកម្ម ក៏ដូចជា កម្មវិធីចេញច្រៀង នៅតាមបណ្តាខេត្ត ក៏មានការមមាញឹក រកតែពេលសម្រាកគ្មានផងដែរ ៕V/L

នាង នី មុន្នីនាថ

នាង យ៉ាទី
Post a Comment