Header Ads

នេះជាឥទ្ធិពល ការកែសម្ជស្ស ពីមនុស្សស្រី មុខអាក្រក់ ក្លាយជា ទេពអប្សរ បានយ៉ាងឆាប់រហ័ស

ចិន៖ កាលពី ថ្ងៃទី១០ ខែកក្កដា កន្លងទៅថ្មីៗនេះ តារាស្រីល្បីក្នុង អ៊ីនធើណេត ត្រូវបាន ចាប់ខ្លួន ពីបទទទួលភ្នាល់បាល់ ខុសច្បាប់ ក្នុងអំឡុងពេល World Cup ឆ្នាំ២០១៤។ ប៉ុន្តែស្រាប់តែ ថ្ងៃនេះ លេចព័ត៌មាន ដែលធ្វើឲ្យ មហាជន ភ្ញាក់ផ្អើលយ៉ាងខ្លាំងថា តារាស្រី ម្នាក់នេះ មិនមែន មានសម្រស់ស្អាត ពីធម្មជាតិ នោះទេ គឺបានកែសម្ជស្ស ទើបអាចក្លាយទៅ ជាស្រីស្អាតបាន។
 នាងGuo Meimei វ័យ២៣ឆ្នាំរូបនេះ ជាតារាល្បី ក្នុងអ៊ីនធើណេត ដែលថ្មីៗនេះ ត្រូវបាន មហាជនដឹងថា នាងបានកែសម្ជស្ស ទើបអាច ស្រស់ស្អាតបាន ដូច្នោះ។ បើយោងតាម អត្ថបទនៅក្នុង គេហទំព័រ  Fashion.qq បានឲ្យដឹងថា រូបថតកែសម្ជស្ស របស់នាង បានល្បីខ្ចរខ្ចាយ ពេញអ៊ីនធើណេត ដែលធ្វើឲ្យ គ្រប់គ្នា សឹងតែមិនជឿ។
ក្នុងនោះដែរ នាង Guo Meimei ក៏ត្រូវបាន គេចោទប្រកាន់ដែរថា  នាងបាន ព្យាយាម កែមុខរបស់នាង ឲ្យដូចនឹង តារាសម្តែង ដ៏ល្បីប្រចាំ ប្រទេសចិន គឺនាង Angelababy ។ រីឯខ្ទង់ចំណាយលុយ ទៅលើ ការកែសម្ជស្សនេះ ប្រហែលអស់ចំនួន ១៣០,០០០ ប្រាក់យ័ន ស្មើនឹង ២ម៉ឺនដុល្លារ៕
តោះក្រឡេក មើលរូបថត របស់នាង មុនពេលកែ និងក្រោយពេលកែសម្ជស្សហើយ តើខុសគ្នា កម្រិតណា៖






រូបថតពេលកំពុងកែ សម្ជស្ស