Header Ads

ទីបំផុត Ashley Cole ចូលរួមជាមួយក្រុម Roma រយៈពេលពីរឆ្នាំ

អតីត​ខ្សែការពារ​អង់គ្លេស​ Ashley Cole ​របស់ក្រុម​តោខៀវ​ Chelsea ​បានបញ្ចប់​ការផ្លាស់​ប្តូររួចរាល់​ហើយទៅ​កាន់ក្រប​ ខ័ណ្ឌ ​Serie A ​ជាមួយ​ក្រុម​ Roma ​ក្នុងកិច្ច​សន្យា​រយៈពេល​ពីរឆ្នាំ​ ។ បើយោង​តាម​​ប្រព័ន្ធ​ផ្សព្វផ្សាយ​​អ៊ីតាលី​បានបង្ហាញ​ ថា​ Cole ​នឹងទទួល​បានតម្លៃ​នឿយហត់​ ២,៣ លានអឺរ៉ូ​ (១,៨២ លានផោន) ​ក្នុងមួយ​ឆ្នាំ​ នឹងការ​ប្រកួតជម្រុះ​ក្របខ័ណ្ឌ​ Champions League​ ។
Ashley Cole 1

ខ្សែការពារ​ឆ្វេងវ័យ​ ៣៣ឆ្នាំ​រូបនេះ​កិច្ចសន្យា​របស់គាត់​បានផុត​កំណត់​ជាក្រុម​តោខៀវ​ Chelsea ​នៅរដូវ​ក្តៅនេះ​  បាន​ ចាក​ចេញ​ដោយគ្មាន​តម្លៃខ្លួន​ ហើយបាន​ផ្សារភ្ជាប់​ទៅនឹង​ក្រុមនានា​រួមទាំង​ក្រុមក្របខ័ណ្ឌ​ Premier League ​ក៏ដូចជា​ ក្រុមនៅ​ក្រៅ​ប្រទេស​ផ្សេងទៀត​។ Cole ​បានមក​ដល់ប្រទេស​អ៊ីតាលី​កាលពី​ថ្ងៃអាទិត្យ​ ដើម្បីពិនិត្យ​សុខភាព​មុនពេល​ បញ្ចប់កិច្ច​ព្រមព្រៀង​ធ្វើការ​ផ្លាស់ប្តូរ​នៅរសៀល​ថ្ងៃចន្ទ​។
Ashley Cole 2
ក្លឹប Roma ​បានធ្វើ​សេចក្តីថ្លែង​ការណ៍មួយ​ខ្លីថា​: ក្រុម Roma ​បានចុះ​ហត្ថលេខា​រយៈពេល​កិច្ចសន្យាពីរ​ឆ្នាំ​ជាមួយ​ Ashley Cole ​ហើយកិច្ច​ព្រមព្រៀង​នេះក៏​រួមបញ្ចូល​ទាំងការ​ជ្រើសរើស​របស់ក្លឹប​​ ដើម្បីពង្រីក​កិច្ចសន្យា​សម្រាប់រដូវ​ កាលមួយ​ផ្សេងទៀត​។ ក្លឹបក្របខ័ណ្ឌ​ Serie A  មួយនេះ​បានបញ្ចប់​ក្នុងនាម​ជាជើង​ឯករង ​បន្ទាប់ពី​ក្រុម​ Juventus កាលពី​ឆ្នាំមុន​ ហើយបាន​បញ្ជាក់ពី​កិច្ចព្រម​ព្រៀងនេះ​នៅលើ​គណនី​ Twitter ផ្លូវការ​របស់ខ្លួន​។