បារាំង ស្វាគមន៍ ហុងឌុយរ៉ាស ជាលើកដំបូងក្នុងប្រវត្តិសាស្រ្តបាល់ទាត់របស់ខ្លួននៅយប់នេះ
ការប្រកួតគូទី១០ នៅក្នុងក្របខណ្ឌ FIFA World Cup 2014 រវាងក្រុមមកពីជម្រើសជាតិបារាំង និងក្រុមជម្រើសជាតិហុងឌុយរ៉ាស នឹងត្រូវធ្វើឡើងនៅក្នុងទឹកដីនៃកីឡាដ្ឋាន Estadio Beira-Rio នៃទីក្រុង Porto Alegre ដែលអាចផ្ទុកទស្សនិកជនបានរហូតដល់ទៅ ៤២ ៩៩១ នាក់។ ការប្រកួតនេះនឹងត្រូវធ្វើឡើងនៅវេលាម៉ោង ០២:០០ ទាបភ្លឺ (ម៉ោងនៅកម្ពុជា) ថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ ២០១៤ នេះ។


France (2-0) Honduras
France (-1.5) Honduras

វិភាគលើក្រុមទាំងពីរ
- បារាំងជាក្រុមម្ចាស់ជើងឯក World Cup កាលពីឆ្នាំ ១៩៩៨ ហើយក៏ជាក្រុមរងជើងឯក World Cup កាលពីឆ្នាំ ២០០៦ ផងដែរ ប៉ុន្ដែសម្រាប់ការប្រកួត World Cup កាលពីឆ្នា ២០១០ នៅប្រទេសអាព្រិកខាងត្បូងវិញបារាំងធ្លាក់ត្រឹមវគ្គជម្រុះក្នុង ពូលតែប៉ុណ្ណោះ ដោយសារបញ្ហាកីឡាករមួយចំនូនរបស់ក្រុមនេះ។
- ដោយឡែកឆ្នាំនេះ ការប្រកួតមិនទាន់ចាប់ផ្ដើមផងក៏មានការរកាំរកូសរឿងកីឡាករជា ថ្មីម្ដងទៀត ជាពិសេសកីឡាករ Samir Nasri ខ្សែបម្រើឆ្នើមរបស់ក្លឹប Man City ដែលបានរិះគន់យ៉ាងចាស់ដៃចំពោះលោក Didier Deschamps ដែលមិនបានជ្រើសរើសឲ្យគាត់ជាប់ជាកីឡាករទាំង ២៣ នាក់របស់បារាំងសម្រាប់ World Cup លើកនេះ។
- លោក Didier Deschamps នឹងត្រូវដឹកនាំក្រុមមាន់គក់បារាំងជួបជាមួយ ក្រុមជម្រើសជាតិហុងឌុយរ៉ាស ដោយគ្មានកីឡាករអ្នកនាំលេង Franck Ribery ដោយសារតែបានរងរបួសកាលពីពេលថ្មីៗនេះ ហើយក៏នៅមិនច្បាស់ថាអាចវិលត្រលប់មកលេងវិញបាននៅពេលណាឡើយ។
- ក្រុមជម្រើសជាតិហុងឌុយរ៉ាស ល្បីខាងពូកែការពារ ជាពិសេសក្នុងការប្រកួតប៉ុន្មានប្រកួតចុងក្រោយនេះខ្សែការពារ របស់ក្រុមជម្រើសជាតិមួយនេះធ្វើបានយ៉ាងល្អ ពោលគឺមិនអាចឲ្យក្រុមជម្រើសជាតិអង់គ្លេសទំលុះសំណាញ់របស់ខ្លួន បានឡើយក្នុងការប្រកួតមិត្តភាពកាលពីដើមខែនេះ។
- ទោះជាយ៉ាងណាក្ដី ក៏ហុងឌុយរ៉ាសមិនគួរយកចិត្តទុកដាក់តែលើការការពារមួយមុខឡើយ គឺត្រូវឆ្លៀតវាយសម្រុកទៅលើបារាំងវិញដើម្បីកាត់បន្ថយសំពាធនៅ ពេលប្រកួត។ ចំណែកខាងបារាំងវិញ មានទំនុកចិត្តខ្ពស់ក្នុងការទទួលបាន ៣ ពិន្ទុពីការប្រកួតនៅក្នុងយប់នេះ ទោះបីជាគ្មាន Franck Ribery ក៏ដោយ។
ជម្រើសទាំង ២៣ នាក់របស់ក្រុមទាំងពីរ
ទម្រង់លេងរបស់ក្រុមទាំងពីរ និងជម្រើសទាំង ១១ នាក់សម្រាប់ការប្រកួតនេះ (possible)
- ទម្រង់លេងរបស់ក្រុមជម្រើសជាតិបារាំង៖ ៤-៣-៣
- ទម្រង់លេងរបស់ក្រុមជម្រើសជាតិហុងឌុយរ៉ាស៖ ៤-៤-២

ប្រវត្តិជួបគ្នារបស់ក្រុមទាំងពីរ
(ក្រុមទាំងពីរនេះមិនធ្លាប់ជួបគ្នាពីមុនមកឡើយ)
លទ្ធផលនៃការប្រកួត ៥ លើកចុងក្រោយរបស់ក្រុមទាំងពីរ

ទស្សន៍ទាយលទ្ធផលនៃការប្រកួត
គ្រាប់ត

Post a Comment