Chelsea នាំយក Drogba សាជាថ្មី
ក្រុងឡុងដ៍: ការវិលត្រឡប់របស់ Didier Drogba
ក្នុងកិច្ចសន្យារយៈពេល១ឆ្នាំអាចនឹងត្រូវប្រកាសជាផ្លូវការនៅ
សប្តាហ៍នេះ។ នេះបើយោងទៅតាមប្រភពព័ត៌មានក្នុងប្រទេសបារាំង
ខណៈដែលខ្សែប្រយុទ្ធអន្តរជាតិកូតឌីវ័ររូបនេះ
បន្ទាប់មកនឹងត្រូវផ្តល់តំណែងជាតួនាទីគ្រូបង្វឹកម្នាក់នៅកីឡដ្ឋាន
Stamford Bridge នៅពេលរូបគេចូលនិវត្តន៍ពីអាជីពជាកីឡាកររបស់គេ។
បច្ចុប្បន្ន Drogba គឺជាកីឡាករមិនជាប់កិច្ចសន្យាម្នាក់ ក្រោយពីកុងត្រារយៈពេល១៨ខែរបស់គេនៅឯក្លិប Galatasaray បានឈានដល់ទីបញ្ចប់ក្នុងពេលបិទរដូវកាលរបស់ក្របខ័ណ្ឌកីឡាបាល់ទាត់ តួកគី Super Lig ។
ជម្រើសនៅតំបន់ប្រយុទ្ធរបស់ Chelsea ត្រូវបានពង្រឹងតាមរយៈការទិញចូល Diego Costa ពីក្លិប Atletico Madrid និងការវិលត្រឡប់របស់ Romelu Lukaku ពីការខ្ចីជើងពេញមួយរដូវកាលនៅក្លិប Everton បើទោះបីអនាគតរបស់ខ្សែប្រយុទ្ធអន្តរជាតិបែលហ្ស៊ិករូបនេះស្ថិតក្នុង ភាពស្រពេចស្រពិលក៏ដោយ។
ទោះបីជាយ៉ាងណា លោក Jose Mourinho មានទំនាក់ទំនងយ៉ាងស្អិតល្មួតជាមួយនឹង Drogba ក្រោយពីបានចុះហត្ថលេខាកីឡាករវ័យ៣៦ឆ្នាំរូបនេះពីក្លិប Marseille កាលពីឆ្នាំ២០០៤ អំឡុងពេលការចូលកាន់តំណែងលើកទី១របស់លោកនៅកីឡដ្ឋាន Stamford Bridge។
បើយោងទៅតាមកាសែត L'Equipe លោក Mourinho ត្រៀមខ្លួនរួចជាស្រេចក្នុងការនាំយករូបគេទៅកាន់ក្លិបនេះវិញ ជាលើកទី២ ខណៈដែលការលក់ខ្សែប្រយុទ្ធ Demba Ba ទៅឲ្យក្លិប Besiktas កាលពីសប្តាហ៍មុនក្នុងតម្លៃខ្លួន៤,៧លានផោន (ស្មើនឹង៨,០៣លានដុល្លារអាមេរិក) បានធ្វើឲ្យមានកន្លែងទំនេរមួយក្នុងក្រុមនេះ។
លោក Pardew៖ Newcastle នឹងលេងឲ្យជនរងគ្រោះធ្លាក់យន្តហោះ MH17
លោក Alan Pardew ដែលជាអ្នកចាត់ការទូទៅរបស់ Newcastle United កាលពីម្សិលមិញបានឧទ្ទិសដំណើរប្រកួតមុនបើករដូវកាលរបស់ក្លិបនេះ នៅលើទឹកដីនូវែលសេឡង់ ទៅកាន់អ្នកគាំទ្រពីរនាក់ដែលបានស្លាប់នៅលើយន្តហោះរបស់ក្រុមហ៊ុន អាកាសចរណ៍ម៉ាឡេស៊ី MH17។
លោក John Alder និងលោក Liam Sweeney ដែលសុទ្ធសឹងមានសញ្ជាតិអង់គ្លេស កំពុងតែធ្វើដំណើរទៅកាន់ប្រទេសនូវែលសេឡង់ដើម្បីទៅទស្សនាការ ប្រកួតរបស់ក្រុមនេះក្នុងយុទ្ធនាការមុនបើករដូវកាល នៅពេលនោះយន្តហោះរបស់ពួកគេក៏ត្រូវបានបាញ់ទម្លាក់ដោយក្រុមឧទ្ទាម គាំទ្ររុស្ស៊ីនៅភាគខាងកើតប្រទេសអ៊ុយក្រែនដោយបានសម្លាប់មនុស្ស ២៩៨នាក់តែម្តង។
លោក Pardew បានប្រាប់អ្នកយកព័ត៌មានក្នុងទីក្រុង Dunedin ដែលជាកន្លែងក្រុម Newcastle នឹងត្រូវប្រកួតជាមួយនឹងក្រុម Sydney FC របស់ក្របខ័ណ្ឌអូស្ត្រាលី A-League នៅថ្ងៃនេះ ថា៖ «វាជាហេតុការណ៍ដែលមិនគួរឲ្យជឿមួយដែលបានកើតឡើង។ យើងមានអារម្មណ៍សម្រាប់គ្រួសាររបស់យើងជាពិសេស»។
លោក Pardew បានឲ្យដឹងថា កីឡាកររបស់លោកបានរងនូវការរន្ធត់ចិត្តយ៉ាងខ្លាំងដែលអ្នកគាំទ្រ ដ៏ស្មោះត្រង់ដែលបានបាត់បង់ជីវិតរបស់ពួកគេក្នុងពេលធ្វើដំណើរទៅ មើលការប្រកួតកីឡាបាល់ទាត់។
លោកបានបន្ថែមថា៖ «គ្មាននរណាម្នាក់ក្នុងចំណោមយើងនឹងមកអង្គុយទីនេះឡើយ ប្រសិនបើមិនមែនសម្រាប់អ្នកគាំទ្ររបស់យើងទេនោះ»៕

Post a Comment