Header Ads

Andres Iniesta, Cristiano Ronaldo និងអតីត​មិត្ត​រួម​ក្រុម Wayne Rooney ជាប់​ជា​បេក្ខ​ភាព Golden Foot Award 2014

កីឡាករ​ Superstar និង​កំ​ពូល​អ្នក​នាំ​លេង​ Cristiano Ronaldo របស់​ក្លឹប Real Madrid រួម​ជា​មួយ​នឹង​កីឡាករ​ល្បីៗដូច​ជា Thierry Henry, Iniesta, Manuel Neuer, Pirlo, Ribery, Wayne Rooney, Toure Yaya និង Thiago Silva ត្រូវ​បាន​ជ្រើស​រើស​ជា​បេ​ក្ខ​ភាព​​ក្នុង​ការ​ប្រ​ជែង​យក​ពាន​រង្វាន់ Golden Foot Award 2014។
golden-foot-award-2171120
តើពាន​រង្វាន់ Golden Foot Award ជា​អ្វី?
+ Golden Foot Award គឺ​ជា​ពាន​រង្វាន់​មាន​លក្ខណៈ​អន្តរ​ជាតិមួយដែល​ផ្ដល់​ជូនជា​កិត្តិ​យស​​ដល់ ​​កីឡាករ/កីឡាការិនីបាល់​ទាត់​ដែលបាន​បំ​ពេញ​លក្ខណ្ឌ​ដូច​ខាង​ក្រោម៖
  • ​​ធ្លាប់​ទទួល​បាន​ជ័យ​ជម្នះ​​ច្រើន និង​សម្រេច​បាន​សមិទ្ធផល និង​ស្នា​ដៃ ​ជា​លក្ខណ​ផ្ទាល់​ខ្លួន ឬ នាំ​ជោគជ័យ​ដល់​ក្រុម​របស់​ខ្លួន
  • បុ​គ្គលិក​លក្ខណៈ​របស់​កីឡាករ​/កីឡាការិ​នី​ទាំង​នោះ​ក៏​ជា​លក្ខខណ្ឌ​មួយ​ត្រូវ​យក​មក​ពិ​ចារណា​ផង​ដែរ
  • កីឡាករ​/កីឡាការិ​នី​បាល់​ទាត់​ម្នាក់​អាច​ឈ្នះ​​ពាន​រង្វាន់​នេះ​បាន​តែ​ម្ដង​គត់ ហើយ​
  • កីឡាករ/កីឡាការិ​នី​នោះ​ចាំ​បាច់​ត្រូវ​មាន​អាយុ​យ៉ាង​តិច ២៨ ឆ្នាំ។
Golden Foot AwardCristiano-Ronaldogk-is-579
ឆ្នាំ​នេះ​ជា​លើក​ទី​២ ហើយ​ដែល​កីឡាករ Cristiano Ronaldo ​ត្រូវ​បាន​ផ្ដលើ​កិត្តិ​យស​ជា​បេ​ក្ខ​ភាព​ក្នុង​ការ​ប្រ​ជែង​យក​ពាន​ រង្វាន់ Golden Foot Award ជា​មួយ​នឹង​កីឡាករ​មួយ​ចំ​នួន​ទៀតដូច​ជា៖ ​Andres Iniesta, Franck Ribery, Andrea Pirlo និង Yaya Toure ដែល​មិន​បាន​ឈ្នះ​ដូច​គ្នា​កាល​ពី​ឆ្នាំ​ទៅ។
សម្រាប់​បេក្ខភាព​ឆ្នាំ​នេះ​មាន​ដូច​ជា កីឡាករ​ Cristiano Ronaldo, Thierry Henry, Iniesta, Manuel Neuer, Pirlo, Ribery, Wayne Rooney, Toure Yaya, Thiago Silva និង​កីឡាការិ​នី​ប្រេស៊ីល Marta។
iniesta.v1373274630
ការ​បោះ​ឆ្នោតជ្រើស​រើស​អ្នក​ឈ្នះ​ ​ពាន​រង្វាន់ Golden Foot Award 2014 នឹង​ត្រូវ​បិទ​បញ្ចប់​នៅ​ថ្ងៃ​ទី ២៤ ខែ​សីហា ឆ្នាំ ២០១៤ ខាង​មុន​នេះ ហើយ​ពិ​ធី​ប្រ​កាស​ជា​ផ្លួវ​ការ​នឹង​ត្រូវធ្វើ​ឡើង​នៅ​ថ្ងៃអាទិត្យ​ ទី ១៣ ខែ​តុលា ឆ្នាំ​២០១៤ ខាង​មុខ​នៅ​ក្នុង​ប្រ​ទេស​ម៉ូ​ណា​កូ។ អ្នក​ដែល​មាន​សិទ្ធិ​បោះ​ឆ្នោតគឺ​ ប្រិយ​មិត្្ត​ទាំង​អស់​នៅ​ទូ​ទាំង​ពិ​ភព​លោក ដោយ​បោះ​ឆ្នោត​តាម​រយៈគេ​ហទំ​ព័រផ្លួវ​ការ​របស់ Golden Foot Award ឬ តាម​បណ្ដាញ​សង្គម​ Facebook របស់ Golden Foot Award Monaco
ពាន​រង្វាន់ Golden Foot Award ត្រូវ​បាន​បង្កើត​ឡើង​ជា​លើក​ដំ​បូង​កាល​ពី​ឆ្នាំ​២០០៣ ហើយ​កីឡាករ​ឆ្នើមៗ​ដែល​ធ្លាប់​បាន​ឈ្នះ​ពាន​រង្វាន់​នេះ​មាន​ដូច​ជា Roberto Baggio, Pavel Nedved, Andriy Shevchenko, Ronaldo, Alessandro Del Piero, Roberto Carlos, Ronaldinho, Francesco Totti, Ryan Giggs, Zlatan Ibrahimovic និង Didier Drogba៕ DC 
droga_goldenfoot_div05
កីឡាករ Didier Drogba ឈ្នះ​ពាន​រង្វាន់  Golden Foot Award 2013
Golden Foot Award-Zhlatan Ibrahim
កីឡាករ Zlatan Ibrahimović ឈ្នះ​ពាន​រង្វាន់  Golden Foot Award 2012
giggs_goldenfoot_award

កីឡាករ Ryan Giggs ឈ្នះ​ពាន​រង្វាន់  Golden Foot Award 2011