តើ FIFA ទទួលបានចំណូលមកពីណាខ្លះ?
ប្រិយមិត្តជាច្រើននៅតែមានចម្ងល់ថាតើ FIFA
ទទួលបានចំណូលមកពីទើបអាចរៀបចំព្រឹត្តិការណ៍បាល់ទាត់ធំៗជា
ច្រើន ដែលចំណាយអស់លុយរាល់ពាន់លានដុល្លាបែបនេះ?
ដើម្បីលុបបំបាត់ចម្ងល់ទាំងអស់នេះសូមធ្វើការបង្ហាញជូនប្រិយមិត្តនូវប្រភពចំណូល
និងតួលេខពិតប្រាកដនៃចំណូលរបស់ FIFA ដូចខាងក្រោម។

យោងតាមសៀវភៅរបាយការណ៍ហិរញ្ញវត្ថុ ឆ្នាំ ២០១៣ របស់ FIFA (FIFA Financial Report 2013) ដែលមានកម្រាស់ ១៤២ ទំព័របានឲ្យដឹងថា ប្រភពចំណូលសំខាន់ៗរបស់ FIFA ប្រចាំឆ្នាំ ២០១៣ មាន ៣ ផ្នែកដូចខាងក្រោម៖
១- ការរៀបចំព្រឹត្តិការណ៍នានាសម្រាប់រកចំណូល (Event-related Revenue) ជាប្រភពចំណូលសំខាន់ និងធំជាងគេបំផុតរបស់ FIFA ពោលគឺស្ថិតក្នុងរង្វង់ទឹកប្រាក់ ១,២២០ លានដុល្លាអាមេរិក ស្មើនឹង ៨៨% នៃចំណូលសរុបប្រាចាំឆ្នាំ ២០១៣ ដែលក្នុងនោះរួមមាន៖

២- ចំណូលបានមកពីប្រតិបត្តការណ៍ផ្សេងៗទៀត (Other Operating Income) ជា ប្រភពចំណូលដែលទទួលបានមកពីការលក់សិទ្ធិប្រើប្រាស់ម៉ាក និងសញ្ញា FIFA និង សិទ្ធិទទួលបានការអនុញ្ញាតឲ្យរៀបចំកម្មវិធីផ្សេងៗក្រោមការ ប្រើប្រាស់ម៉ាក FIFA ដែលជារួមមានទំហំត្រឹមតែ ៦% នៃចំណូលសរុបប្រចាំឆ្នាំ ២០១៣ ប៉ុណ្ណោះ ពោលគឺមានតម្លៃត្រឹម ៨៣ លានដុល្លាអាមេរិកប៉ុណ្ណោះ។
៣- ចំណូលហិរញ្ញវត្ថុរបស់ FIFA (FIFA’s Financial Income) មាន ទំហំត្រឹមតែ ៦% នៃចំណូលសរុបប្រចាំឆ្នាំ ២០១៣ ពោលគឺមានតម្លៃត្រឹម ៨៣ លានដុល្លាអាមេរិកប៉ុណ្ណោះ ដែលក្នុងនោះ ៦១ លានដុល្លាអាមេរិក ទទួលបានមកពីការកើនឡើង ឬ ប្រែប្រួលនៃរូបិយវត្ថុអន្តរជាតិ ហើយ ២២ លានដុល្លាអាមេរិកទៀតទទួលបានពីទ្រពសកម្មរបស់ FIFA (FIFA’s Financial Asset)។
ជារួមសម្រាប់ឆ្នាំ ២០១៣ ចំណូលរុបរបស់ FIFA ដែលទទួលបានមកពីប្រភពទាំង ៣ ខាងលើមានទំហំរហូតដល់ ១,៣៨៦ លានដុល្លាអាមេរិក ឯណ្ណោះ៕

- ៦៣០ លានដុល្លាអាមេរិក ទទួលបានមកពីការលក់សិទ្ធិនៃការផ្សាយតាមទូរទស្សន៍ (TV Right) ដែលក្នុងនោះ ៦០១ លានដុល្លាអាមេរិក ទទួលបានពីការលក់សិទ្ធិនៃការផ្សាយតាមទូរទស្សន៍របស់ព្រឹត្តិ ការណ៍ FIFA World Cup 2014 ដោយឡែក ២៩ លានដុល្លាអាមេរិកផ្សេងទៀតទទួលបានមកពីការលក់សិទ្ធិនេះក្នុង ព្រឹត្តិការណ៍នានាដូចជា FIFA Confederation Cup 2013 ជាដើម។
- ៤១៣ លានដុល្លាអាមេរិក ទទួលបានមកពីការលក់សិទ្ធិទីផ្សារ (Marketing Right) ដែលក្នុងនោះមាន ៤០១ លានដុល្លាអាមេរិកទទួលបានពីការលក់សិទ្ធិទីផ្សារ របស់ព្រឹត្តិការណ៍ FIFA World Cup 2014។
- ៤៧ លានដុល្លាអាមេរិក ទទួល បានមកពីការលក់សិទ្ធិធ្វើបដិសណ្ឋាកិច្ច (Hospitality Right) ដែលក្នុងនោះរួមមានសិទ្ធិទទួលបានការអនុញ្ញាតឲ្យរៀបចំកន្លែង ស្នាក់នៅ ទទួលទានអាហារ ដល់កីឡាករ និងអ្នកគាំទ្រ សម្រាប់ព្រឹត្តិការណ៍បាល់ទាត់និមួយៗ…ជាដើម។
- ២៦ លានដុល្លាអាមេរិក
ទទួលបានមកពីការផ្ដល់អាជ្ញាប័ណ្ណ (Licensing Right)
ឲ្យក្រុមហ៊ុននានាក្នុងប្រើប្រាស់ម៉ាក FIFA
ដើម្បីធ្វើពាណិជ្ជកិច្ចរបស់ខ្លួន។
- ថវិការ មួយផ្នែកទៀតក៏បានរួមបញ្ជូលពីការលក់សំបុត្រចូលទស្សនា ការប្រកួត FIFA Confederation Cup 2013 នៅប្រេស៊ីល និង FIFA Club World Cup 2013 នៅ Morocco ផងដែរ។

Post a Comment