Switzerland និង Ecuador ជួបគ្នាជាលើកដំបូងក្នុងប្រវត្តិសាស្រ្តរបស់ខ្លួន
ការប្រកួតគូទី៩ នៅក្នុងក្របខណ្ឌ FIFA World Cup 2014 រវាងក្រុមមកពីតំបន់អាមេរិកឡាទីន (អេក្វាឌ័រ) ជួបជាមួយក្រុមមកពីតំបន់អឺរ៉ុប (ស្វីស) នឹងត្រូវធ្វើឡើងនៅក្នុងទឹកដីនៃកីឡាដ្ឋាន Estadio Nacional នៃទីក្រុង Brasilia ដែលអាចផ្ទុកទស្សនិកជនបានរហូតដល់ទៅ ៦៩ ៤៣២ នាក់។ ការប្រកួតនេះនឹងត្រូវធ្វើឡើងនៅវេលាម៉ោង ២៣:០០ យប់ (ម៉ោងនៅកម្ពុជា) ថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ ២០១៤ នេះ។


Switzerland (2-1) Ecuador
Switzerland (-0/.05) Ecuador

វិភាគលើក្រុមទាំងពីរ
- ស្វីសជាក្រុមជើងខ្លាំងមួយប៉ុន្ដែមិនសូវមានកីឡាករល្បីឈ្មោះ ច្រើនឡើយ ហើយការធ្វើដំណើរមកប្រទេសប្រេស៊ីលលើកនេះក្រុមជម្រើសជាតិស្វីស សំបូរកីឡាករវ័យក្មេងដែលមានសមត្ថភាពខ្ពស់ៗជាច្រើន។
- អេក្វាឌ័រជាក្រុមខ្លាំងគួរសមនៅក្នុងតំបន់អាមេរិកអាទីន ហើយកីឡាករដែលលេចធ្លោជាងគេគឺកីឡាករ Antonio Valencia របស់ក្លឹប Manchester United ដែលនឹងត្រូវធ្វើជាប្រធានក្រុមដឹកនាំការប្រកួតនៅយប់នេះផង ដែរ។
- សម្រាប់ការប្រកួត ១២ កន្លងមករបស់ស្វីសគឺបានរបូតគ្រាប់បាល់មិនលើសពី ៣ គ្រាប់ឡើយក្នុងមួយប្រកួត (Under)។
- ក្រុមជម្រើសជាតិស្វីសមិនធ្លាប់ស្គាល់ពាក្យថាបរាជ័យឡើយ សម្រាប់ការប្រកួត ១២ លើកចុងក្រោយក្នុងក្របខណ្ឌ FIFA World Cup
- ការប្រកួតលើកចុងក្រោយបង្អស់របស់ក្រុមអេក្វាឌ័រ គឺស្មើគ្នា ២ ទល់នឹង ២ ជាមួយក្រុមជម្រើសជាតិអង់គ្លេស ហើយកាលពីចុងខែឧសភាក្រុមនេះក៏ធ្វើបានស្មើជាមួយនឹងក្រុម ជម្រើសជាតិហុល្លងផងដែរ។
- កីឡាករខ្សែប្រយុទ្ធឆ្នើម Josip Drmic របស់ស្វីសនឹងលេងជាខ្សែប្រយុទ្ធតែម្នាក់ឯងសម្រាប់យប់នេះ ខណៈដែលមានកីឡាករខ្សែបម្រើប្រយុទ្ធឆ្នើមៗដូចជា Shaqiri និង Admir Mehmedi ជាជំនួយ។
ជម្រើសទាំង ២៣ នាក់របស់ក្រុមទាំងពីរ

ទម្រង់លេងរបស់ក្រុមទាំងពីរ និងជម្រើសទាំង ១១ នាក់សម្រាប់ការប្រកួតនេះ (possible)
- ទម្រង់លេងរបស់ក្រុមជម្រើសជាតិស្វីស៖ ៤-២-៣-១
- ទម្រង់លេងរបស់ក្រុមជម្រើសជាតិអេក្វាឌ័រ៖ ៤-៤-២

ប្រវត្តិជួបគ្នារបស់ក្រុមទាំងពីរ
(ក្រុមទាំងពីរនេះមិនធ្លាប់ជួបគ្នាពីមុនមកឡើយ)
លទ្ធផលនៃការប្រកួត ៥ លើកចុងក្រោយរបស់ក្រុមទាំងពីរ

ទស្សន៍ទាយលទ្ធផលនៃការប្រកួត
គ្រាប់ត
Post a Comment