នឹកឃើញបាល់ទាត់ World Cup 2014, នឹកដល់ប្រទេសប្រេស៊ីល, នឹកប្រទេសប្រេស៊ីល គឺនឹកឃើញកីឡាករ Pele?
កីឡាករ Pele គឺជាកីឡាករជម្រើសជាតិសញ្ញាតិប្រេស៊ីល
ដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញបំផុត នៅទូទាំងពិភពលោក
ជាពិសេសប្រទេសប្រេស៊ីលតែម្ដង ។ តាមពិតលោក Pele មានឈ្មោះពេញថា
Edson Arantes Do Nascimento ប៉ុន្តែត្រូវបានគេស្គាល់ជាទូទៅថា
ជាកីឡាករឆ្នើមប្រចាំសតវត្សរ៍ និងជាកីឡាករពូកែគ្រប់ពេលទាំងអស់ (The
best player of all time) ។ ក្នុងឆ្នាំ១៩៩៩ លោក Pele
ត្រូវបានគេតែងតាងជាកីឡាករល្អបំផុត
ដោយសហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ ។

នៅឆ្នាំដដែលទស្សនាវដ្ដីបារាំង បានទទួលពានរង្វាន់កីឡាករអឺរ៉ុបប្រចាំឆ្នាំ (Ballon D’Or) ពេលនោះកីឡាករ Pele បានឡើងដល់ចំណាត់ថ្នាក់លេខកំពូល ហើយបន្ទាប់មកទៀតលោក ត្រូវបានគេជ្រើសតាំងជា កីឡាករមានកាយសម្ព័ន្ធល្អផងដែរ ដោយគណកម្មាធិការអូឡាំពិកអន្តរជាតិ(IOC) ។

ចំណែកឯ Time magazince ដាក់រូបលោក ប៉េលេចូលក្នុងចំណោមមនុស្សមានឥទ្ធិពលបំផុតប្រចាំសតវត្សរ៍ទី២០ ។ ឆ្នាំ២០១៣លោក បានទទួលពី FIFA (Ballon D’or Prix D’ Honneur) ថែមទាំងចាត់ទុកលោកជានិមិត្តរូបបាល់ទាត់ពិភពលោក (Global icon of football)។
ឆ្នាំ១៩៦៦ លោក Pele បានរៀបអាពាហ៏ពិពាហ៍ជាមួយ Rosemeri dos Reis Cholbi ថែមទាំងមានកូនស្រីពីរនាក់ឈ្មោះ Kelly Cristina និងJennifer ។ ឆ្នាំ១៩៨២ លោក Pele បានលែងលះជាមួយប្រពន្ធគាត់ ហើយនៅឆ្នាំ១៩៩៤ លោកបានរៀបការជាមួយអ្នកវិទ្យាសាស្ត្រទៀត និងមានកូនបានពីរជាកូនភ្លោះ ហើយនៅឆ្នាំ ១៩៩៦ អ្នកទាំងពីរក៏បានចែកផ្លូវគ្នាទៅ ។

Pelé, Brazil’s Extraordinary Minister for Sport, with U.S. President Bill Clinton in Rio de Janeiro, 15 October 1997
គួររំលឹក
ផងដែរ លោក Pele បានចាប់អាជីពជាកីឡាករតាំងពីអាយុបាន
១៥ឆ្នាំមកម៉្លេះ ដោយលេងឲ្យក្លឹបបាល់ទាត់ Sao Paulo
ហើយម្ចាស់ក្លឹបបានហៅលោក Pele
ថាជាកីឡាករក្មេងដែលមានទេពកោសល្យខ្លាំងបំផុត ។
នៅឆ្នាំ World Cup ១៩៥៨ លោក បានលេងឲ្យក្លឹបបាល់ទាត់ Sweden ហើយលោកជាកីឡាករក្មេងបំផុតលេងពានរង្វាន់ពេលនោះ ។ ការប្រកួតពានរង្វាន់ World Cup ១៩៦២ ត្រូវបានគេហៅឈ្មោះនៅពេលនោះថា Pelé’s World Cup ។ World Cup ឆ្នាំ១៩៦៦ លោកមានឈ្មោះល្បីល្បាញខ្លាំងណាស់ ព្រោះនៅក្នុងការប្រកួតលោកជាមនុស្សទីមួយដែលបានរកគ្រាប់បាល់បាន មុនគេ ប៉ុន្តែលោកត្រូវបានខកខាន់ក្នុងការប្រកួតបន្តទៀតដោយលោករងរបួស ។ ចំណែកឯការប្រកួត World Cup ១៩៧០ លោកបានចូលរួមចំនួន ៦ប្រកួត ហើយបានរកគ្រាប់បាល់បាន៦គ្រាប់ថែមទៀតផង ៕(wikipedia)

Pelé at the White House on 10 September 1986, with U.S. President Ronald Reagan and Brazil President José Sarney

Post a Comment