Header Ads

ពាក្យ​សម្ដី​ចុង​ក្រោយរបស់ Ryan Giggs និង Nemanja Vidic ធ្វើឲ្យ​​មិត្ត​រួម​ក្រុម និងអ្នក​គាំ​ទ្រ​រំ​ជួល​ចិត្ត

កីឡាករ​-គ្រូ​បង្វឹក Ryan Giggs បន្ទាប់​ពី​ដឹក​នាំ​ និង​ផ្លាស់​ប្តូរ​ចូល​លេង​ឲ្យ​ក្លឹប​ Manchester United យក​ឈ្នះ​លើ​ក្រុម​ Hull City ដោយ​លទ្ធ​ផល ៣ ទល់​នឹង ១ កាល​ពី​យប់​មិញ​បាន​ថ្លៃង​ទៅ​កាន់​កីឡាករ​មិត្ត​រួម​ក្រុម និង អ្នក​គាំ​ទ្ររបស់​ក្លឹប​នៅក្នុង​កីឡាករ​ដ្ឋាន​ Old Trafford ​ ​ប្រ​កប​ទៅ​ដោយ​ពាក្យ​ពេជន៍រំ​ជួល​ចិត្ត និង​ក្ដី​សង្ឃឹម​សម្រាប់​ក្លឹប Manchester United។
Ryan Giggs
នៅក្នុង​ការ​ថ្លែង​ទៅ​កាន់​​​កីឡាករ​មិត្ត​រួម​ក្រុម និង អ្នក​គាំ​ទ្ររបស់​ក្លឹប​នៅក្នុង​កីឡាករ​ដ្ឋាន​ Old Trafford កាល​ពី​យប់​មិញ កីឡាករ​-គ្រូ​បង្វឹក Ryan Giggs បាន​សន្យាថា ពេល​វេលា​ល្អៗ​​នឹង​វិល​មក​កនា់​ក្លឹប Manchester United ឆាប់ៗ​នេះ ។ ការ​បង្ហាញ​ខ្លួន ២០ នា​ទី​ចុង​ក្រោយ​កាល​ពី​យប់​មិញ ត្រូវ​បាន​គេ​ជឿ​ថា​ទំ​នង​ជា​ការ​បង្ហាញ​វត្ត​មាន​លើក​ចុង​ក្រោយ​បង្អស់​ របស់​កីឡាករ​វ័យ ៤០ ឆ្នាំ​រូប​នេះ​ក្នុង​នាម​ជា​កីឡាករ​របស់ Man Utd នោ​ក្នុង​ទឹក​ដី Old Trafford។
គ្រូ​បង្វឹក​ទទួល​បន្ទុក​បណ្ដោះ​អាសន្ន​រូប​នេះ ​បាន​សម្ដែង​ការ​អរគុណ​យ៉ាង​ជ្រាល​ជ្រៅ​ចំពោះ​កីឡាករ បុគ្គ​លិក អ្នក​គាំ​ទ្រ​ទាំង​អស់​របស់​ ក្លឹប Manchester United ​ជា​ពិ​សេស​​កីឡាករ​ប្រ​ធាន​ក្រុម Nemanja Vidic ដែល​នឹង​ត្រូវផ្ទេរ​ទៅ​លេង​ឲ្យ​ក្លឹប Inter Milan នៅ រដូវ​កាល​ក្រោយ។ Giggs បាន​និយាយ​ថា Vidic គឺ​ជា​ខ្សែ​ការ​ពារ​ដែល​ល្អ​បំ​ផុត​ក្នុង​ចំណោម​កីឡាករ​ខ្សែ​ការ​ពារ​ផ្សេងៗ ​ទៀត ដែល​គាត់​ធ្លាប់​រួម​អា​ជីព​ជា​មួយ​ចាប់​តាំង​ពី​ឆ្នាំ ១៩៩១ មក។ ជា​មួយ​គ្នា​នេះផង​ដែរ Giggs ក៏​បាន​ផ្លៀត​ឱ​កាស​ជូន​ពរ​ឲ្យ​កីឡាករ Nemanja Vidic ជោគ​ជ័យ​សម្រាប់​ការ​បន្ត​អា​ជីព​របស់​ខ្លួន​នៅ លើ​ទឹក​ដី​នៃ​ប្រទេស​អ៊ី​តាលី​ផង​ដែរ។​
Vidic
កីឡាករ​ខ្សែ​​ការ​ពារ​លំ​ដាប់​អន្តរ​ជាតិ​របស់ស៊ែប៊ី​រូប​នេះ បាន​ថ្លែង​ទៅ​កាន់​អ្នក​គាំទ្រ​ថា ទោះ​បី​ជា​គាត់​ចាក​ចេញ​​ពី​ក្លឹប​មែន ក៏​បេះ​ដូង​របស់​គាត់​នៅ​ជា​មួយ​ក្លឹប​ជា​និច្ច​ Old Trafford ជា​កន្លែង​ដែល​គាត់​បាន​ចំណាយ​ពេល​វេ​លា​ច្រើន​បំ​ផុត​ក្នុង​អា​ជីព​របស់​ គាត់ ជា​ពិ​សេស​ទី​នេះ​បាន​ធ្វើ​ឲ្យ​គាត់​មាន​ឱ​កាស​ប្រ​កប​អាជីព​ជា​មួយ​នឹង​ កីឡាករ​ល្បីៗ លំ​ដាប់​ពិ​ភព​លោក​ជា​ច្រើន​រូប​។​ កីឡាករ​វ័យ ៣២ ឆ្នាំ​រូប​នេះ​ក៏​បាន​សន្យា​ផង​ដែរ​ថា គាត់​នឹង​នៅ​តែ​តាម​ដាន និង​យក​ចិត្ត​ទុក​ដាក់​ជា​​និច្ច​រាល់​សកម្ម​ភាព​របស់​ក្លឹប។
សម្រាប់​ការ​ប្រ​កួត​កាល​ពី​យប់​មិញ Ryan Giggs  បាន​សម្រេច​ដាក់​ឲ្យ​កីឡាករ​ចេញ​ពី​ក្លឹប​យុវជន ២ រូបគឺ James Wilson និង Tom Lawrence ឲ្យ​ចូល​លេង​ជា​ជម្រើស​ ១១ នាក់​ដំ បូង​ផង​ដែរ។ ដោយ​លែក​កីឡាករ  Vidic ត្រូវ​បាន​ដាក់​ឲ្យ​ចូល​លេង​ជំ​នួស​កីឡាករ Phil Jones ​បន្ទាប់​ពី​មាន​បញ្ហា​របួស​ស្មា មុន​នឹង​សម្រេច​ផ្លាស់​ប្ដូរ​ខ្លួន​ឯង​ឲ្យ​ចូល​លេងជំ​នួស​កីឡាករវ័​ក្មេង Tom Lawrence ក្នុង​នា​ទី ៧០ នៃ​ការ​ប្រ​កួត។
Ryan Giggs 2
“ខ្ញុំ​ចង់​និយាយ​ថាសូមអ្នក​ទាំង​អស់​គ្នា​​បន្ដ​គាំទ្រពួកយើងត​ទៅ​ទៀត​។ អ្នកទាំង​អស់​បានឃើញពន្លឺនៃកីឡាករ​ឆ្នើម​សម្រាប់​ពេលអនាគតមួយ​ហើយ​នៅ​យប់​នេះ​ ហើយនេះជា​អ្វី​ដែល​ជា​ការ​ប្រឹង​ប្រែង​របស់​ក្លឹប​។ យើង​នឹងនៅ​តែ​ផ្តល់​ឱ្យ​យុវជននូវឱកាស និង​ការ​លេងកីឡាបាល់ទាត់លើ​ទី​លាន។ សូម​​រក្សាការគាំទ្ររបស់​អ្នក​ទាំង​អស់ម​គ្នា​ចំពោះ​ពួក​យើងនិង​ពេល​វេលា​ល្អនឹង​វិល​មក​វិញ​​ឆាប់ៗ​នេះ​» នេះ​ជា​​ពាក្យ​សម្ដី​ចុង​ក្រោយរបស់ Ryan Giggs ដែល​បាន​ថ្លៃង​ទៅ​កាន់​អ្នក​គាំទ្រ និង​មិត្ត​រួម​ក្រុម​។
ទោះ​ជា​យ៉ង​នេះ​ក្ដី​ក៏​កីឡាករ​វ័យ ៤០ ឆ្នាំ​រូប​នេះ មិន​ទាន់​បាន​សម្រេច​ចិត្ត​ច្បាស់​លាស់​ថា​នឹក​ចាក​ចេញ​ពី​ក្លឹប​ ឬ យ៉ាង​ណា​នៅ​ឡើយ​ទេ គឺ​ត្រូវ​រង​ចាំ​ដល់​​ចប់​រដូវ​កាល​នេះ ទើប​សម្រេច​ចិត្ត​ជា​ក្រោយ៕ DC
James Wilson
កីឡាករ Nemanja Vidic និង​កីឡាករ​វ័យ​ក្មេង James Wilson
Tom Lawrence

កីឡាករវ័យ ១៨ ឆ្នាំ Tom Lawrence