ក្រុមជម្រើសជាតិម៉ិចសិចកូបង្ហាញឈ្មោះកីឡាករទាំង ២៣ នាក់ដែលត្រូវធ្វើដំណើរទៅប្រទេសប្រេស៊ីល
លោក Miguel Herrera គ្រូបង្វឹកក្រុមជម្រើសជាតិម៉ិចសិចកូ
បានប្រកាសឈ្មោះកីឡាករទាំង ២៣
នាក់សម្រាប់ធ្វើដំណើរទៅប្រទេសប្រស៊ីលហើយកាលពីរសៀលថ្ងៃសុក្រ
ម្សិលមិញនេះ ក្នុងនោះកីឡាករឆ្នើម Giovani Dos Santos របស់ក្លឹប
Villarreal និង Javier Hernández របស់ក្លឹប Manchester United
ជាខ្សែប្រយុទ្ធជួរមុខ។

កីឡាករដែលតែងតែជាប់ឈ្មោះក្នុងក្រុមជម្រើសជាតិមួយនេះ ដូចជា Giovani Dos Santos, Javier Hernández, Rafael Márquez និង Oribe Peralta រំពឹងខ្ពស់ក្នុងការជាប់ជាជម្រើស ១១ នាក់ដំបូងរបស់លោក Miguel Herrera។ កីឡាករ Rafael Márquez ត្រូវបានតែងតាំងជាប្រធានក្រុមក្នុងការប្រកួត World Cup 2014 នេះ។ ចំណែកឯ Dos Santos និង Salcido នៅតែជាកម្លាំងសំខាន់នៅក្នុងក្រុមដដែល ហើយក៏ជាក្ដីរំពឹងសម្រាប់លោកគ្រូបង្វឹក Herrera ផងដែរ។


កីឡាករភាគច្រលនក្នុងចំណោមកីឡាករទាំង ២៣ រូបនេះរឺមពឹងថានឹងមកជួបជុំគ្នាធ្វើើការហ្វឹកហាត់នៅថ្ងៃ ច័ន្ទខាងមុខនេះ ដើម្បីត្រៀមខ្លួនក្នុងយុទ្ធនាការ World Cup ខាងមុខនៅប្រទេសប្រេស៊ីល។
ហើយនៅមុនពេល World Cup ចាប់ផ្ដើមក្រុមជម្រើសជាតិម៉ិចសិចកូ ត្រូវប្រកួតមិត្តភាពចាមួយនឹងក្រុជម្រើសជាតិពីរផ្សេងទៀតគឺ Bosnia and Herzegovina នៅថ្ងៃទី ០៣ ខែមិថុនា នៅរដ្ឋស៊ីកាហ្គោ នៃ សហរដ្ឋអាមេរិក និងជួបជាមួយក្រុមជម្រើសជាតិព័រទុយហ្គាល់ នៅថ្ងៃទី ០៦ ខែមិថុនា នៅ Foxborough, Mass។


កីឡាករដែលតែងតែជាប់ឈ្មោះក្នុងក្រុមជម្រើសជាតិមួយនេះ ដូចជា Giovani Dos Santos, Javier Hernández, Rafael Márquez និង Oribe Peralta រំពឹងខ្ពស់ក្នុងការជាប់ជាជម្រើស ១១ នាក់ដំបូងរបស់លោក Miguel Herrera។ កីឡាករ Rafael Márquez ត្រូវបានតែងតាំងជាប្រធានក្រុមក្នុងការប្រកួត World Cup 2014 នេះ។ ចំណែកឯ Dos Santos និង Salcido នៅតែជាកម្លាំងសំខាន់នៅក្នុងក្រុមដដែល ហើយក៏ជាក្ដីរំពឹងសម្រាប់លោកគ្រូបង្វឹក Herrera ផងដែរ។

លោក Miguel Herrera គ្រូបង្វឹកក្រុមជម្រើសជាតិម៉ិចសិចកូ
លោក Herrera បានសម្រេចកោះហៅកីឡាករ Giovani Dos Santos
ខ្សែបម្រើប្រយុទ្ធ Villarreal និងជាអតីតកីឡាកររបស់ Tottenham
Hotspur ដែលបានខ្ចីជើងរយៈពេលវែងដោយ FC Barcelona
ដោយយល់ជឃើញថាកីឡាកររូបនេះជាអ្នកនាំលេង
និងបង្កើតឱកាសសម្រាប់មិត្តរួមក្រុម ស័កសមនឹងទម្រង់លេង ៥-៣-២
របស់ខ្លួន។
កីឡាករ Javier Hernández របស់ Man Utd និង Giovani Dos Santos របស់ Villarreal
ចំណែកអ្នកចាំទី លោក Herrera
បានសម្រេចកោះហៅកីឡាករមួយចំនួនដូចជា Jesús Corona, Guillermo Ochoa
និង Alfredo Talavera។ កីឡាករ Corona និង Ochoa
មិនទាន់ច្បាស់លាស់ថានរណាមួយជាអ្នកចាំទីដៃទី១ នៅឡើយ
ខណៈដែលកីឡាករ Talavera ត្រូវបានគេជឿថាជាអ្នកចាំទីដៃទី៣។កីឡាករភាគច្រលនក្នុងចំណោមកីឡាករទាំង ២៣ រូបនេះរឺមពឹងថានឹងមកជួបជុំគ្នាធ្វើើការហ្វឹកហាត់នៅថ្ងៃ ច័ន្ទខាងមុខនេះ ដើម្បីត្រៀមខ្លួនក្នុងយុទ្ធនាការ World Cup ខាងមុខនៅប្រទេសប្រេស៊ីល។

កីឡាករ Rafael Márquez ត្រូវបានតែងតាំងជាប្រធានក្រុមជម្រើសជាតិម៉ិចសិចកូជាថ្មីម្ដងទៀត
ក្រុមជម្រើសជាតិម៉ិចសិចកូ
នឹងត្រូវធ្វើការប្រកួតមិត្តភាពជាមួយក្រុមជម្រើសជាតិ
អ៊ីស្រាអែល នៅថ្ងៃទី ២៨ ខែឧសភា ខាងមុននេះ
នៅក្នុងទីក្រុងម៉ិចសិចកូ។ នៅថ្ងៃទី ៣១ ខែដដែលនោះ ម៉ិចសិចកូ
ក៏ត្រូវប្រកួតសាកល្បងសមត្ថភាពជាមួយក្រុមជម្រើសជាតិ អេក្វាឌ័រ
នៅក្នុងទីក្រុង Arlington នៃរដ្ឋ Texas សហរដ្ឋអាមេរិកផងដែរ។ហើយនៅមុនពេល World Cup ចាប់ផ្ដើមក្រុមជម្រើសជាតិម៉ិចសិចកូ ត្រូវប្រកួតមិត្តភាពចាមួយនឹងក្រុជម្រើសជាតិពីរផ្សេងទៀតគឺ Bosnia and Herzegovina នៅថ្ងៃទី ០៣ ខែមិថុនា នៅរដ្ឋស៊ីកាហ្គោ នៃ សហរដ្ឋអាមេរិក និងជួបជាមួយក្រុមជម្រើសជាតិព័រទុយហ្គាល់ នៅថ្ងៃទី ០៦ ខែមិថុនា នៅ Foxborough, Mass។

កីឡាករខ្សែប្រយុទ្ធ Oribe Peralta ដែលបច្ចុប្បន្នជាកីឡាកររបស់ក្លឹប Santos Laguna
ជម្រើសទាំង ២៣ រូបរបស់លោក Miguel Herrera សម្រាប់យុទ្ធនាការ World Cup 2014 ខាងមុខមានដូចជា៖- អ្នកចាំទី: Jesús Corona (ក្លឹប Cruz Azul), Guillermo Ochoa ( ក្លឹប Ajaccio), Alfredo Talavera ( ក្លឹប Toluca)
- ខ្សែការពារ: Paul Aguilar (ក្លឹប América), Andrés Guardado ( ក្លឹប Bayer Leverkusen), Miguel Layún (ក្លឹប América), Rafael Márquez (ក្លឹប León), Héctor Moreno ( ក្លឹប Espanyol), Diego Reyes ( ក្លឹប FC Porto), Francisco Rodríguez ( ក្លឹប Club America), Carlos Salcido ( ក្លឹប Tigres UANL)
- ខ្សែបម្រើ: Isaac Brizuela (ក្លឹប Toluca), Marco Fabián (ក្លឹប Cruz Azul), Héctor Herrera ( ក្លឹប FC Porto), Juan Carlos Medina (ក្លឹប América), Luis Montes (ក្លឹប León), Carlos Peña (ក្លឹប Leòn), José Juan Vázquez (ក្លឹប León)
- ខ្សែប្រយុទ្ធ: Giovani Dos Santos (ក្លឹប Villarreal), Javier Hernández ( ក្លឹប Manchester United), Raúl Jiménez (ក្លឹប América), Oribe Peralta ( ក្លឹប Santos Laguna), Alan Pulido ( ក្លឹប Tigres UANL)។
Post a Comment