មន្ទីរពេទ្យមួយកន្លែង ទម្លាយការពិត ជាសាធារណៈ អំពីទឹកចិត្ត របស់តារាស្រីកូរ៉េ នាង Suzy
កូរ៉េខាងត្បូង៖ ប្រហែលជាអ្នក ធ្លាប់បានស្គាល់ នាងSuzyហើយ តាមរយៈចម្រៀង និងការសម្តែង ក្នុងសាច់រឿង មួយចំនួនរបស់នាង។
ក្នុងនោះដែរ ផលិតកម្មJYP បាននិយាយប្រាប់ទៅកាន់ សារព័ត៌មានNewSen ថា "វាជារឿងពិត ដែលនាងSuzy អាយុ២០ឆ្នាំរូបនេះ បានបរិច្ចាគលុយ ផ្ទាល់របស់នាង ចំនួន១០លានវ៉ុន ស្មើនឹង១ម៉ឺនដុល្លារ កាលពីថ្ងៃទី៣០ខែមេសា ដើម្បីទុកអបអរ ក្នុងឪកាស ទិវាកុមារ(៥ខែឧសភា)។" ចំពោះនាងSuzy តែងតែបរិច្ចាគលុយ អោយទៅអ្នកជម្ងឺមហារីក ជារៀងរាល់ឆ្នាំ ដោយស្ងាត់ៗ។ ដោយសារតែអំពើ មនុស្សធម៌របស់នាងSuzy ដែលបានផ្តល់ដល់អ្នក ជម្ងឺបែបនេះហើយ ទើបធ្វើអោយ មន្ទីរពេទ្យមួយកន្លែង បានសម្រេចចិត្តប្រកាសរឿងនេះ ជាសារធារណៈតែម្តង។ បន្ថែមពីនោះទៅទៀត លុយចំនួន១០លានវ៉ុន របស់នាងនេះ គឺបានផ្តល់ទៅមន្ទីរពេទ្យ២កន្លែង ចំពោះមន្ទីរពេទ្យមួយ សុខចិត្តលាក់រឿងនេះ ជាការសម្ងាត់មិនប្រកាស ឈ្មោះរបស់នាងនោះទេ ប៉ុន្តែមន្ទីរពេទ្យមួយកន្លែងទៀត គឺបានសម្រេចចិត្តប្រកាសរឿងនេះ អោយមនុស្សគ្រប់គ្នាដឹង។
មិនតែប៉ុណ្ណោះ នាងSuzy ក៏បានជួយឧបត្ថម្ភលុយចំនួន ៥០លានវ៉ុន ស្មើនឹង៥ម៉ឺនដុលា្លរដែរ ដល់គ្រួសារ និងអ្នករងគ្រោះ ពីការលិច កប៉ាល់ Sewol ផងដែរ។ តើប្រិយមិត្ត យល់យ៉ាងណាដែរ ចំពោះទឹកចិត្ត របស់នាង?



Post a Comment