Header Ads

ក្រុមស្វាយរៀងដើរចេញពីវគ្គជម្រុះ AFC President-Cup 2014

ភ្នំពេញ:    ​រសៀល​ថ្ងៃទី ៣​ឧសភា​នេះ​ក្រុម​ជើងឯក League ឆ្នាំ​២០១៣​របស់​កម្ពុជា​គឺ​ក្រុម​ស្វាយរៀង​ប្រកួត​ចាញ់​ក្រុម​ ជើងឯក League ឆ្នាំ​២០១៣​របស់​ម៉ុង​ហ្គោ​លី​គឺ​ក្រុម FC ERCHIM ១ ទល់ ៣ ។​

​    ​ជាមួយនឹង​ការ​ចាញ់​នេះ​ក្រុម​ស្វាយរៀង​បញ្ចប់​បេសកកម្ម​សម្រាប់ ព្រឹត្តិការណ៍ AFC President-Cup 2014 ត្រឹមនេះ​តែម្ដង ។​

​     ​តាមពិត​ក្រុម​ស្វាយរៀង​លេង​ល្អ​ថ្ងៃនេះ​តែ​បន្ទាប់ពី​លេង​បាន​១០​នាទី​នេន សុធា​រ័ត្ន​បានធ្វើ​ឲ្យ​បាល់​ចូល​ទី​ខ្លួនឯង​(Own-Goal) តែ​ទោះជា​យ៉ាងនេះ​ក៏ដោយ​ក៏​ប្រាក់ មុន្នី​ឧ​ត្ត​ម​បាន​តាម​យក​ស្មើ​វិញ​នៅ​នាទី​ទី ១៥ ។​តែ​នៅ​នាទី​៣៥​ក្រុម​ FC ERCHIM រកបាន​មួយ​គ្រាប់​ដោយ​កីឡាករ Soyol-Erdene Gal-Frdene ហើយ​នៅ​នាទី​៤៥​គឺ​មុន​ស្នូរ​កញ្ចែ​ចប់​ តង់​ទី ១ Soyol- Erdene Gal Frdene បាន​ទាត់​បាល់​ប៉េ​ណា​ល់​ទី​បាន​មួយ​គ្រាប់​ទៀត ។​

​    ​ចប់​ការប្រកួត​ក្រុម​ស្វាយរៀង​ចាញ់​ក្រុម FC ERCHIM ១ ទល់ ៣ គឺ​ត្រូវ​ត្រឡប់មកផ្ទះ​វិញ ។​គួរ​បញ្ជាក់ថា​ កាលពី​ថ្ងៃទី​១​ឧសភា​ក្រុម​ស្វាយរៀង​ប្រកួត​ចាញ់​ក្រុម​ជើងឯក League នេ​ប៉ាល់ Manang Marshyangdi Club ៣ ទល់ ៦ ទៅហើយ ។​

​    ​ស្វាយរៀង​នៅ​ពូ​ល  C ប្រសិនបើ​ឈ្នះ​បានតែ​មួយក្រុម​ក៏បាន​ឡើងទៅ​លេង​វគ្គ​បន្ត​ដែរ​តែ​ពេលនេះ ២ ប្រកួត​ ចាញ់​ទាំង ២ ប្រកួត ។​ - See more at: http://cen.com.kh/localnews/show_detail/25?token=MGNmYzQ2OD#sthash.ZoNiWpsH.dpuf