Header Ads

Evra និយាយថាក្រុម Manchester United សមនឹងទទួលបានការរិះគន់សម្រាប់រដូវកាលនេះ

Patrice​ Evra ​បាននិយាយ​ថាក្រុម​ Manchester United ​​ពិតជា​សម​​នឹងទទួល​បានការ​រិះគន់​យ៉ាងពេញ​លេញ​ក្នុងរដូវ​ កាលនេះ​ ដែលបាន​រៀបចំវិធី​ការគ្រប់គ្រង​ក្លឹបរបស់​ពួកគេ​ក្នុងអំឡុង​ពេលនេះ​ ហើយលោក​ Evra ​ថែមទាំងបាន​ ពិពណ៌នា​ថារដូវកាល​នេះជា​រដួវកាល​មួយដែល​មហន្តរាយ​សម្រាប់ក្លឹប​ ។
ក្លឹបម្ចាស់​ជើងឯក​មួយនេះ​បានស៊ូទ្រាំ​ក្នុងយុទ្ធនា​ការដ៏ក្តៅ​គគុកមួយ​ ដោយទទួល​រងនូវ​សំពាធស្តង់​ដារខ្ពស់​របស់ពួកគេ​ ផ្ទាល់​ ជាពិសេស​អ្នកចាត់ការ​ David Moyes​ គ្រូបង្វឹក​ក្រុមបាន​តស៊ូដើម្បី​បំពេញ​តួនាទីជំនួស​តំណែង​លោក​ Alex Ferguson ​អស់រយៈ​ជាច្រើនខែ​ មុនពេល​ត្រូវបានបណ្តេញ​ចេញពីសប្តាហ៍មុន​។
Patrice-Evra-1
Ryan Giggs ​បានចូល​កាន់តួនាទី​បណ្តោះអាសន្ន​ជាអ្នកចាត់​ការទូទៅ​របស់ក្រុម​សម្រាប់ការ​ ប្រកួត​ដែលនៅ​សល់ក្នុង​ រដូវកាលនេះ​ ប៉ុន្តែបន្ទាប់​ពីឈ្នះការ​ប្រកួតលើក​ដំបូងរបស់គាត់​ គឺមិនអាច​រារាំងការ​ចាញ់របស់​ពួកគេ​ ១-០ ​ក្នុងផ្ទះខ្លួន​ ឯងពេល​ជួបក្រុម​ Sunderland ​ក្នុងជំនួបដ៏​លំបាកមួយ​កាលពីថ្ងៃសៅរ៍​ ។
Evra-1-
Manchester United ​បាននិយាយ​ត្រឡប់មក​វិញថានៅ​ឆ្នាំនេះជា​ឆ្នាំដែល​ទទួលរងគ្រោះ​មហន្តរាយមួយ​ និងជាឆ្នាំ​ដែលយើង​ក្រីក្រខ្លាំងណាស់​ ។ យើងសម​នឹងទទួល​បានការរិះ​គន់ទាំងអស់​ យើងមិនបាន​លេងឲ្យបាន​គ្រប់គ្រាន់​ផង​ ដែរ​។ នៅពេល​ដែលយើង​នៅលើទីលាន​ យើងព្យាយាម​ធ្វើអ្វីៗឲ្យ​ទទួលបាន​ជ័យជម្នះ​គ្រប់ការប្រកួត​ ប៉ុន្តែវា​ជារដូវ​ កាលដ៏គួរ​ឲ្យឈឺចាប់​ ដូច្នេះនេះ​វាជាសុបិន្ត​អាក្រក់មួយ​។

Evra ​បានបន្តថាៈ​ខ្ញុំពិតជាគិត​ថាឆ្នាំនេះ​គឺជាឆ្នាំគ្រោះ​ថ្នាក់ចរាចរ​ណ៍មួយ​ ។ ខ្ញុំដឹងថា​បិសាចក្រហម ​Manchester United​ នឹងមិន​ស្លាប់ទេ​។ក្រុម​បិសាចក្រហម​នឹងត្រឡប់​មកភាព​ខ្លាំងក្លាវិញ​ នៅឆ្នាំក្រោយ​។