Header Ads

Stegen នឹងសម្រេចចិត្តចាកចេញពីក្លឹប Monchengladbach ឆាប់ៗនេះ

អ្នកចាំទី​ Marc – Andre ​Ter Stegen ​របស់ក្លឹប​ Borussia Monchengladbach ​នឹងប្រកាស​ពីផែនការ​ផ្លាស់ប្តូរ ក្លឹប​ដើម្បី​បញ្ជាក់ពី​អនាគតរបស់​គាត់នៅ​ចុងបញ្ចប់​នៃរដូវកាល​នេះ​ ក្នុងក្របខ័ណ្ឌ​ Bundesliga ​។ អ្នកចាំទី វ័យ​ ២២ឆ្នាំ​រូបនេះ​ត្រូវ​បានលេច​ឮពាក្យចចាម​អារាមយ៉ាង​ទូលំទូលាយ​ដែលនឹង​ ត្រូវចូល​រួមជាមួយ​ក្រុម​ Barcelona ​ប៉ុន្តែដោយ​សារការហាម​ប្រាមការ​ផ្ទេររបស់ក្លឹប​មួយនេះ​ត្រូវបាន​កំណត់ដោយ​ FIFA សម្រាប់ ការចរចារក​ដំណោះ​ស្រាយរបស់​ក្លឹបនេះ​គឺដើម្បីឲ្យ​មានការ​ផ្លាស់ប្តូរ​ យកកីឡាករ​យុវជនចូល​រួមក្លឹបបាន​។
stegen-1
Gladbach ​បានប្រកាស​កាលពីលើក​មុនថា​ Ter Stegen ​ពិតជានឹង​ចាកចេញ​ពីក្លឹប ​ហើយបាន​យល់ព្រម​ចូលរួម​ជាមួយ​ ក្លឹបមួយ​ដោយមិន​បញ្ចេញឈ្មោះ​។បន្ទាប់ពីការ​ហាមប្រាម​របស់​ FIFA ​បានផ្អាក​ក្រុម​ Barcelona ​លើការផ្លាស់​ប្តូរគាត់​។ ខណៈពេល​ដែលពាក្យ​បណ្តឹង​ឧទ្ធរណ៍របស់​ក្លឹបប្រឆាំង​នឹងការដាក់​ទណ្ឌកម្ម​ នេះនៅតែ​មិនទាន់ដោះ​ស្រាយ​  ក្លឹបមួយ ​នេះនៅ​តែរៀបចំការ​ផ្លាស់ប្តូរ​ត្រឡប់មក​វិញដ៏ដែល​ចំពោះ​កីឡាកររូបនេះ​។
stegen-2
កីឡាករ​អន្តរជាតិ​អាល្លឺម៉ង់​រូបនេះ​បាននិយាយ​ថាលោក​នឹងបញ្ចប់​ការរំពឹង​ ទុកនៅ​លើអនាគត​របស់គាត់​ ដោយប្រកាស​ ពីទិស​ដៅថ្មី​របស់គាត់​ បន្ទាប់​ពីជំនួប​ប្រកួតនៅ​ថ្ងៃចុងក្រោយ​ជាមួយក្រុម​ Wolfsburg ​ក្នុងក្របខ័ណ្ឌ​ Bundesliga​ ។  Stegen​ បានប្រាប់​ Kicker ថា: ​ខ្ញុំនឹង​គ្រប់គ្រង​ឱកាស​នេះរបស់​ខ្ញុំ​ នៅពេល​ដែល​ខ្ញុំបាន​ប្រកាស​ក្លឹបថ្មី​ ខ្ញុំចង់​ធ្វើដូច្នេះ​ នៅចុងបញ្ចប់​​នៃរដូវ​កាលនេះ​។