ផ្ទុះរឿងអាស្រូវផ្លូវភេទ របស់នាយិការវិទ្យាល័យមួយ ជាមួយបុរសជាច្រើននាក់ ក្នុងការិយាល័យ
អាមេរិក: នារីម្នាក់ដែល ជានាយិការវិទ្យាល័យមួយ ស្ថិតក្នុងទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ត្រូវរងការចោទប្រកាន់ ពីបទប្រព្រឹត្តសិច ជាមួយមនុស្សជាច្រើន នៅក្នុងការិយាល័យ ធ្វើការរបស់នាង ដោយបន្សល់ទុករូបថត ជាភស្តុតាងនៅក្នុងកុំព្យូទ័រ របស់សាលាទៀតផង។
មន្ត្រីមួយចំនួន នៅក្នុងសាលាបានរកឃើញ រូបថតជាច្រើនសន្លឹក ដែល នាង Annie Schmutz Seifullah ជានាយកសាលាស្រី អាយុ ៣៥ឆ្នាំ ស្ថិតក្នុងឈុត សិចស៊ីដោយស្លៀកត្រឹមតែ ខោអាវក្នុងកំពុង មានសិចជាមួយ បុគ្គលិកសាលា និងឪពុកសិស្សខ្លះថែមទៀត។
បន្ទាប់ពីមានការរាយ ការណ៍ពីគ្រូបង្រៀន ក្នុងសាលាចំពោះ ករណីប្រព្រឹត្តខុស សីលធម៌ របស់នាយិការរូបនេះ ក្រុមប៉ូលីសបាន មកឆែកឆេរ ដល់សាលានិង រឹបអូសបានកុំព្យូទ័រ និងឧបករណ៍អេឡិចត្រូនិច មួយចំនួនពីការិយាល័យ និងក្នុងផ្ទះរបស់នាង ដែលពាក់ព័ន្ធនឹង ការផ្ទុករូបភាព ប្រព្រឹត្តសិច ហើយ នាង Seifullah ក៏កំពុងប្រឈមនឹង ការចាប់ខ្លួនផងដែរ ដោយរងការចោទប្រកាន់ពីប ទប្រព្រឹត្តទង្វើខុស សីលធម៌ក្នុង សាលារៀន៕

Post a Comment