Header Ads

Luis Suarez ស្រក់ទឹក​ភ្នែក​ពេល​ Liverpool ស្មើ​គ្នា​ជា​មួយ Crystal Palace កាល​ពី​យប់​មិញ

អ្វី​ដែល​នឹក​ស្មាន​មិន​ដល់​នោះ​គឺ ការ​នាំ​មុខ​ដោយ​លទ្ធ​ផល ៣ ទល់​នឹង ០ លើក​ក្រុម​ម្ចាស់​ផ្ទះ Crystal Palace ពី​សំណាក់​ក្រុម​ភ្ញៀវ​ ហង្ស​ក្រហម Liverpool ត្រឹម​នាទី ៥៥ នៃ​ការ​ប្រ​កួត ត្រលប់​មក​ជា​លទ្ធ​ផល ៣ ស្មើ​វិញ​នៅ​ពេញ​ដែល​លោក​អា​ជ្ញា​កណ្ដាល​ផ្លុំ​កញ្ចែ​បញ្ចប់​ការ​ប្រ​កួត។ លទ្ធ​ផល​ដែល​​​គ្រប់​គ្នា​នឹក​ស្មាន​មិន​ដល់​នេះ បាន​ធ្វើ​ឲ្យ​កីឡាករ​មួយ​ចំ​នួន​របស់ Liverpool សោក​ស្ដាយ​យ៉ាង​ខ្លាំង ជា​ពិ​សេស​កីឡាករ​ឆ្នើម Luis Suarez។
Liverpool
ប្រភព​រូប​ភាព dailymail.co.uk
បន្ទាប់​ពី​ខក​ខាន​ឈ្នះ​ពាន​រង្វាន់លីក​កំ​ពូល​របស់​អង់​គ្លេស​​អស់​រយៈ​ ពេល ២៤ ឆ្នាំ​កន្លង​មក​ហើយ Liverpool ជា​ក្រុម​ដែលរំពឹង​ថា​នឹង​មាន​ឱ​កាស​លើក​ពាន​នេះ​ជា​លើក​ដំ​បូង​នៅ​រដូវ​កាល ​នេះ​​ ទំ​នង​ជា​បាត់​បង់​ឱ​កាស​សារ​ជា​ថ្មី​ម្ដង​ទៀត​ បន្ទាប់​ពី​ការ​ប្រ​កួត​ក្នុង​សប្ដាហ៍​ទី ៣៧ របស់​ខ្លួន​ ធ្វើ​បាន​ត្រឹម​ស្មើ​ ៣ ទល់​នឹង ៣ ជា​មួយ​នឹងក្លឹប ​Crystal Palace ប៉ុណ្ណោះ កាល​ពី​យប់​មិញ។
Luis Suarez
ក្រុម​ភ្ញៀវ​ Liverpool បាន​បើក​ការ​វាយ​សម្រុក​យ៉ាង​ខ្លាំង​ទៅ​លើក​ក្រុម​ម្ចាស់​ផ្ទះ Crystal Palace រហូត​អាច​រក​បាន​គ្រាប់​បាល់​នាំ​មុខ ៣ គ្រាប់​ទល់​នឹង​ ០ ក្នុង​រយៈ​ពេល ៥៥ នាទី​តែ​ប៉ុណ្ណោះ។ គ្រាប់​បាល់​ទី១ ​របស់ Liverpool រក​បាន​ដោយ​កីឡាករខ្សែ​បម្រើ Joe Allen អតី​ត​កីឡាករ Swansea City នៅ​នាទី​ ទី១៨ នៃ​តង់​ទី​១។ កីឡាករ​ខ្សែ​ប្រយុទ្ធ​ឆ្នើម Daniel Sturridge ជា​អ្នក​រក​បាន​គ្រាប់​ទី​២ ឲ្យ​ក្រុម​ភ្ញៀវ​នាំ​មុខ​ម្ចាស់​ផ្ទះ​នៅ​នាទី ៥៣ នៃ​ការ​ប្រ​កួត ខណៈ​ដែល ២ នាទី​ក្រោយ​មក​ទៀត​កីឡាករ Luis Suarez ​ខ្សែ​ប្រ​យុទ្ធ​ឆ្នើម​ប្រ​ចាំរដូវ​កាល​របស់​ក្រប​ខណ្ឌ Premier League បន្ថែម​គ្រាប់​ទី​ ៣ ឲ្យ​ Liverpool នាំ​មុខ​ម្ចាស់​ផ្ទះ។
Liverpool Vs CP
ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ក្រុម​ម្ចាស់​ផ្ទះ​មិន​ឲ្យ​អ្នក​គាំ​ទ្រ​របស់​ខ្លួន​ខក​ចិត្ត​ឡើយ ពោល​គឺ​ក្នុង​រយៈ​ពេល ៩ នាទី ក្រុម​ Crystal Palace អាច​វាយ​បក​តាម​បាន​ស្មើ​ជា​មួយ​នឹង​ក្រុម​ភ្ញៀវ​ Liverpool ដែល​ធ្វើ​បាន​សម្រេច​ដោយ​កីឡាករ Damien Delaney នៅ​នាទី ទី៧៩ និងកីឡាករ Dwight Gayle ពីរ​គ្រាប់​តែ​ម្នាក់​ឯង​នៅ​នា​ទី ទី ៨១ និង​៨៨។
លទ្ធ​ផល​ដែល​​​គ្រប់​គ្នា​នឹក​ស្មាន​មិន​ដល់​នេះ បាន​ធ្វើ​ឲ្យ​កីឡាករ​មួយ​ចំ​នួន​របស់ Liverpool សោក​ស្ដាយ​យ៉ាង​ខ្លាំង ជា​ពិ​សេស​កីឡាករ​ឆ្នើម Luis Suarez។
Crystal Palace Players
Gerrard
Suarez and Gerrard
Daniel Sturridge

Martin Skrtel