Header Ads

Ryan Giggs ចង់ផ្តល់កិច្ចព្រមព្រៀងថ្មីឲ្យ Rio Ferdinand និង Patrice Evra

អ្នកចាត់​ការទូទៅ​បណ្តោះ​អាសន្ន​ Ryan Giggs ​របស់ក្រុម​ Manchester United ​បានជំរុញ​ឲ្យក្លឹបផ្តល់​កិច្ច ព្រមព្រៀងថ្មី​មួយទៅដល់​ខ្សែការពារជើង​ចាស់របស់​ក្លឹបដែល​មានបទ​ពិសោធន៍​ យូរឆ្នាំមក​ហើយនោះ​គឺ កីឡាករ​ Rio Ferdinand ​និង Patrice​ Evra ​។ ​បើទោះបី​ជាលោក​ទំនងជាអាច​ត្រូវបាន​កាន់តំណែង​នេះ នៅឆ្នាំក្រោយ​ ឬក៏មិន​អាចទេនោះ​ Giggs ​នៅតែបាន​ទទូចឲ្យ​មានការ​ធ្វើកិច្ច​ពិភាក្សា​មួយជាមួយ​លោក​ Ed Woodward ​អនុប្រធាន​នាយក​ប្រតិបត្តិ​ដែលទាក់ទង​នឹងផែនការនាពេល​អនាគត​របស់ក្លឹបនេះ​។
Patrice-Evra+Rio-Ferdinand-
អ្នកទាំងពីរ​បានពិភាក្សា​ជាមួយក្លឹប​ Manchester United ​អំពីការប្រកួត​ជាលក្ខណៈ​ទេសចរណ៍​ទៅសហរ​ដ្ឋ​អាមេរិក​នៅ​រដូវក្តៅនេះ​។ មួយទៀតនោះ​ពិភាក្សា​អំពីលទ្ធភាព​ដែលអាច​ឆ្លងផុតវគ្គ​ជម្រុះ​ក្របខ័ណ្ឌ​ Europa League ​និងអនាគត​ ជាសមាជិក​ក្នុងក្រុម​របស់គាត់​ទាំងពីរនាក់​ដែលកំពុង​តែស្ថិតនៅ​ ក្រៅកិច្ចសន្យា​។
Evra-1-
Nemanja Vidic ​បានបានបញ្ជាក់​រួចទៅហើយ​ថាលោក​នឹងចាកចេញ​ទៅចូល​រួមក្លឹប​ Inter Milan ​នៅរដូវ កាល​ក្រោយ​ ប៉ុន្តែ​ Giggs ​បានសង្កត់​ថាសម្រាប់​ Ferdinand ​និង Evra ​ត្រូវតែ​ទទួលបាន​នូវកិច្ចព្រម​ព្រៀងថ្មី​មួយ​ជាមួយ​ក្លឹបនាពេល​បច្ចុប្បន្ន ​របស់ពួកគេទាំងពីរ​ ព្រោះកិច្ចសន្យា​របស់ពួកគេ​នឹងត្រូវផុត​កំណត់នៅ​ក្នុង រដូវក្តៅនេះ​។
Rio-Ferdinand-1
Giggs ​បាននិយាយថាៈ​ខ្ញុំជឿជាក់​ថាពួកគេ​ទាំងពីរនៅ​តែជាផ្នែក​មួយក្នុងការ​ លេងសម្រាប់​ក្លឹបនៅ​ឆ្នាំ ក្រោយ ​។ កិច្ចសន្យាទាំងពីរ​របស់ពួក​គេនឹង​ត្រូវបានកើន​ឡើងក្នុង​ពេលឆាប់ៗនេះ​ ប៉ុន្តែពួកគេ​ត្រូវផ្តល់​      ទ​ម្រង់លេង​ដ៏អស្ចារ្យ​ទៅដល់​ក្លឹប​​ ។