Header Ads

Klose បានយល់ព្រមបញ្ចប់អាជីពរបស់ខ្លួននៅក្លឹប Lazio

ក្លឹបនៅ​ក្របខ័ណ្ឌ​អ៊ីតាលី​ Serie A ​បានប្រកាស​ថាខ្សែប្រយុទ្ធ​ជើងចាស់​របស់ប្រទេស​អាល្លឺម៉ង់​ Miroslav Klose ​បាន យល់ព្រម​បញ្ចប់អាជីព​របស់គាត់​ជាមួយ​នឹងក្លឹប​ Lazio ​បន្ទាប់ពីបាន​ចុះហត្ថ​លេខាលើកិច្ច​ព្រមព្រៀងថ្មី​រយៈពេលមួយ​ ឆ្នាំ ​និងមានជម្រើស​អាចបន្ថែម​ការលេង​មួយឆ្នាំទៀត​។
Klose-1

ក្លឹប Lazio ​បាននិយាយ​លើគណនី​ Twitter ​ផ្លូវការរបស់​ខ្លួនថា​កីឡាករ Klose ​បានចុះហត្ថ​លេខាលើ​កិច្ច សន្យារយៈ​ពេលបីឆ្នាំ​ជាមួយនឹងក្លឹប​ Lazio ​កាលពីខែ​មិថុនា​ ឆ្នាំ២០១១​ ហើយគាត់​ប្រកាសពី​តម្លៃខ្លួន​ក្នុង ការ​ចុះហត្ថលេខា​ថ្មីរយៈពេលមួយ​ឆ្នាំរបស់គាត់​លើកិច្ចព្រម​ព្រៀង​ តម្លៃ២,៥លានអឺរ៉ូ​ក្នុងមួយ​រដូវកាល​។កីឡាករអន្តរជាតិ​អាល្លឺម៉ង់​កាត់ប៉ូឡូញ ​ រូបនេះមាន​ជម្រើសក្នុង​កិច្ចព្រមព្រៀង​ ១២ខែផ្សេងទៀត​មានន័យ ថា​គាត់អាចនៅ​តែមានវត្ត​មាននៅ​ក្នុងទីក្រុងរ៉ូម​ ​រហូត​ដល់ចុង​បញ្ចប់នៃ​យុទ្ធនាការ​ឆ្នាំ ២០១៥ / ២០១៦ ​នេះគ្រាន់តែ​មុនពេល​លោក​មានអាយុ​៣៨ ​។​
Klose-1-
Klose ​បាននិយាយថា​ខ្ញុំពិត​ជាសប្បាយ​ចិត្តខ្លាំងណាស់​ ហើយខ្ញុំជា​ផ្នែកមួយ​នៃគម្រោង​ដ៏ធំរបស់​ក្លឹបមួយ នេះ​ ខ្ញុំមាន​តួនាទីយ៉ាង​សំខាន់ក្នុង​ការលេង​នៅក្នុងគម្រោងនេះ​។ Klose ​បានកំណត់​គោលដៅ​ទៅលេង​បាល់ពិភពលោក​  FIFA World Cup ​ជាលើកចុង​ក្រោយរបស់គាត់​ជាមួយ​ប្រទេសអាល្លឺម៉ង់​ ។ សម្រាប់​ការលោកបាន​ស៊ុតបាល់​បញ្ចូលទីបាន​ ១៤គ្រាប់​ ក្នុងកំណត់​ត្រារបស់​ប្រទេសអាល្លឺម៉ង់​ ។
klose-2-
រដូវកាលនេះ​លោកមាន​វ័យរហូត​ដល់ទៅ​ ៣៥ឆ្នាំ​ត្រូវបាន​រងរបួស​ជាច្រើនខែ​ ហើយស៊ុត​បញ្ចូលទី​បានត្រឹ​តែប្រាំពីរ​ គ្រាប់​ក្នុងការ​បង្ហាញខ្លួន​ចំនួន ២២លើក ​សម្រាប់ក្លឹប​ ។ ក្លឹប ​Lazio ​នៅសល់បី​ប្រកួតទៀត​ និងមាន ​៤១ពិន្ទុ​ស្ថិតនៅ​ ចំណាត់ទី​ប្រាំពីតាម​ក្រោយ​ក្រុមកំពូល​ Juventus ​ប៉ុន្តែក្លឹបនៅ​តែមាន​ឱកាស​ក្នុង​វាដណ្តើម​យកតំណែង​ក្នុងក្របខ័ណ្ឌ​ UEFA Europa League ​។