Header Ads

Manchester United ​ហាម​មិន​ឲ្យ​អ្នក​គាំ​ទ្រ​ម្នាក់​ចូល​ទស្សនា​ការ​ប្រ​កួត​ក្រៅ​ដី​អស់​មួយ​ជីវិត

ក្លឹប Manchester United បាន​សម្រេច​ដាក់​បម្រាម​មិន​ឲ្យអ្នក​គាំ​ទ្រ​ម្នាក់​របស់​ក្លឹបចូល​រួម​ទស្ស ​នា​ការ​ប្រ​កួត​របស់​ក្លឹប​នៅ​ក្រៅ​ដីទាំង​ការ​ប្រ​កួត​ក្នុង​ស្រុក និង​ការ​ប្រ​កួត​ក្នុង​តំបន់អឺ​រ៉ុប អស់​មួយ​ជីវិត​ ដោយ​សារ​តែ​អ្នក​គាំ​ទ្រ​រូប​នោះ​បាន​យក​ស្រា​បៀរ​មួយ​កំ​ប៉ុង​ចូល​ទៅ​ក្នុង ​កីឡាករដ្ឋាន St James’ Park ​របស់ Newcastle United  កាល​ពី​ថ្ងៃទី ៥ ខែ​មេ​សា​កន្លង​ទៅនេះ។
Old Trafford
លោក Jamie Bazley ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​ប្រិយ​មិត្ត​អ្នក​គាំ​ទ្រ​ក្លឹប​បាល់​ទាត់ Manchester United យ៉ាង​ប្ដូរ​ផ្ដាច់​នោះ ត្រូវ​បាន​លោក Sam Kelleher នាយក​ផ្នែក​គ្រប់​គ្រង​លើ​ការ​លក់​សំ​បុត្រ របស់​ក្លឹប Manchester United ផ្ញើរ​លិខិត​ជូន​ដំ​ណឹង​មួយ​ស្ដី​ពី​ការ​ហាម​ឃាត់​មិន​ឲ្យ​លោក​ចូល​រួម​ទស្ស ​នា​ការ​ប្រ​កួត​របស់​ក្លឹប Manchester United នៅ​ក្រៅ​ទឹក​ដី​ អស់​មួយ​ជីវិត​។ បម្រាម​ខាង​លើ​នេះ​រាប់​ទាំង​ការ​ប្រ​កួត​ទាំង​ឡាយ​នៅ ក្នុង​ស្រុក និង​នៅ ក្នុង​តំ​បន់​អឺ​រ៉ុប ប៉ុន្ដែ​សម្រាប់​ការ​ប្រ​កួត​នៅ​​ក្នុង​ទឹក​ដី Old Trafford របស់​ក្លឹប លោក ​Bazley នៅ​តែ​អាច​ចូល​រួម​ទស្ស​នា និង​គាំ​ទ្រ​បាន​ដដែល។
លោក Bazley ត្រូវ​បាន​ប៉ូ​លីស​ឃាត់​ខ្លួន​មុន​ពេល​ចូល​ទៅ​កាន់​ទឹក​ដី​នៃ​កីឡាដ្ឋាន St James’ Park ​របស់ Newcastle United  កាល​ពី​ថ្ងៃទី ៥ ខែ​មេ​សា​កន្លង​ទៅនេះ ដោយ​សារ​​នៅ ក្នុង​ការ​បូប​​របស់​លោក​មាន​ស្រា​បៀរ​ Stella Artois មួយកំប៉ុង ​ដែល​មិន​ទាន់​បាន​បើក​នៅ​ឡើយ។
MUFC Ban Fans
ការ​ឃាត់​ខ្លួន​នេះ​​ដោយ​សារ​តែ​ក្លឹប Newcastle United  និង​ក្លឹប​បាល់​ទាត់​មួយ​ចំនួន​ទៀត​បាន​ហាម​ឃាត់​មិន​ឲ្យ​នាំ​យក​ជាតិ​អា​ ល់កុល​ចូល​ទៅ​ក្នុង​ទី​លាន ឬ បរិ​វេណ​នៃ​កីឡាដ្ឋាន​ឡើយ ប្រសិន​បើ​ជន​ណា​ម្នាក់​ល្មើស​នឹង​បម្រាប​នេះ មាន​ន័យ​ថា​ល្មើស​នឹង​វិធាន​ការ​សន្ដិ​សុខ​ សុវត្តិ​ភាពរបស់​ក្លឹប​និ​មួយៗ ហើយ​នាំ​ឲ្យ​មាន​ការ​ទទួល​​ពិ​ន័យ​ទៅ​តាម​ការ​ជាក់​ស្ដែង និង​​ការ​កម្រិត​របស់ក្លឹប​និ​មួយៗ។​
លោក Bazley មិន​ត្រឹម​តែ​ទទួល​ការ​ផាក​ពិ​ន័យ​ពី​ប៉ូ​លីស​ទេ ប៉ុន្ដែ​អ្វីដែល​ធ្ងន់​ធ្ងរ​បំ​ផុត​សម្រាប់​លោក​នោះ​គឺ បម្រាម​មិន​ឲ្យ​ចូល​រួម​ទស្ស​នា​ការ​ប្រ​កួត​របស់​ក្លឹប​នៅ​ក្រៅ​ទឹកដី​អស់​ មួយ​ជី​វិត​។
Jamie Bazley
លោក Jamie Bazley (រូប​ពាក់​អាវ​ខ្មៅ) ថត​ជា​មួយ​មិត្ត​ភក្ដិ
យោង​ទៅតាម​សេច​ក្ដី​រាយ​ការ​របស់ dailymail.co.uk បាន​ឲ្យ​ដឹង​ថា លោក Bazley បាន​សម្ដែង​ការ​មិន​ពេញ​ចិត្ត​យ៉ាង​ខ្លាំង​ចំ​ពោះ​ការ​សម្រេច​ចិត្ត​ដូច​ខាង ​លើ​របស់​ក្លឹប ហើយ​លោក​បាន​និយាយ​ថា លោក​ជា​អ្នក​គាំ​ទ្រ​ដ៏​ស្មោះ​ត្រង់ និង​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ ព្រម​ទាំង​បាន​ចំណាយ​ពេល​វេ​លា ចំណាយ​ថវិ​ការ ជា​ច្រើន​ដើ​ម្បី​ទិញ​សំ​បុត្រ​ចូល​រួម​ទស្ស​នា​ការ​ប្រ​កួត​របស់​ក្លឹប។ លោក Bazley ក៏​បាន​បន្ថែម​ទៀត​ថា គាត់​ពិត​ជា​មិន​បាន​ដឹង​មែន​ថា​នៅ​ក្នុង​កា​បូប​របស់​គាត់​មាន​ស្រា​បៀរ​នៅ ​ក្នុង​នោះ ព្រោះ​លោក​យល់​ថា​គាត់​បាន​ផឹក​វា​អស់​ហើយ​នៅ​លើ​រថ​ភ្លើង​ មុន​ពេល​មក​ដល់​កីឡាដ្ឋាន St James’ Park។ ជា​មួយ​គ្នា​នេះ ផង​ដែរ​លោក​ក៏​បាន​សម្ដែង​ការ​ខក​ចិត្ត​ និង​អស់​សង្ឃឹម​ថា លោក​ទំ​នង​ជា​ឈប់​គាំ​ទ្រ​ក្លឹប​មួយ​នេះ ហើយ​ក៏​នឹង​មិន​ចូល​រួម​ទស្ស​នា​ការ​ប្រ​កួត​របសើ​ក្លឹប​នៅ​ក្នុង​ទឹក​ដី Old Trafford ទៀត​ដែរ។
Jamie Bazley 2
លោក Jamie Bazley (រូប​ពាក់​អាវ​ខ្មៅ) ថត​ជា​មួយ​បង​ប្អូនជី​ដន​មួយ​របស់​គាត់ (អាវ​ក្នុង​ខៀវ)
យោង​ទៅ​តាម​លិខិត​ជូន​ដំណឹង​​របស់​ក្លឹប Manchester United បាន​ទុក​រយៈពេល ១៥ ថ្ងៃ​បន្ទាប់​ពី​ការ​ជូន​ដំណឹង​នេះ​សម្រាប់​ឲ្យ​លោក Bazley ធ្វើ​ការ​តវ៉ា ដោយ​ការ​តវ៉ា​ត្រូវ​តែ​ធ្វើ​ជា​លាយ​លក្ខណ៍​អក្សរ​ជា​ចាំ​បាច់៕ DC
MU FC Letter

​​