ខ្សែការពារ Vidic របស់ក្លឹប Manchester United បានបក់ដៃលាទឹកដី Old Trafford កាលពីយប់ម៉ិញ
ខ្សែការពារ Nemanja Vidic របស់ក្លឹប Manchester United
បានបក់ដៃលាទៅកាន់ទឹកដី Old Trafford នៅយប់ថ្ងៃអង្គារ
ខណៈពេលក្រុមបិសាចក្រហម Manchester United
បានប្រកួតចុងក្រោយជាមួយក្រុម Hull City ក្នុងផ្ទះរបស់ពួកគេ
នៃរដូវកាលនេះ ។ Vidic បានចំណាយពេលវេលាស្នាក់នៅជាមួយក្លឹប Manchester
United អស់រយៈពេលចំនួនប្រាំបី កន្លះ ដោយលោកបានចាកចេញពី Spartak
Moscow គឺនៅក្នុងកិច្ចព្រមព្រៀង ៧លានផោន ចូលរួមជាមួយក្លឹប Manchester
United នៅថ្ងៃបុណ្យណូអែល ឆ្នាំ ២០០៥ ។
Evra បាននិយាយថា:នៅពេលដែលអ្នកឃើញកីឡាករលេងដូចជា Nemanja Vidic បានចាកចេញពីក្លឹបមួយនេះទៅ អ្នកពិតជាមានអារម្មណ៍ថាសោកស្តាយខ្លាំងណាស់។ Vidic នឹងចាកចេញពីក្លឹប Manchester United ទៅចូលរួមជាក្លឹប Inter Milan នៅរដូវក្តៅនេះ គាត់ធ្លាប់បានឈ្នះពានរង្វាន់ Premier League ចំនួនប្រាំដង និង Champions League នៅឆ្នាំ ២០០៨ ម្តង។

Vidic បាននិយាយថាខ្ញុំគ្មានការសោកស្តាយទេ ព្រោះខ្ញុំបានផ្តល់ឲ្យក្លឹបមួយនេះអស់ពីលទ្ធភាពរបស់ខ្ញុំ ១០០ ភាគរយ និងពេលវេលាជាច្រើនឆ្នាំនៅក្លឹបនេះ នឹងតែងតែស្ថិតនៅក្នុងចំណាត់ថ្នាក់ដ៏ល្អបំផុតនៃអាជីពរបស់ខ្ញុំ ។ ខ្ញុំមិនដែលចាត់ ទុកថាជាការស្នាក់នៅក្នុងប្រទេសអង់គ្លេសនោះទេ ខ្ញុំធ្លាប់ចង់លេងនៅក្នុងប្រទេសនេះគឺក្លឹប Manchester United ហើយខ្ញុំមានសំណាងដែលបានក្លាយជាផ្នែកមួយនៃក្លឹបនេះអស់រយៈពេលជា ច្រើនឆ្នាំ។ ខ្ញុំទទួលបានការចងចាំ ដ៏អស្ចារ្យជាច្រើន ។ ខ្ញុំមិនដែលធ្លាប់គិតថាអាចនឹងឈ្នះពានរង្វាន់ចំនួន ១៥លើក រួមទាំងពានរង្វាន់ Premier League ចំនួនប្រាំ និងពានក្របខ័ណ្ឌ Champions League នោះទេ។ បិសាចក្រហម Manchester United បានធ្វើឲ្យខ្ញុំមាន អារម្មណ៍ថាជាផ្នែកមួយនៃគ្រួសាររបស់ខ្ញុំ វាបានក្លាយជាបទពិសោធន៍ដ៏អស្ចារ្យសម្រាប់ខ្ញុំ។

Post a Comment