Header Ads

សប្ដាហ៍នេះ Naga Corpបន្តស្ថិតនៅកំពូលតារាង ឬទេ?

ភ្នំពេញ:    ​ភ្នំពេញ​:​ថ្ងៃអាទិត្យ​ទី​៤ ឧសភា​League មានតែ ២ ប្រកួត​ប៉ុណ្ណោះ​គឺ ក្រុម​បៀ​ល​ប្រាយ​យូ​ណាយ​ធី​ត​ប្រកួត​ជាមួយ​ក្រុម​ចំការកៅស៊ូ​បឹងកេត ។​

​     ​បឹងកេត​ធ្លាប់​ត្រូវ​ក្រុម​បៀ​ល​ប្រាយ​ធ្វើ​ឲ្យ​ឈឺចិត្ត​កាលពី​ ព្រឹត្តិការណ៍ Hun Sen-Cup ម្ដង​ហើយ ។​សម្រាប់​ការជួបគ្នា​ក្នុង League មិនដឹងថា​បឹងកេត​អាច​យកឈ្នះ​បៀ​ល​ប្រាយ​បាន​ឬទេ​បន្ទាប់ពី​លេង​ចាញ់​ក្រុម​ គីរីវង់​ដែលជា​ ក្រុម​នៅក្បែរ​បាត​តារាង​កាលពី​សប្ដាហ៍​មុន​នោះ​?

​     ​៩​ប្រកួត​របស់​បៀ​ល​ប្រាយ​បាន​១៤​ពិន្ទុ​គឺ​ឈ្នះ​៤ ប្រកួត​ស្មើ ២ ប្រកួត និង​ចាញ់​៣​ប្រកួត ឯ ៩ ប្រកួត​របស់​បឹង​ កេ​ត​បាន​១៨​ពិន្ទុ​គឺ​ឈ្នះ ៦ ប្រកួត​ចាញ់ ៣ ប្រកួត ។​
​    ​មួយ​ប្រកួត​ទៀត​ក្រុម Naga Corp ដែលជា​ក្រុម​ស្ថិតនៅ​កំពូល​តារាង​នោះ​ជួប​ប្រកួត​ជាមួយ​ក្រុម Western Uni FC ។​






​     ​៩​ប្រកួត​របស់ Naga Corp មាន​២០​ពិន្ទុ​គឺ​ឈ្នះ​៦ ប្រកួត​ស្មើ ២ ប្រកួត​និង ចាញ់ ១ ប្រកួត​ចំពោះ ៩ ប្រកួត​ របស់ Western Uni FC មាន ៧ ពិន្ទុ​គឺ​ឈ្នះ ១ ប្រកួត​ស្មើ​៤​ប្រកួត និង ចាញ់ ៤ ប្រកួត ។​គេ​ជឿថា​ក្រុម Naga Corp នឹង​រកបាន​៣ ពិន្ទុ​បន្ថែម​ពី​ការប្រកួត​ក្រុម Western Uni FC មិន​ខាន ។​ - See more at: http://cen.com.kh/localnews/details_more/25?token=NTE2MjFhNj#sthash.oJ71dyxs.dpuf