កំពូលតារាសម្ដែងស្រី ក្នុងពិភពហូលីវូដទំាង ១០ នាក់ រកចំណូលបានច្រើនជាងគេបំផុត
អាមេរិក៖ កំពូលតារាសម្តែងស្រី ហូលីវូដទាំង ១០ នាក់ ដែលរកបានចំណូល បានច្រើនជាងគេបំផុត ក្នុងខ្សែភាពយន្ត ដែលពួកនាងសម្តែង។ គ្រប់រឿង របស់ពួកនាង តែងតែទទួលបាន ការទាក់ទាញ និងចាប់អារម្មណ៍យ៉ាងខ្លាំង ពីអ្នកទស្សនា នៅជុំវិញពិភពលោក។ ចង់ដឹងថា តារាហូលីវូដ ទាំង១០ ដួងនេះ ជាអ្នកណាខ្លះ សូមតាមដាន ទាំងអស់គ្នា៖

១០, នាង Julia Roberts ជាតារាសម្តែង ដែលមានតម្លៃខ្លួន ១០ លានដុល្លារ នៅក្នុងរឿង “Notting Hill” និងជាតារាសម្ដែង នៅលើទីតាំងទី ១០ នៅក្នុងបញ្ជីតារាងតម្លៃខ្លួន។

៩, នាង Mila Kunis ជាតារាសម្តែងឈរ នៅលើទីតាំងទី៩ នៃបញ្ជីសម្តែងស្រីហូលីវូដ ទទួលបានតម្លៃខ្លួន ១១ លានដុល្លារ ក្នុងការសម្តែង របស់នាង។ នាងធ្លាប់សម្តែង ក្នុងរឿង “the Black swan” “That 70’s show” “Ted” និងរឿងចុងក្រោយ “OZ the great and powerful”។ ចំណុចគួរឲ្យ ចាប់អារម្មណ៍បំផុតនោះ គឺនាងជាតារាសម្តែង ហូលីវូដ ដែលមាន ប្រជាប្រិយភាព ទាក់ទាញអ្នកទស្សនាបានច្រើន។

៨, នាង Natalie Portman ជាសម្តែងឈរ នៅលើទី ៨ ក្នុងបញ្ជីតារាសម្ដែងស្រី មានតម្លៃខ្លួន ១៤ លានដុល្លារ។ នាងត្រូវបានជាប់ចំណាត់ថ្នាក់ នៅក្នុងបញ្ជីបន្ទាប់ពី ពានរង្វាន់អូស្ការ របស់នាង ក្នុងរឿង“The Black swan” ។ នាងមានខ្សែភាពយន្តមួយ ដែលទទួលបានការគាំទ្រ “star wars” និង “Thor Series”។

៧, នាង Sandra Bullock ជាតារាសម្ដែង កំពូលនៅហូលីវូដ ដែលទទួលបាន កិត្តិនាម ល្បីល្បាញក្នុងការ សម្តែងរបស់នាង។ កិត្តិនាមរបស់នាង ធ្វើឲ្យនាងឈរ នៅលើទីតាំងទី ៧ នៅក្នុងបញ្ជីនៃ តារាសម្តែង ហូលីវូដ ដែលមានតម្លៃខ្លួន ១៤ លានដុល្លារ។

៦, តារាសម្ដែងស្រី ដែលមានគាំទ្រយ៉ាងខ្លំាង ពីទស្សនិកជនយ៉ាងច្រើន គឺនាង Charlize Theron ដែលជាឯកអគ្គរដ្ឋទូត តំណាងឲ្យ Loreal និង Christian Dior ។ លើសពីនេះ នាងបានដើរ ក្នុងខ្សែភាពយន្តធំ ពីអតីតកាលដូចជា "Prometheus" និង “Snow White and the Huntsman” ។ រឿងទាំងនេះ ធ្វើឲ្យនាងឈរ នៅលើទីតាំងទី ៦ នៅក្នុងបញ្ជីរបស់ តារាសម្ដែងស្រីហូលីវូដ មានតម្លៃខ្លួន ១៥ លានដុល្លារ។

៥,នាង Emma Stone ជាតារាសម្តែងក្នុងរឿង “The Help” និង “The Amazing Spiderman” ហើយពេលនាងបាន ទទួលការគាំទ្រ យ៉ាងខ្លំាង នៅក្នុង ខ្សែភាពយន្ដ លើកដំបូងរបស់នាង "Superbad" នាពេលបច្ចុប្បន្ននេះ នាងឈរនៅលើ ទីតាំងទី ៥ នៅក្នុងបញ្ជីរបស់ តារាសម្ដែងស្រី ហូលីវូដ មានតម្លៃខ្លួន ១៦ លានដុល្លារ។

៤,នាង Jennifer Aniston ជាសម្តែង នៅក្នុងខ្សែភាពយន្ដមិត្ត ” Friends” ទទួលបានជោគជ័យ និងទទួលបានការកោតសរសើរយ៉ាងច្រើន ពីទស្សនិកជន។ ធ្វើឲ្យនាងឈរ នៅលើទីតាំងទី ៤ នៅក្នុងបញ្ជីរបស់តារាសម្ដែង ស្រីហូលីវូដ ដែលមានតម្លៃខ្លួន ២០ លានដុល្លារ។

៣, ទស្សនាខ្សែភាពយន្តរឿង "Twilight" ជាមួយនាង Kristen Stewart ជាតារាសម្ដែងស្រីល្អ បំផុត កាលពីឆ្នាំមុន ហើយឥឡូវនេះ នាងបានដណ្តើម ទីតាំង ទី ៤ នៅក្នុងបញ្ជីរបស់ តារាសម្ដែង ស្រីហូលីវូដ ដែលមានតម្លៃខ្លួន ២២ លានដុល្លារ។ ឥឡូវនេះខ្សែភាពយន្ដ“Snow White and the Huntsman” នឹងដាក់បញ្ចាំង នៅឆ្នាំ២០១៥ ខាងមុខនេះ ។

២,នៅឆ្នាំ ២០១២ ជាចំណុចសំខាន់ ដែលធ្វើឲ្យអាជីព សម្តែង របស់នាង Jennifer Lawrence ទទួលបានគាំទ្រ យ៉ាងពីទស្សនិកជន ។ ខ្សែភាពយន្តខ្នាតធំ ពីរនេះ គឺ “The Hunger games” និង “Silver Linings Playbook” ធ្វើឲ្យនាងឈរនៅលើ ទីតាំងទី ២ ជាតារាសម្ដែង ហូលីវូដ ដែលមានតម្លៃខ្លួន ២៦ លានដុល្លារ។

១,បន្ទាប់ពីបីឆ្នាំ នៃខ្សែភាពយន្ដ ស្វែងរកថវិកា "ការងារទេសចរណ៍" ឬ“The Tourist” ធ្វើឲ្យតារាសម្ដែងតម្លៃខ្ពស់ បំផុតនាង Angelina Jolie សម្រេចចិត្តថតខ្សែ ភាពយន្តថ្មី មួយទៀត គឺរឿង "Maleficent villain "។ ការសម្តែងដែលមាន ទេពកោសល្យ របស់ Angelina Jolie ឲ្យនាងឈរនៅលើ ទីតាំងទី១ នៅក្នុងបញ្ជី តារាសម្តែងហូលីវូដ ដែលមាន តម្តៃខ្លួន៣៣ លានដុល្លារ៕
Post a Comment