Header Ads

Manchester City និង Paris St-Germain ត្រូវ​បាន​ពិ​ន័យ​ដោយ UEFA ពាក់ព័ន្ធនឹង UEFA Financial Fair Play

ក្លឹប​ជើង​ឯក​លើក​កំ​ពូល​របស់​អង់​គ្លេស ​ Manchester City និងក្លឹប​ជើង​ឯក​លីក​កំពូល​របស់​បារាំង Paris St-Germain ត្រូវ​បាន​ពិ​ន័យ​ដោយ UEFA ពី​បទ​បាន​បំ​ពាន​លើក ខស្ដី​ពី​ UEFA Financial Fair Play (UEFA-FFP)។
UEFA Financial Fair Play
ក្លឹប​ Manchester City ត្រូវ​បាន​ពិ​ន័យ​ជា​ទឹក​ប្រាក់​ប្រ​មាណ ៤៩ លាន​ផោន ឬ (៦០ លានអ៊ឺរ៉ូ) ប៉ុន្ដែ​ទឹក​​ប្រាក់​​ចំ​នួន ៣២ លាន​ផោន​នឹង​ត្រូវ​លើក​លែង​​ប្រ​សិន​បើ​ក្លឹប Manchester City បាន​បំ​ពេញ​លក្ខខណ្ឌ​មួយ​ចំ​នួន​ទៅ​តាមគោល​ការណ៍​របស់​​ UEFA Financial Fair Play (UEFA-FFP)។ ដូច​នេះ​មាន​តែ​ទឹក​ប្រាក់​ប្រ​មាណ ១៧ លាន​ផោន​តែ​ប៉ុនណ្ណោះ​ ដែល​ក្លឹប Manchester City ត្រូវ​បង់​ទៅ​ឲ្យ UEFA ​បន្ទាប់​ពី​ក្លឹបបាន​ទទួល​ស្គាល់​ថា​ពិត​ជា​បាន​បំពាន UEFA-FFP ប្រា​កដ​មែន។
ហើយ​លក្ខខណ្ឌ​ចាំ​បាច់​ ដែល​ក្លឹប Manchetser City ត្រូវ​​បំ​ពេញ​នោះ​គឺ​ ក្លឹប​នឹង​មិន​អាច​បញ្ជូន​ឈ្មោះ​​កី​ឡា​ករ​រហូត​ ២៥ នាក់​ដើ​ម្បី​ចូល​រូម​ប្រ​កួត​ពាន​រង្វាន់​​ដែល​​រៀប​ចំដោយ UEFA ដូច​ក្លឹបផ្សេងៗឡើយនៅ​រដូវ​កាល​ក្រោយ​ ពោល​គឺ UEFA អនុ​ញ្ញាតឲ្យ​ក្លឹប Manchester City បញ្ជូន​ឈ្មោះ​កី​ឡា​ករ​​តែ ២១ នាក់​តែ​ប៉ុណ្ណោះ។
Man City Tittle
មួយ​វិញ​ទៀត​ក្លឹប Manchester City នឹង​ត្រូវ​អនុ​ញ្ញាតិ​ឲ្យ​ចំណាយ​ត្រឹម​តែ ៤៩​ លាន​ផោន​ប៉ុណ្ណោះ​សម្រាប់​រដូវ​កាល​ដោះ​ដូរ​កីឡាករ​ខាងមុខ​នេះ ហើយ​វិធី​សាស្រ្ត​ល្អ​បំ​ផុត​សម្រាប់​លោក Manuel Pellegrini ក្នុង​ការ​រក្សា​លំ​នឹង​ និង​បង្កើន​ទំ​ហំ​ហិ​រញ្ញវត្ថុ​ក្នុង​ការចំណាយ​នៅពេល​ខាង​មុខ​នោះ​គឺ ក្លឹប​ត្រូវ​តែ​ពិ​ចារណា​លក់​កី​ឡា​ករ​​មួយ​​ចំ​នួន​ឬ បើ​មិន​ដូច​នេះ​ទេ​​លោក Pellegrini ក៏​អាច​ពិ​ចារណា​លើ​ការ​កាត់​​បន្ថយ​​ប្រាក់​​ខែ​កី​ឡា​ករ​ ឬ​​យ៉ាង​ហោច​ណាស់​អាច​ត្រឹម​រក្សា​ឲ្យ​នៅ​កម្រិត​ថេរដូច​រដូវ​កាល​នេះ​​ សម្រាប់​ការ​ចំណាយ​លើ​​ប្រាក់​ខែ​នៅ​​រដូវ​កាល​ក្រោយ។ ផ្ទុយ​ទៅ​វិញ​​ បើ​សិន​លោក Pellegrini មិន​ធ្វើ​ដូច​នេះ​ទេ​ នោះ​ក្លឹប​នឹង​ត្រូវ​រក្សា​កីឡាករ​ដដែល​នៅ​ក្នុង​ក្លឹប ដោយ​មិន​អាច​ទិញ​កីឡាករ​ចូល​ដែល​មាន​តម្លៃ​ខ្លួន​លើស​បី ៤៩ លាន​ផោន​បាន​ឡើយ។
Man City Tittle  7
ដោយ​ឡែក​ក្លឹប​ជើង​ឯក​ ២ សម័យ​ជាប់​គ្នា​របស់​បារាំង Paris St-Germain ក៏​ត្រូវ​បាន​​ទទួល​ការ​ពិ​ន័យ​ប្រ​ហាក់​ប្រ​ហែល​គ្នា​នេះ​ផង​ដែរ។​ ​​ដោយ​សារ​តែ​ក្លឹប​បាន​បំ​ពាន​លើ UEFA-FFP នេះ​ហើយ​ទើប UEFA សម្រេច​ច្រាន​ចោល ហើយ​​មិនព្រម​​ទទួល​ស្គាល់់នូវ​កិច្ច​ព្រម​ព្រៀង​ដ៏​ចម្រូង​ចម្រាស់​មួយ​ រវាងក្លឹប Paris St-Germain និង​អាជ្ញា​ធរ​ទេស​ចរណ៍​របស់​ប្រ​ទេស​កាតា (Qatar Tourism Authority)។ ​កិច្ច​សន្យា​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ក្នុង​ទំ​ហំ​ទឹក​សប្រាក់​ប្រ​មាណ ១៦៥ លាន​ផោន ក្នុង​មួយ​ឆ្នាំ ដែល​នេះ ចាត់​ទុក​ថា​មាន​លក្ខណៈ​ច្រើន​ជ្រុស​ហួស​ហេតុ​ពេក។
Paris Saint-Germain Win

ជា​មួយ​គ្នា​នេះ​ដែរ​ក៏​មាន​ក្លឹប ៧ ផ្សេង​ទៀត​ដែល​ត្រូវ​​បាន​ពិ​ន័យ​ដោយ ​UEFA ពាន់ព័ន្ធ​នឹង​ការ​បំពាន​លើ​គោល​ការ​ណ៍ UEFA-FFP នេះ​ផង​ដែរ ដែល​ក្នុង​នោះ​រួម​មាន៖ ក្លឹប ៣ របស់​ប្រទេស​រូ​ស៊ី គឺ Zenit St Petersburg, Rubin Kazan និង Anzhi Makhachkala, ក្លឹប​មក​ពី​ប្រទេស​តួ​គឺ Galatasaray, Bursaspor និង Trabzonspor ព្រម​ទាំង​ក្លឹប​មួយ​ទៀត​របស់​ប្រទេស​ប៊ុល​ការី​ គឺក្លឹប  Levski Sofia៕