Header Ads

Javi Martinez មិនមានគំរោងចាកចេញពីក្លឹប Bayern Munich

ខ្សែ​បម្រើ​អន្តរជាតិ​អេស៉្បាញ​ Javi Martinez ​របស់ក្លឹប​ Bayern Munich ​បានទទូច​ថាលោក​មិនមាន​គំរោង​រៀបចំផែន​ ការ​ចាកចេញ​ពីក្លឹប​ម្ចាស់​ជើងឯក​ក្របខ័ណ្ឌ​ Bundesliga ​នៅរដូវកាល​នេះឡើយ​។​បើទោះ​បីជា​ត្រូវបាន​ភ្ជាប់ជា​មួយច្រក​ ចេញទៅ​កាន់ក្លឹប​ធំៗជា​ច្រើននៅ​អឺរ៉ុបក៏ដោយ​ ។ ​កីឡាករវ័យ ​២៥ឆ្នាំរូបនេះ​ត្រូវបាន​គេរាយការណ៍​ថាជាគោល​ដៅមួយ ​សម្រាប់ក្រុម​ Arsenal ​និង​ Barcelona ​ក្នុងចំណោម​ក្លឹបធំៗនៅ​អឺរ៉ុបផ្សេង​ទៀតនៅ​ក្នុងបង្អួច​នៃការដោះ​ដូរកីឡាករ​ ត្រូវ​ បានបើក​នាពេលថ្មីៗ​នេះ​ ប៉ុន្តែលោកជាប់​កិច្ចសន្យានៅទឹកដី Allianz Arena របស់ក្លឹប Bayern Munich រហូតដល់ឆ្នាំ​ 2017 ។
Javi-Martinez-2
Martinez ​បានចូល​រួមក្លឹប​​ Bayern Munich ​​ពីក្លឹប​​ Bilbao ​ក្នុងតម្លៃ​ខ្លួន​ ៤០លានផោន ​កាលពី​ឆ្នាំ​ ២០១២ ​។ Martinez​ បានបង្ហាញ​ពីទម្រង់​លេងដែល​មានលក្ខណៈ​ពិសេស​​ ១៨លើក​ជួយឲ្យ​ក្លឹបយក្ស​ Bayern Munich ​ឈ្នះតំណែង​ជើង ឯកនៅ​ក្នុងរដូវ​កាលនេះ​ ហើយកីឡាករ​រូបនេះត្រូវ​បានជាប់​ឈ្មោះបណ្តោះ​អាសន្នក្នុង​ចំណោម​ ៣០នាក់ ​សម្រាប់​ក្រុម​ ជម្រើសជាតិ​ប្រទេសអេស្ប៉ាញ​ ​ចេញទៅការ​ប្រកួត​ World Cup 2014 ​។
Javi-Martinez-1
បើទោះបី​ជាអនាគត​របស់កីឡាករ​រូបនេះ​ជាប្រធាន​បទមួយដែល​ត្រូវបាន​គេរំពឹង​ ទុកថានឹង​ទៅចួលរួម​ក្លឹបជាច្រើន​ ប៉ុន្តែ​ Martinez ​និយាយ​ថាគាត់​គឺបានតាំង​ទីលំនៅ​ក្នុងប្រទេស​អាល្លឺម៉ង់​ និងមិនបាន​ពិចារណា​ផ្លាស់ប្តូរ​ទៅកាន់​កន្លែងផ្សេង​ ឡើយ​ ។លោកបាន​ប្រាប់​ Sport-BILD ​ថាខ្ញុំគ្រាន់​តែផ្តោត​លើការស្នាក់​នៅឯក្លឹប​ Bayern Munich ​។ ខ្ញុំបាន​អានកាសែត​ ដែលបាន​និយាយពី​លោក​ Pep Guardiola ​គឺគាត់មាន​ការសប្បាយ​រីករាយជាមួយ​នឹងការបញ្ចូល​ខ្ញុំទៅក្នុង​ក្លឹប ខ្ញុំជឿ​ជាក់​ថាក្លឹបនេះក៏​រីករាយយ៉ាង​ខ្លាំងជាមួយ​សេវាការ​លេងរបស់ខ្ញុំ​។