Man Utd កំពុងដេញថ្លៃយកខ្សែបម្រើ Arturo Vidal ពីក្រុម Juventus
បើយោងតាមសេចក្តីរាយការណ៍បានបង្ហាញថាក្រុមបិសាចក្រហម Manchester
United កំពុងដេញថ្លៃក្នុងតម្លៃ ២៦,៧
លានផោនយកខ្សែបម្រើអន្តរជាតិឈីលី Arturo Vidal ពីក្រុម Juventus ។
លោក Alex Ferguson ត្រូវបានគេដឹងថា បានអង្គុយជាប់នឹងលោកគ្រូបង្វឹក
Antonio Conte របស់ក្រុម Juventus នៅឯ Juventus Stadium
សម្រាប់ក្របខ័ណ្ឌ Europa League
វគ្គផ្តាត់ព្រ័ត្រកាលពីយប់មិញដែលចុងក្រោយបានឃើញក្រុម Sevilla
បានផ្តួលក្រុម Benfica លើក ពាននៅពេលនោះ។

បើយោងតាម Sport Mediaset រាយការណ៍ថាលោក Ferguson បានបញ្ជាក់ទៅកាន់ក្រុម Manchester United ថាគាត់ កំពុងដេញថ្លៃយកខ្សែបម្រើ Vidal របស់ក្លឹប Juventus ។ ទោះជាយ៉ាងណាការដេញថ្លៃត្រូវបានគេរាយការណ៍ថាមាន តម្លៃ ២៧,៦ លានផោន នេះគឺជាវិធីមួយដើម្បីបិទបាំងនូវតម្លៃពិតយ៉ាងហោចណាស់ក៏អាចមាន តម្លៃនៅចន្លោះចាប់ពី ( ២៩,៣លានផោន , ៣២លានផោន , ៣៦លានផោន , ៤០លានផោន ) ។

កីឡាករវ័យ ២៧ឆ្នាំរូបនេះស្ថិតក្នុងចំណោមកីឡាករមុតស្រួចបំផុតរបស់ក្រុម Juventus ក្នុងរដូវកាលនេះដែលស៊ុត បញ្ចូលទីបានសម្រេច ១៩គ្រាប់ក្នុងការប្រកួត ៤៩ លើកសម្រាប់ក្រុមគ្រប់ការប្រកួតប្រជែង ទាំងអស់ ។ Juventus កំពុងតែពិចារណាការចាកចេញរបស់ Vidal មានន័យថាកីឡាករ Paul Pogba ត្រូវបានរក្សាទុក ៕

Post a Comment