Rooney ចង់បានដំណែងជាប្រធានក្រុម Man Utd ខណៈដែល Louis van Gaal សំលឹងឃើញ van Persie ទៅវិញ
លោក Louis van Gaal
កំពុងសម្លឹងឃើញទម្រង់លេងយ៉ាងអស្ចារ្យរបស់កីឡាករ Robin van Perise
ហើយក៏បានផ្ដល់ការទុកចិត្តពេញទំហឹងដល់កីឡាករវ័យ ៣០ ឆ្នាំ
រូបនេះ ឲ្យធ្វើជាប្រធានជម្រើសជាតិហុល្លងផងដែរ។ ចំណែកកីឡាករ
Wayne Rooney ដែលរំពឹងថានឹងក្លាយជាប្រធានក្រុម Manchester United
បន្ទាប់ពីការចាកចេញរបស់កីឡាករប្រធានក្រុម Nemanja Vidic
នោះក៏ទំនងជាត្រូវបានជំនួសដោយកីឡាករ van Persie។

លោក Louis van Gaal បានបង្ហាញតម្រុយថាប្រសិបនបើលោកបានក្លាយជាអ្នកដឹកនាំក្លឹប Manchester United មែននោះ លោកទំនងជាប្រគល់ដំណែងប្រធានក្រុមនេះឲ្យទៅកីឡាករ Robin van Perise ដោយហេតុថាកីឡាករវ័យ ៣០ រូបនេះកំពុងតែមានទម្រង់លេងយ៉ាងល្អ ហើយក៏មានដំណើរជិវិតប្រហាក់ប្រហែលនឹងគាត់។
គ្រូបង្វឹកសញ្ជាតិហូឡង់ និងកីឡាករ van Persie ជាអ្នកដែលមានទំនាក់ទំនងជិតស្និទនឹងគ្នា ហើយលោក van Gaal ក៏បានផ្ដល់សេចក្ដីទុកចិត្តដល់កីឡាករវ័យ ៣០ ឆ្នាំរូបនេះធ្វើជាប្រធានក្រុមជម្រើសជាតិហុល្លង់ផងដែរ។

យោងតាមសេចក្ដីរាយការណ៍របស់ dailymail.co.uk បានឲ្យដឹងថាលោក van Gaal បានសរសើរយ៉ាងថខ្លាំងពីទម្រង់លេងរបស់កីឡាករ van Persie ក្នុងជំនួបលក្ខណៈមិត្តភាពជាមួយនឹងក្រុមជម្រើសជាតិអេក្វាឌ័រ កាលបីម្សិលមិញ ក្នុងទឹកដី Amsterdam Arena នៃប្រទេសហុល្លង់។ លោក van Gaal បាននិយាយថាថ្វីត្បិតតែកីឡាករ van Perise មិនទាន់ជាសះស្បើយពីរបួស ១០០% ក៏ពិតមែន ប៉ុន្ដែរូបគេនៅតែបង្ហាញសមត្ថភាពបានយ៉ាងពិសេសនៅលើទីលាន ហើយគាត់បានជួយឲ្យក្រុមយើងតាមស្មើជាមួយនឹងក្រុមភ្ញៀវ អេក្វាឌ័របានសម្រេចនៅនាទី ៣៨ នៃការប្រកួត។

លោក van Gaal បានបន្ដទៀតថា ក្រោមការដឹកនាំរយៈពេលជាង ១៨ ខែនោះ van Persie បានធ្វើឲ្យលោកពេញចិត្តជាខ្លាំងក្នុងការជ្រើសរើសឲ្យធ្វើជា ប្រធានក្រុមជម្រើសជាតិ “van Perise ជាកីឡាករឆ្នើម ជាអ្នករកគ្រាប់បាល់បានច្រើនជាងគេឲ្យក្រុមជម្រើសជាតិចាប់តាំង ពីខ្ញុំបានមកដឹកនាំ ហើយគាត់ក៏ជាអ្នករកបានគ្រាប់បាល់ច្រើនជាងគេបំផុតក្នុងប្រ វត្តិសាស្រ្តបាល់ទាត់នៃក្រុមជម្រើសជាតិហុល្លង់ផងដែរ”។
លោកក៏បានបញ្ជក់ផងដែរថា ក្នុងនាមជាប្រធានក្រុមម្នាក់ ទម្រង់លេងនៅលើទីលាន ប្រជាប្រិយភាព ទំនួលខុសត្រូវ អត្តចរឹក និងសីលធម៌របស់កីឡាកររូបនេះ គឺជារឿងសំខាន់ និងជាមូលដ្ឋានសម្រាប់អ្នកចាត់ការការទូទៅរបស់ក្លឹបនិមួយៗ។

គួរបញ្ជក់ផងដែរថាក្រុមជម្រើសជាតិហុល្លង់នឹងត្រូវធ្វើការ ប្រកួត World Cup នៅប្រទេសប្រស៊ីលក្នុងពូលមរណៈជាមួយនឹង អេស្ប៉ាញ ឈឺលី និង អូស្ដ្រាលី។

Post a Comment