Header Ads

លោក Jose Mourinho៖ តោខៀវ​ Chelsea ត្រូវ​ការ​ខ្សែ​ប្រ​យុទ្ធ​មុត​ស្រួចជា​ចាំ​បាច់

លោក Jose Mourinho អ្នក​ចាត់​ការ​ទូ​ទៅ​របស់​ក្លឹប​តោ​ខៀវ Chelsea បាន​ឲ្យ​ដឹថា កីឡាករ​ខ្សែ​ប្រ​យុទ្ធ​មុត​ស្រួច​ជា​តម្រូវ​ការ​ចាំ​បាច់​របស់​ក្លឹប​នៅ​ រដូវ​កាល​ក្រោយ​ ដើ​ម្បី​ផ្ដួល​គូ​ប្រ​កួត។ លោក Mourinho ក៏​បាន​ទទួល​ស្គាល់​ផង​ដែរ​ថា ក្លឹប​របស់​លោក​មាន​បញ្ហា​ត្រង់​តំ​បន់​ប្រ​យុទ្ធ​ ខណៈ​ដែល​ជួប​ជា​មួយ​នឹងគូ​ប្រ​កួត​ ដែល​ព្យាយាម​ការ​ពារ​ច្រើន​ជាង​ប្រ​យុទ្ធ។
Jose_Mourinho_2692872b
បរាជ័យ​ជា​បន្ត​បន្ទាប់​​ក្រោម​ថ្វី​ជើង Aston Villa, Crystal Palace និង Sunderland ព្រម​ជា​មួយ​នឹង​លទ្ធ ​ផល ០ ទល់​នឹង ០ ជា​មួយ​ក្រុម Norwich City កាល​ពី​ចុង​សប្ដាហ៍​កន្លង​ទៅ​បាន​ធ្វើ​ឲ្យ​ក្ដី​សង្ឃឹម​ក្លាយ​ជា​ជើង​ឯក​ របស់​ក្លឹប​ ដែល​មាន​មូល​ដ្ឋាន​នៅ​ក្នុង​ទី​ក្រុង​ឡុង​មួយ​នេះ​ស្ទឺរ​តែ​រលាយ​ទាំង​ស្រុង ​។
យោង​តាម​សេច​ក្ដី​រាយ​ការណ៍​​របស់ BBC Sport ​​បាន​ឲ្យ​ដឹង​ថាលោក Jose Mourinho អ្នក​ចាត់​ការ​ទូ​ទៅ​របស់​ក្លឹប​តោ​ខៀវ Chelsea បាន​បង្ហាញកង្វល់ និង​ទទួល​ស្គាល់​ថា​បរា​ជ័យ​កន្លង​មក​របស់​ក្លឹប​ដោយ​សារ​តែមាន​កង្វះ​ខាត​ ខ្សែ​ប្រ​យុទ្ធ​ឆ្នើម ពោល​គឺ​លោក​បាន​ទទួល​ស្គាល់​ថា​ខ្សែប្រ​យុទ្ធ​ប​ច្ចុប្បន្ន​របស់​ក្លឹប មិន​ទាន់​​ឈាន​ដល់​កម្រិត​មួយ​ដែល​លោក​ចង់​បាន​នៅ​ឡើយ។​
Torress EtoÓ Ba
កីឡាករ Fernado Torres, Samuel Eto’O និង Demba Ba ខ្សែ​​ប្រយុទ្ធ​របស់​តា​ខៀវ Chelsea
លោក Mourinho ​បាន​និយាយ​ថា​ អ្វី​ដែល​ជា​តម្រូេះ​ការ​ចាំ​បាច់​របស់​ក្លឹប​គឺ កីឡាករ​ខ្សែ​ប្រ​​យុទ្ធ​ ដែល​មាន​លទ្ធ​ភាព​ស៊ុត​បញ្ជូល​ទី​គូ​ប្រ​កួត​ខ្ពស់ ឬ ជា​អ្នក​បង្កើត​ឱ​កាស​ល្អៗ សម្រាប់​មិត្ត​រួម​ក្រុម ទោះ​ជា​ស្ថិត​ក្នុង​ស្ថាន​ភាព​បែប​ណា​ក៏​ដោយ។ លោកក៏​បាន​បន្ដ​ទៀត​ផង​ដែរ​ថា មិន​ថា​ជួប​ជា​មួួយក្រុម​ខ្លាំង​ជាង ឬ ខ្សោយ​ជាង ឬ ក្រុម​ដែល​ព្យាយាម​ការ​ពារ​ច្រើន ឬ ក្រុម​ដែល​លេង​កាចៗ នោះ​ទេ​យើង​នៅ​តែ​និយាយ​ដដែល​ថា​ក្លឹប​ត្រូវ​ការ​កីឡាករ​មាន​សមត្ថ​ភាព​ ខ្ពស់​បែប​នេះ។
ទោះ​ជា​យ៉ាង​ណា​ក្ដី​លោក Mourinho នៅ​មិន​ទាន់​បាន​កំណត់​ថា​តើ​កីឡាករ​រូប​ណា​ ដែល​គាត់​យល់​ថា​មាន​សមត្ថភាព​ប្រ​យុទ្ធ​ខ្ពស់​ពេញ​ចិត្ត​លោក​នៅ​ឡើយ ក្រៅ​ពី​មាន​ពាក្យ​ច​ចាម​អារាម​ថា កីឡាករ Mario Mandzukic របស់ Bayern Munich កីឡាករ Diego Costa របស់​ Atlético Madrid និង​កីឡាករ Edinson Cavani របស់ Paris Saint-Germain ជា​គោល​ដៅសំ​ខាន់​របស់​ក្លឹប​នៅ​រដូវ​ក្ដៅ​ខាង​មុន​នេះ។
Trio Striker
ដោយ​ឡែក​លោក Mourinho ក៏​នៅ​មិន​ទាន់​បាន​បញ្ជក់​ឲ្យ​​បាន​ច្បាស់​លាស់​ពី​អនា​គត​របស់​កីឡាករ​ប្រ ​ធាន​ក្រុម John Terry កីឡាករ​ខ្សែ​ការ​ពារ Ashley Cole និង​កីឡាករ​ឆ្នើម​របស់​ក្លឹប Frank Lampard នៅ​ឡើយ ខណៈ​ដែល​កិច្ច​សន្យា​របស់​កីឡាករ​ទាំង​បី​រូប​នេះ​នឹង​ត្រូវ​បញ្ចប់​នា​ចុង​ រដូវ​កាល​នេះ៕ DC

Terry Lampard and Cole