Header Ads

ប៊ីរីយ៉ា បង្ហាញមុខគូស្នេហ៍ថ្មី ក្នុងថ្ងៃខួបកំណើត

ក្រុងមែនឆេស្ទើៈ ក្រុមស្ករ Everton អាចនឹងក្លាយជា ឧបសគ្គ ដ៏ធំសម្រាប់ ក្រុមមេឃខៀវ Manchester City ក្នុងការ ប្រជែងយក៣ពិន្ទុ ក្រៅទឹកដីដើម្បី ប្រជែងយកពាន Premier League នារដូវកាលឆ្នាំ ២០១៣-២០១៤នេះ ខណៈដែល ២ប្រកួតផ្សេង អាចនឹងស៊ីផុយ ។
ជាមួយនឹងគ្នានោះដែរ អ្នកចាត់ការទូទៅ ក្លឹបហង្សក្រហម Liverpool លោក Brendan Rodgers ក៏បានអះអាងថា ក្រុម ម្ចាស់ផ្ទះ Everton នឹងមិនអនុញ្ញាតឲ្យ Man City ស៊ីដោយងាយនោះដែរ ព្រោះថា Everton លេងល្អ និងរឹងមាំខ្លាំង ណាស់ក្នុងទឹកដី ដោយបានបំបាក់ ក្រុមកាំភ្លើងធំ Arsenal ៣-០ និងបន្តលត់ក្រុម Man Utd ២-០ ទៀតក្នុងលីកប្រចាំ សប្តាហ៍ទី៣៤ និង ៣៥ ហើយបើ Man City យកឈ្នះបានមែននោះ គឺដោយលំបាកហើយ ។
យ៉ាងណាមិញ Brendan Rodgers នឹងចាំអ៊ុតមើលពីលទ្ធផល រវាងក្រុម Everton និង Man City នាម៉ោង ២៣ និង ៣០នាទីយប់នេះសិន មុនពេលក្រុមខ្លួន ទៅសួរសុខទុក្ខ ក្រុមម្ចាស់ផ្ទះ Crystal Palace នារាត្រីចន្ទ ទី០៥ ខែឧសភា ប្រចាំសប្តាហ៍ទី៣៧ ដោយនៅសល់តែ១ ប្រកួតទៀតប៉ុណ្ណោះ នឹងបិទរដូវកាលហើយ ។ ច្រាស់មកវិញប្រសិន Man City ឈ្នះ Liverpool រឹតតែយ៉ាប់ហើយ និងដាច់ខាតត្រូវតែ ឈ្នះដូចគ្នា ខណៈដែល Man City មានគ្រាប់របូតតិចជាង Liverpool បើសិនពិន្ទុស្មើគ្នា នោះ Man City នឹងលើកពាន Premier League ឆ្នាំនេះ ។
តែយ៉ាងណាមិញ ក្រុមតោខៀវ Chelsea របស់លោក Jose Mourinho ក៏មិនអាចមើលរំលង បានដែរដោយត្រូវការឈ្នះ ចំពោះ២ប្រកួតចុងក្រោយ ដែលនៅសល់ដូចគ្នា ដោយជួបនឹងក្រុមមិនគួរឲ្យ ព្រួយបារម្ភសោះគឺភ្ញៀវ Norwich City នៅ ម៉ោង ២២ និង ០០នាទីយប់ស្អែក មុនធ្វើដំណើរ ទៅជួបក្រុមម្ចាស់ផ្ទះ Cardiff City នាមួយសប្តាហ៍ បន្ទាប់ក្នុងនាម ជាក្រុមដែលរបូត គ្រាប់បាល់តិចជាង ក្រុម Man City ទៀតទៀត ៕