Header Ads

លោក Jose Mourinho នឹង​ត្រលប់​ទៅ​ដឹក​នាំ​ FC Porto ធ្វើ​ការ​ប្រកួត​ជា​មួយ Barcelona ក្នុង​​ការ​ប្រ​កួត​លក្ខណៈមិត្ត​ភាពជាកិត្តិយស​​មួយដល់​ Deco

លោក Jose Mourinho អតី​ត​កីឡាករ​ឆ្នើម​របស់ FC Porto កាល​ពី​ឆ្នាំ ២០០៤ Deco កី​ឡា​ករ Lionel Messi, Ronaldinho និង Samuel Eto’O រួម​ជា​មួយ​អតី​ត​កីឡាករ​ល្អៗ​មួយ​ចំ​នួន​ទៀតនឹង​ជួប​គ្នា​នៅ​លើ​ទី​លាន Dragao Stadium នៃ​ក្លឹប FC Porto នៅ​ខែកក្ក​ដា​ ខាង​មុន​នេះ ក្នុង​ការ​ប្រ​កួត​មិត្ត​ភាព​មួយ​រវាង​ ក្លឹប FC Porto (Class of 04) និង​ក្លឹប FC Barcelona (Class of 06)។
Jose and Deco
លោក Jose Mourinho នឹង​វិល​មក​កាន់​ទឹក​ដី Dragao Stadium សារ​ជា​ថ្មី​ក្នុង​នាម​ជា​​គ្រូ​បង្វឹក​ក្លឹប FC Porto (Class of 04) ដែល​មាន​អតី​ត​កីឡាករ​ឆ្នើម Deco ជា​ប្រ​ធាន​ក្រុម បន្ទាប់​ពី​បាន​ចាក​ចេញពី​ក្លឹប​មួយ​នេះ​ទៅ​គ្រប់​គ្រង​ក្លឹប​តោ​ខៀវ​ Chelsea កាល​ពី ១០ ឆ្នាំ​មុន​ បន្ទាប់​ពី​បាន​ជួយ​ឲ្យ​ក្លឹប​ជើង​ខ្លាំង​មួយ​នេះ​ឈ្នះ​បាន​ពាន​រង្វាន់ UEFA Champion League កាល​ពី​ឆ្នាំ ២០០៤។​
ការ​ប្រ​កួត​លើក​នេះ​នឹង​ត្រូវ​ធ្វើ​ឡើង​ក្នុង​នាម​ជា​កិត្តិ​យស​ដល់​អតី ​ត​កីឡាករ​ឆ្នើម​របស់​ព័ទុយ​ហ្គាល់ Deco ដែល​ធ្លាប់​ជា​តារា​បាល់​ទាត់​ឆ្នើម​របស់​ក្លឹប FC Porto កាល​ពី​ឆ្នាំ ២០១៤ ផង​ដែរ។ ការ​ប្រ​កួត​នេះ​នឹង​ត្រូវ​ធ្វើ​ឡើង​រវាង ក្លឹប FC Porto (Class of 04) និង​ក្លឹប FC Barcelona (Class of 06) នៅ​ថ្ងៃ​ទី ២៥ ខែ​កក្ក​ដា ឆ្នាំ ២០១៤ ខាង​មុន​នេះ​នៅ​ក្នុង​ទឹក​ដី Dragao Stadium របស់​ក្លឹប FC Porto។
FCB 2006
យោង​តាម​សេច​ក្ដី​រាយ​ការណ៍​របស់​ប្រ​ភព​ព័ត៌​មាន​នៅ​ក្នុង​ប្រ​ទេស​ព័រ​ទុយ​ហ្គាល់​ O Jogo បាន​ឲ្យ​ដឹង​ថា៖ លោក Frank Rijkaard គ្រូ​បង្វឹក​ជន​ជាតិ​ហូ​ឡង់ ដែល​បាន​​ក្លឹប FC Barcelona កាល​ពី​ឆ្នាំ ២០០៦ នោះ​ក៏​នឹង​ត្រូវ​មក​ដឹក​នាំ​កូន​ក្រុម​របស់​លោក​សារ​ជា​ថ្មី​ផង​ដែរ​ ហើយ​កីឡាករ​ដែល​គ្រោង​នឹង​ចូល​រួម​ក្នុង​កម្ម​វិធី​នេះ​មាន​ដូច​ជា Lionel Messi, Ronaldinho, Samuel Eto’o និង Henrik Larsson ព្រម​ទាំង​អតី​ត​មិត្ត​រួម​ក្រុម​មួយ​ចំ​នួន​ទៀត ចំណែក​ឯ Xavi និង Andres Iniesta ត្រូវ​រង​ចាំ​ចប់​កម្ម​វិធី​ World Cup សិន​ទើប​ប្រា​កដ ១០០% ថា​នឹង​ចូល​រួម​ ឬ អត់។
កីឡាករ Ricardo Carvaloho និង Paolo Ferreira និង​អតី​ត​កីឡាករ​របស់​ក្លឹប​កាល​ពីឆ្នាំ ២០០៤ នឹង​ចូល​រួម​ការ​ប្រ​កួត​នេះ​ក្នុង​នាម​ជា​កីឡាករ​របស់ FC  Porto ជា​មួយ​នឹង​ Deco ផង​ដែរ។ ក្រៅពី​រៀប​ចំ​កម្ម​វិធី​ប្រ​កួត​លក្ខណៈ​មិត្តភាព​កិត្តិ​យស​នេះ Deco ក៏​បាន​ចំ​ណាយ​ពេល​វេលាប្រ ​មូល​ក្មេងៗ​មក​ហ្វឹក​ហាត់​ធ្វើ​ត្រាប់​តាម​តារា​បាល់​ទាត់​ល្បី​ៗ ត្រៀម​ស្វា​គមន៍ ការ​ប្រ​កួត Champion League វគ្គ​ផ្ដាច់​ព្រ័ត្រ ផង​ដែរ។
Deco trained up the mini-mes

Deco បាន​សម្រេច​ចិត្ត​ចូល​និវត្តិ​ន៍​ពី​អា​ជីព​ជា​កីឡាករ​បាល់​ទាត់​​កាល​ពី​ ដើម​ឆ្នាំ​នេះ បន្ទាប់​ពី​បាន​កសាង​កេរ្ដិ៍​ឈ្មោះក្នុង​វិស័យ​បាល់​ទាត់​ចា និង​ចំណាយ​ពេល​វេ​លា​ជា​មួយ​ទស្ស​វត្ស​ជា​មួយ​នឹង​ក្លឹប​បាល់​ទាត់ធំៗ​ដូច​ ជា FC Porto, FC Barcelona, Chelsea និង​ក្លឹប​ Fluminense នៃ​ប្រ​ទេស​ប្រេ​ស៊ីល​ផង​ដែរ៕