អត់មានកីឡាករខ្សែប្រយុទ្ធឆ្នើម Radomel Falcao តើកូឡុំប៊ីអាចបំបាក់ក្រិចបានឬទេ?
ការប្រកួតគូទី៥ នៅក្នុងក្របខណ្ឌ FIFA World Cup 2014
រវាងក្រុមមកពីតំបន់អាមេរិកឡាទីន (កូឡុំប៊ី)
ជួបជាមួយក្រុមមកពីតំបន់អឺរ៉ុប (ក្រិច)
នឹងត្រូវធ្វើឡើងនៅក្នុងទឹកដីនៃកីឡាដ្ឋាន Estadio Mineirao
នៃទីក្រុង Belo Horizonte ដែលអាចផ្ទុកទស្សនិកជនបានរហូតដល់ទៅ ៥៨
២៥៩ នាក់។ ការប្រកួតនេះនឹងត្រូវធ្វើឡើងនៅវេលាម៉ោង ១១:០០ យប់
(ម៉ោងនៅកម្ពុជា) ថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ ២០១៤នេះ។

វិភាគលើក្រុមទាំងពីរ
- នេះប្រហែលជាការប្រកួតដ៏គួរឲ្យចាប់អារម្មណ៍មួយ
ខណៈដែលក្រុមម្ខាង (កូឡុំបី) រៀបចំយុទ្ធសាស្រ្តប្រយុទ្ធ
(៣-៤-៣) ចំណែកម្ខាងទៀត (ក្រិច) ផ្ដោតលើការការពារទៅវិញ (៤-៥-១)
ប្រសិនបើមានធ្វេសប្រហែលបន្ដិចគ្រាប់បាល់អាចនឹងកើតឡើងភ្លាមមិន
ថាខាងក្រុមកូឡុំប៊ី ឬ ក្រិចឡើយ។
- អវត្តមានកីឡាករខ្សែប្រយុទ្ធឆ្នើម Radomel Falcao
អាចជាឧបសគ្គមួយយ៉ាងធំសម្រាប់កូឡុំប៊ីក្នុងការប៉ុនប៉ងដណ្ដើម
យក ៣ ពិន្ទុពីក្រិច
ប៉ុន្ដែទោះជាយ៉ាងណាក្ដីក៏ថ្វីជើងរបស់កីឡាករ Teófilo Gutiérrez និង
James Rodriguez មិនអន់ជាង Falcao ប៉ុន្មានដែរ។
- កង្វល់ធំជាងគេរបស់ក្រិចគឺអ្នកចាំទីមិនសូវមានគុណភាព
ហេតុដូចនេះហើយទើបក្រិចប្រើខ្សែបម្រើរហូតដល់ទៅ ៥
នាក់ដើម្បីធ្វើយ៉ាងណាបង្កើនការលេងនៅតំបន់កណ្ដាលឲ្យបានច្រើន
រងចាំឱកាសល្អវាយបកលឿនៗទៅលើកូឡុំប៊ីវិញ។
- សម្រាប់ការប្រកួត ៧ លើកចុងក្រោយក្នុងក្របខណ្ឌ FIFA World Cup ក្រិចមិនស្គាល់ពាក្យថាបរាជ័យឡើយ។
ជម្រើសទាំង ២៣ នាក់របស់ក្រុមទាំងពីរ
ទម្រង់លេងរបស់ក្រុមទាំងពីរ និងជម្រើសទាំង ១១ នាក់សម្រាប់ការប្រកួតនេះ (possible)
- ទម្រង់លេងរបស់ក្រុមជម្រើសជាតិកូឡុំប៊ី៖ ៣-៤-៣
- ទម្រង់លេងរបស់ក្រុមជម្រើសជាតិក្រិច៖ ៤-៥-១

ប្រវត្តិជួបគ្នា ៤ លើកចុងក្រោយរវាងក្រុមទាំងពីរ
ក្រុមទាំងពីរមិនសូវបានជួបគ្នានោះទេ
បើយោងទៅតាមគេហទំព័ររបស់ FIFA
បានឲ្យដឹងថាក្រុមទាំងពីរធ្លាប់ជួបគ្នាមួយលើកដោយក្រុមជម្រើស
ជាតិកូឡុំប៊ីបានបំបាក់ក្រុមជម្រើសជាតិក្រិចដោយលទ្ធផល ២
ទល់នឹង ០។
លទ្ធផលនៃការប្រកួត ៦ លើកចុងក្រោយរបស់ក្រុមទាំងពីរ
ទស្សន៍ទាយលទ្ធផលនៃការប្រកួតដោយ
Colombia (2-0) Greece
គ្រាប់ត
Colombia (-1) Greece



គ្រាប់ត

Post a Comment