Giggs ចង់លេងមួយប្រកួតទៀត មុននឹងចាកចេញពីក្លឹបនៅដំណាច់ខែមិថុនាខាងមុននេះ
កីឡាករ Ryan Giggs
ដែលពេលនេះកំពុងទទួលបន្ទុកជាអ្នកចាត់ការទូទៅបណ្ដោះអាសន្ននៅ
ក្នុងក្លឹប Manchester United បានបញ្ជក់ថាគាត់ចង់លេងមួយប្រកួតទៀត
ដែលអាចជាប្រកួតចុងក្រោយរបស់គាត់ឲ្យក្លឹប
មុននឹងកិច្ចសន្យារបស់គាត់ត្រូវផុតកំណត់នៅដំណាច់ខែមិថុនាខាង
មុននេះ។
កីឡាករខ្សែបម្រើឆ្នើមរូបនេះ បញច្ចុប្បន្នឈានចូលដល់វ័យ ៤០ ឆ្នាំ
ធ្លាប់បានបង្ហាញវត្តមានឲ្យក្លឹប Manchester United ចំនួន ៩៦២
ប្រកួត បើបូកបញ្ជូលទាំងការបង្ហាញខ្លួនឲ្យក្រុមជម្រើសជាតិវែល
និងចក្រភពអង់គ្លេសទៀតគឺច្រើនជាង ១ ០០០ ប្រកួត។ Ryan Giggs
បានបង្ហាញវត្តមានជាលើកដំបូងឲ្យក្លឹប Manchester United
កាលពីឆ្នាំ ១៩៩១ ក្នុងវ័យ ១៧ ឆ្នាំ ក្នុងឋានៈជាកីឡាករបម្រុង
ក្នុងជំនួបរវាង Manchester United និង Everton។
គិតមកដល់រដូវកាល ២០១៣/១៤ នេះ ជារដូវកាលទី២៤ ហើយសម្រាប់ Ryan Giggs ដែលបានលេងឲ្យ Manchester United ហើយការបង្ហាញខ្លួនលើកចុងក្រោយបង្អស់របស់ Giggs ក្នុងនាមជាកីឡាកររបស់ក្លឹបមួយនេះ គឺកាលពីដើមខែមេសាកន្លងទៅ ក្នុងជំនួនរវាង Bayern Munich និង Manchester United ក្នុងក្របខណ្ឌ UEFA Championh League វគ្គ ១/៤ ផ្ដាច់ព្រ័ត្រ ជើងទី២ នៅក្នុងប្រទេសអាឡឺម៉ង់។

យោងតាមសេចក្ដីរាយការណ៍របស់ BBC Sport បានឲ្យដឹងថា កីឡាករ-គ្រូបង្វឹក វ័យ ៤០ ឆ្នាំរូបនេះ ចង់លេងមួយប្រកួតទៀតក្នុងជំនួបជាមួយក្លឹប Hull City នៅពាក់កណ្ដាលសប្ដាហ៍នេះ ក្នុងទឹកដី Old Trafford ដែលអាចជាប្រកួតចុងក្រោយរបស់គាត់ឲ្យក្លឹប មុននឹងកិច្ចសន្យារបស់គាត់ត្រូវផុតកំណត់នៅដំណាច់ខែមិថុនាខាង មុននេ។
សេចក្ដីរាយការណ៍ដដែលនោះ ក៏បានឲ្យដឹងបងដែរថា Ryan Giggs រីករាយនឹងបន្ដកិច្ចសន្យាជាមួយក្លឹបជាថ្មីទៀត ប្រសិនបើអ្នកគ្រប់គ្រងថ្មីរបស់ក្លឹបស្នើឲ្យគាត់បន្ដកិច្ចសន្យា ជាមួយក្លឹប។ Giggs បាននិយាយថា គាត់មិនខ្វល់ថាអ្នកណានឹងមកដឹកនាំក្លឹបមួយនេះឡើង ប៉ុន្ដែប្រសិនបើគេត្រូវការ នោះគាត់នឹងនៅតែរីករាយក្នុងការបន្តដំណើរជាមួយក្លឹប។

ផ្ទុយទៅវិញប្រសិនបើ មិនមានកិច្ចព្រមព្រៀងណាមួយជាមួយក្លឹបនោះទេ Giggs នឹងចាកចេញពីក្លឹប ហើយនឹងមិនប្រកបអាជីពជាកីឡាកររបស់ក្លឹបណាមួយផ្សេងទៀតឡើយ ប៉ុន្ដែបើទៅក្នុងនាមជាអ្នកគ្រប់គ្រងក្លឹបកីឡាករវ័យ ៤០ ឆ្នាំរូបនេះអាចនឹងពិចារណា ប៉ុន្ដែគាត់ក៏បានទទួលស្គាល់ដែរថា ក្នុងភាពជាអ្នកចាត់ចែងម្នាក់របស់ក្លឹបគាត់ពិតជានៅ មានវ័យក្មេងខ្ចីណាស់ ដូចនេះគាត់ត្រូវការពេលវេលា និងបទពិសោធន៍ច្រើនទៀត ដើម្បីឲ្យទទួលបានភាពជោគជ័យ។
គួររំ លឹកផងដែរថា រយៈពេល ២៤ ឆ្នាំជាមួយក្លឹប Giggs ធ្លាប់ឈ្នះពានរង្វាន់នានាជាច្រើនដូចជា៖

- Premier League (13 លើក): នៅឆ្នាំ 1992–93, 1993–94, 1995–96, 1996–97, 1998–99, 1999–2000, 2000–01, 2002–03, 2006–07, 2007–08, 2008–09, 2010–11, និង 2012–13
- FA Cup (4 លើក): នៅឆ្នាំ 1993–94, 1995–96, 1998–99, និង 2003–04
- Football League Cup (4 លើក): នៅឆ្នាំ 1991–92, 2005–06, 2008–09, និង 2009–10
- FA Community Shield (9 លើក): នៅឆ្នាំ 1993, 1994, 1996, 1997, 2003, 2007, 2008, 2010, និង 2013
- UEFA Champions League (2 លើក): នៅឆ្នាំ 1998–99, និង 2007–08
- UEFA Super Cup (1 លើក): នៅឆ្នាំ 1991
- Intercontinental Cup (1 លើក): នៅឆ្នាំ 1999
- FIFA Club World Cup (1 លើក): នៅឆ្នាំ 2008

Post a Comment