Header Ads

ការពារជាតិ អគ្គស្នងការ និងគិរីវង្ស សង្ឃឹមយក ៣ពិន្ទុបន្ថែម នារសៀលនេះ

ក្រុមបាល់ទាត់ចំនួន៣ក្លឹប មានក្រសួងការពារជាតិ អគ្គស្នងការនគបាលជាតិ និងក្រុមបាល់ទាត់ គិរីវង្ស សុខសែនជ័យ កំពុងត្រូវបាន ទស្ស និក ជនមួយចំនួននៅតាមបណ្ដាញ Facebook ទោះទាយថានឹងឈ្នះ ម្ដងទៀត នារសៀលនេះ ក្នុងព្រឹត្តិការណ៍ប្រកួត កីឡាបាល់ ទាត់ដណ្ដើមពានរង្វាន់ មិត្តហ្វូនខេបូឌាលីក ឆ្នាំ២០១៤ ជើងទី១។
khmer-news-53252bbbc4e4fក្រុមអគ្គស្នងការនគរបាលជាតិឈ្នះជើងឯក ​Hun Sen Cup 2014
 ​លើកទី​លាន​ពហុ​កី​ទ្បា​ដ្ឋាន​​ជាតិ​​អូ​ទ្បាំ​ពិក​​ នាសប្ដាហ៍នេះគឺ ​មាន​តែ​មួយ​​ប្រកួត​ប៉ុណ្ណោះ​ ​ដោយ​​ចាប់​ផ្តើម​​លេង​នៅ​ម៉ោង​​៣​និង​​៣០​នាទី​ ដែល​ជា​ការ​ជួប​គ្នា​​រវាង​ក្រុម​​ក្រសួង​​​ការ​ពារជាតិ និង​ក្រុម​​ត្រាយ​​អាស៊ី​ ។ គូ​នេះ មានការ​ផ្សាយ​ផ្ទាល់​ពី​ទូរទស្សន៍ BTV News ។ ​៩ ប្រកួត​របស់​ក្រុម​​ក្រសួង​​​ការ​ពារ​ជាតិ​​ពេល​នេះ បាន​​១០​ពិន្ទុ​គឺ​ឈ្នះ​ ២​ ប្រកួត​ ​ស្មើ​ ៤​ប្រកួត​ និង​ចាញ់​​ ៣​ ប្រកួត​ ។ ​ដោយប្រកួតកាលពីសប្ដាហ៍មុន ឈ្នះក្រុម Albirex Niigata Phnom Penh ៤-១។
ក្រសួងការពារជាតិ (ខៀវ) ប្រកួតជាមួយភ្នំពេញក្រោននាពេលកន្លងមក
ចំណែក​​ក្រុម​ចំណូល​ថ្មី​ត្រាយ​អាស៊ី​​ បន្ទាប់​ពី​​ប្រកួត​​ចាញ់​ក្រុម​​សាកល​វិទ្យា​​ល័យ​អាស៊ី​​អឺរ៉ុប​​ ០ ទល់ ២ ​នោះ ពេល​នេះ ៩​ ប្រកួត​ ​មាន​១១​ពិន្ទុ​គឺ​ឈ្នះ​ ៣ ប្រកួត​ ​ស្មើ​ ២ ប្រកួត​ និងចាញ់​​ ៤ ប្រកួត​ ។
ចំពោះ​២​ប្រកួត​នៅ​ស្តា​ត​ចាស់​វិញក្រុម​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ជើងឯក ​Hun Sen Cup 2014 នឹងត្រូវ​ជួប​ជាមួយ​ក្រុម​ក្រុម​សាកលវិទ្យាល័យ​អាស៊ី​អឺរ៉ុប។ អាស៊ី​ អឺរ៉ុប​លេង​៩​ប្រកួត ឈ្នះ​៣ ស្មើ ៣ និង​ចាញ់​៣​ប្រកួត បាន​១២​ពិន្ទុ​ឈរ​នៅ​លេខ​រៀង​ទី​៧​ក្នុង​តារាង។ ចំណែក ក្រុម​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​វិញ លេង​បាន​៩​ប្រកួត​ដែរ ដោយ​ឈ្នះ​៤ ប្រកួត ស្មើ​២​ប្រកួត និង​ចាញ់ ៣​ប្រកួត បាន​១៤​ពិន្ទុ ឋិ​ត​នៅ​លេខ​រៀង​ទី​៤ ក្នុង​តារា ។
v_3506ក្រុម​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ
ពីរ​ក្រុម​នេះ ជា​ក្រុម​ដែល​ធ្លាប់​ជួបគ្នា​ក្នុង​រដូវ​កាល​ចាស់ ដែល​នៅ​ជើង​ទី​១​លេង​ស្មើ គ្នា​១​ទល់ ១ និង​ជើង​ទី​២ ប៉ូលីស​ឈ្នះ​២​ទល់​១។ សម្រាប់​ការ​ជួបគ្នា​នេះ មិន​ដឹងថា​ក្រុម​ណា​ឈ្នះ ក្រុម​ណា​ចាញ់​នោះ​ទេ ? ព្រោះថា អាស៊ី​អឺរ៉ុបនិង ប៉ូលីស​មិនអាច​មើលស្រាល​បានទេ។ កាលពី​សប្តាហ៍​មុន អាស៊ី​អឺរ៉ុប​លេង​ឈ្នះ​ត្រាយ​អាស៊ី ២-០ ខណៈអគ្គស្នងការឈ្នះ វេស្ទឺន៤-៣។
មួយប្រកួតទៀត គីរីវង់​សុខ​សែន​ជ័យ​នឹង​ជួប​ជាមួយ​ក្រុម​Albirex Niigata Phnom Penh ។ គីរីវង់​សុខ​សែន​ជ័យ​ឆ្នាំនេះ រាង​ដាប​ជាង​ឆ្នាំមុន គឺ​នៅ​លំដាប់​បន្ទាប់ពី​បាត​តារាង។
ក្រុមគិរីវង្ស សុខសែនជ័យ (ក្រហម) កាលប្រកួតនាពេលកន្លងមក

​ពីរ​ ក្រុម​នេះ លេង​បាន​៩​ប្រកួត​ដូចគ្នា ដែល​គីរីវង់​សុខ​សែន​ជ័យ បាន​៧​ពិន្ទុ គឺ​ឈ្នះ​១ ស្មើ​៤ និង​ចាញ់​៤​ប្រកួត ឋិ​ត​នៅ​លេខ​រៀង​ទី​១១​ក្នុង​តារាង។ ឯ ៩ ប្រកួត​របស់​ក្រុម Albirex Niigata បាន​៣​ពិន្ទុ ដោយ​ប្រកួត​ឈ្នះ​១​ប្រកួត និង​ចាញ់​៨ ប្រកួត ឋិ​ត​នៅ​បាត​តារាង​។ ចាំ​មើល គីរីវង់​អាច​យកឈ្នះ​ក្រុម​បាត​តារាង Albirex Niigata បាន​ដែរ​ឬ​អត់៕