Header Ads

Louis van Gaal គ្រោង​ស្នុើ​សុំ ១០០ លាន​ផោន​សម្រាប់​ទិញ​កីឡាករ​​អាឡឺម៉ង់ ៣ នាក់ ខណៈ Rooney សុំ​កុំ​ឲ្យ​តែង​តាំង​លោក​ van Gaal ជា​គ្រូ​បង្វឹក

ទោះ​បី​ជា​លោក Louis van Gaal និង​ក្លឹប Manchester United មិន​ទាន់ឈាន​ដល់​ការ​ចុះ​កិច្ច​ព្រម​ព្រៀង​ជា​ផ្លូវ​ការ​ណា​មួយ​នៅ​ឡើយ​ក៏​ ដោយ ក៏​លោក van Gaal ជឿ​ថា​លោក​អាច​នឹង​ឈាន​ដល់​ការ​ព្រម​ព្រៀង​ជា​ផ្លូវ​ការ​ជា​មួយ​ក្លឹប​ក្នុង ​រយៈ​ពេល ៣ ឬ ៤ ថ្ងៃ​ទៀត ខណៈ​ដែល​​លោក van Gaal ​មាន​បំណង​នាំ​យកលោក Frank Hoek ដែល​ជា​​​ជំ​នួយ​ការ​របស់​គាត់​មក​ជា​មួយ​ដែរ។
Louis-Van-Gaal-1
អ្វី​ដែល​គួរ​ឲ្យ​​គត់​សម្គាល់​​នោះ​គឺ​លោក Louis van Gaal បាន​គ្រោង​នឹង​ស្នើ​សុំ​កញ្ចប់​ថវិ​ការ​​ជាង ១០០ លាន​ផោន​ដើ​ម្បី​នាំ​យក​កីឡាករខ្សែ​បម្រើ​ ៣ រូប​ដែល​កំ​ពុង​ប្រ​កប​អា​ជីព​នៅ ក្នុង​ប្រ​ទេស​អា​ឡឺ​ម៉ង់ ក្នុង​នោះ​រួម​មាន​​កីឡាករ​ Toni Kroos របស់​ក្លឹប Bayern Munich  ​និង​កីឡាករ​ពីរ​រូប​ផ្សេង​ទៀត​របស់ Borussia Dortmund គឺ​ កីឡាករ Marco Reus និង​ Mats Hummels។
Toni Kroos
Marco reus and Mats hummels
ដើ​ម្បី​កាត់​បន្ថយ​ចំណាយ​លោក van Gaal ក៏​មាន​គម្រោង​ផ្ទេរ​កីឡាករ​ Shinji Kagawa ឲ្យ​ទៅ Dortmund ​វិញ​ដែរ​ប្រ​សិន​បើ​ក្លឹប​ជើង​ខ្លាំង​មួយ​នេះ​យល់​ព្រម​លក់​កីឡាករ​ទាំង​ ពីរ​រូប​ខាង​លើ​មក​ឲ្យ Man Utd។

ក្នុង​គម្រោង​របស់​លោក van Gaal ក៏​បាន​ឲ្យ​ដឹង​ដែរថា​លោកក៏​មាន​ការ​ចាប់​អារម្មណ៍​ចំពោះ​កីឡាករ Luke Shaw និង Adam Lallana របស់ Southampton ផង​ដែរ ខណៈ​ដែល​មាន​សេច​ក្ដី​រាយ​ការ​ណ៍​មក​ថា​កីឡាករ​ទាំង​ពី​បាន​បដិ​សេធ​មិន​ចុះ កិច្ច​សន្យា​ជា​មួយក្លឹប Manchester United ឡើយ​គែ​រហូត​ដល់​ក្លឹប​អាច​រក​បាន​អ្នក​ចាត់ការ​ទូ​ទៅ​មក​កាន់​តំណែង​ជា​ ផ្លូវ​ការ បន្ទាប់​ពី​លោក David Moyes ត្រូវ​បាន​បណ្ដេញ​ចេញ​កាល​ពីពីរ​សប្ដាហ៍​មុន។
Luke Shaw and Adam Lallana 2
ដោយ​ឡែក​កីឡាករ Wayne Rooney ​ខ្សែ​ប្រ​យុទ្ធ​ឆ្នើម​ និង​មាន​ឥទ្ធិពល​របស់​ក្លឹប Manchester United បាន​ស្នើ​សុំ​ដល់​ថ្នាក់​ដឹក​នាំ​របស់​ក្លឹប កុំ​ឲ្យ​តែង​តាំង​លោក Louis van Gaal ជា​អ្នក​ចាត់ការទូ​ទៅ​របស់​ក្លឹប ដោយ​សារ​តែ​កីឡាករ​វ័យ ២៩ ឆ្នាំ​រូប​នេះ​ជឿ​ថា យុទ្ធ​សាស្ត្រ​ និង​ការ​ដឹកនាំ​របស់​លោក​គ្រូ​បង្វឹក​សញ្ជាតិ​ហូ​ឡង់​រូប​នេះ នឹង​បង្ករ​ការ​លំ​បាក​ដល់​ខ្លួន។
យោង​តាម​ការ​វិភាគ​របស់​កាសែត​ហូ​ឡង់​មួយ​បាន​ឲ្យ​ដឹង​ថា លោក van Gaal មាន​ទំ​នាក់​ទំ​នង​ល្អ​ជា​មួយ​នឹង​កីឡាករ Robin van Persie ហើយ​ទម្រង់​លេង​កន្លង​មក​របស់​មលោក គឺ​ដាក់​តែ​ខ្សែ​ប្រ​យុទ្ធ​មួយ​ប៉ុណ្ណោះ ដូច​នេះ​ច្បាស់​ណាស់​ថា van Persie ជា​ជម្រើស​ទី១ របស់​មលោក van Gaal ដូច​នេះ Rooney បើ​មិន​អង្គុយ​បង់​ទេ គឺ​មាន​តែ​លេង​​នៅ​ក្នុង​តំបន់​បម្រើ ឬ បម្រើ​ប្រ​យុទ្ធ។
van Gaal Vs RVP
Rooney

សំណួរ​ដែល​ចោទ​ឡើង​នៅ​ពេល​នេះ​គឺ សាក​សម​ទេ ដែល​ឲ្យ​កីឡាករ​ ដែល​ទទួល​បាន​កម្រៃ​ពល​កម្ម ៣០០ ០០០ ផោន​ក្នុង​មួយ​សប្ដាហ៍​អង្គុយ​បង់​ ជា​កីឡាករ​បម្រុង​នោះ? ឬ ប្រសិន​បើ​ដាក់​ឲ្យ​លេង​ក្នុង​តំ​បន់បម្រើ ឬ បម្រើ​ប្រ​យុទ្ធ តែ Rooney សុខ​ចិត្ត​ទេ ព្រោះ​តែ​កន្លង​មក​ក្រោម​ការ​ដឹកនាំ​របស់​លោក Ferguson កីឡាករ​រូប​នេះ​ធ្លាប់​ចង់​ចាក​ចេញ​ពី​ក្លឹប ២ ដង​ផង​ដែរ​ដោយ​សារ​រឿង​លេង​មិន​ចំ​ទី​តាំង​ ដែល​ខ្លួន​ពេញ​ចិត្ត​នេះ៕