Header Ads

កីឡាករ Connor Wickham និង ​លោក Tony Pulis ​ជាប់​ជា​​កីឡាករ និង​គ្រូ​បង្វឹកល្អ​​ប្រ​ចាំ​ខែមេសា

តំ​ណែង​ជា​គ្រូ​បង្វឹក និង​កីឡាករ​ឆ្នើម​ប្រ​ចាំ​ខែ មេសា ក្នុង​ក្រប​ខណ្ឌ Barclays Premier League បាន​រក​ឃើញ​ហើយ ដោយ​កីឡាករ Connor Wickham របស់ Sunderland និង ​លោក Tony Pulis ​ជា​គ្រូ​បង្វឹក​ក្លឹប Crystal Palace ជាប់​ជា​​កីឡាករ និង​គ្រូ​បង្វឹកល្អ​​ប្រ​ចាំ​ខែមេសានេះ។
Tony Pulis and Connor Wickham
លោក Tony Pulis ត្រូវ​បាន​​​បោះ​ឆ្នោត​ឲ្យ​ជាប់​ឈ្មោះ​ជា​គ្រូ​បង្វឹក​ប្រ​ចាំ​ខែ​មេ​សា បន្ទាប់​ពី​បាន​ដឹក​នាំ​ក្លឹប Crystal Palace ឲ្យ​ទទួល​បាន​ច័យ​ជម្នះ ៤ លើក​ក្នុង​ចំ​ណោម​ការ​ប្រ​កួត ៥ លើក​ក្នុង​ខែ​នេះ។
ក្លឹបឥន្ទ្រីយ៍បាន​យក​ជ័យ​ជម្នះលើ​ក្លឹប Cardiff, Aston Villa, Everton និង West Ham ​ដែល​បាន​ជួយ​ឲ្យ​ក្រុម​មួយ​នេះ​គេច​ផុត​ពី​បំ​ផុត​កាត់​ចោល។ ទោះ​​ជា​យ៉ាង​ណា​ក្ដី​កូន​ក្រុម​របស់​លោក Pulis ទើប​នឹង​ទទួល​បរាជ័យ​ក្រោម​ថ្វី​ជើង​ក្លឹបប្រជែង​យក​តំណែង​ជើង​ឯក Manchester City ដោយ​លទ្ធ​ផល ២ ទល់​នឹង ០ កាល​ពី​សប្ដាហ៍​មុន​ ដែល​បាន​ធ្វើ​ឲ្យ​ក្លឹប​មួយ​នេះ​ឈរ​នៅ​ចំណាត់​ថ្នាក់​ទី១១ នៅ ក្នុង​តារាង​ព្រីមីលីក ហើយ​មាន​ ១ ពិ​ន្ទុ​តាម​ពី​ក្រោយ​ក្រុម​ចំណាត់​ថ្នាក់​លេង​១០ Stoke City។
Tony Pulis
ទោះ​ជា​យ៉ាង​នោះ​ក្ដី​ នេះ​ជា​ពាង​រង្វាន់​ទី​១ សម្រាប់​លោក Pulis នៅ​ក្នុង​ក្រប​ខណ្្ឌ English Premier League។ ​ដោយ​ឡែក​អ្នក​ខ្លះ​​យល់​ថាអតី​ត​គ្រូ​បង្វឹក​ Stoke City ​រូ​ប​នេះ គួរ​ណាស់​តែ​​ត្រូវបាន​គេ​គេ​បោះ​ឆ្នោត​ឲ្យ​ជាប់​ជា​គ្រូ​បង្វឹក​ឆ្នើម​ប្រ​ ចាំ​ឆ្នាំផង​ដែរ បន្ទាប់​ពី​​ដឹក​នាំ​ក្លឹប ​ Crystal Palace ឲ្យ​គេ​ច​ផុត​ពី​តំ​បន់​កាត់​ចោល​ហើយ​អាច​បន្ត​ការ​ប្រ​កួត​នៅ​ក្នុង​ក្រប​ ខណ្ឌ​កំ​ពូល​មួយ​នេះ​បាន​ជា​​បន្ដ​ទៀត។
លោក​គ្រូ​បង្វឹក​វ័យ ៥៦ ឆ្នាំ​រូប​នេះ​ បាន​ធ្វើ​ឲ្យ​មាន​ការ​ផ្លាស់​ប្ដូរ​យ៉ាង​ច្រើន​នៅ​ក្នុង​ក្លឹប ចាប់​តាំង​ពី​លោក​បាន​មក​ដល់​ទឹក​ដី Selhurst Park កាល​ពី​ខែ វិច្ឆិ​កា ឆ្នាំ​ទៅ ខណៈ​ដែល​ក្រុម​មួយ​នេះ​កំ​ពុង​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​នឹង​ធ្លាក់​ចុះ​ទៅ​ ក្រប​ខណ្ឌ Championship វិញ។
Tony Pulis 2
កីឡាករ Connor Wickham របស់ Sunderland ត្រូវ​បាន​បោះ​ឆ្នោត​ឲ្យ​ជាប់​ឈ្មោះ​ជា​កីឡាករ​ឆ្នើម​ប្រ​ចាំ​ខែ​មេសា​ (Barclays Player of the Month) នេះ​ផង​ដែរ បន្ទាប់​ពីបានជួយ​ក្រុម​របស់​គាត់​ឲ្យ​គេច​ផុត​ពី​តំ​បន់​កាត់​ចោល ដោយ​រក​បាន​ ៥ គ្រាប់​ក្នុង​ចំណោម​ការ​ប្រ​កួត ៤ លើក​ក្នុង​អំ​ឡុង​ខែ​នេះ។
 កីឡាករ​វ័យ ២១ ឆ្នាំ​រូប​នេះ រក​បាន​ ២ គ្រាប់​តែ​ម្នាក់ឯង​ក្នុង​ជំ​នួបរវាង​ឆ្មា​ខ្មៅ និង Manchester City ដែល​បាន​បញ្ចប់​ក្នុង​លទ្ធ​ផល ២ ស្មើ។ ដោយ​ឡែក​មួយ​គ្រប់​ទៀត​កីឡាករ​រូប​នេះ​រក​បាន​ក្នុង​ការ​ប្រ​កួតជា​មួយ​ ក្លឹប​តោ​ខៀវ Chelsea នៅ ក្នុង​ទឹក​ដី Stamford Bridge ដែល​បាន​បញ្ចប់​ក្នុង​លទ្ធ​ផលជ័យ​ជម្នះ ២ ទល់​នឹង ១។ ចំណែក​គ្រាប់​បាល់​ ២ គ្រាប់​ទៀត​រក​បាន​នៅ​ពេល​ដែល​ក្លឹប Sunderland យក​ឈ្នះ​លើ​​ក្លឹប​ Cardiff City ដោយ​លទ្ធ​ផល ៤ ទល់​នឹង ០។
Connor Wickham

អតីត​ខ្សែ​ប្រ​យុទ្ធក្លឹប Ipswich រូប​នេះ បាន​ជួយ​ឲ្យ​ក្រុម​ដែល​ដឹក​នាំ​ដោយលោក​ Gus Poyet ​មួយ​នេះ​បាន​គេច​ផុត​ពី​តំ​បន់​​កាត់​ចោល ដោយ​បាន​ឡើង​មក​ឈរ​នៅ​ចំ​ណាត់​ថ្នាក់​ទី​ ១៧ នៅ​ក្នុង​តារាងព្រី​មី​លីក ដោយ​មាន​ពិ​ន្ទុ​ស្មើ​គ្នា​ ប៉ុន្ដែ​ខុស​គ្រាប់​បាល់​ស៊ុត​បញ្ជូល​ទី ខណៈ​ដែល​ការ​ប្រ​កួត​នៅ​សល់ ៣ លើក​ក្នុង​ដៃ។
ទោះ​ជា​យ៉ាង​ណា​ក្ដី​កីឡាករ Wickham នឹិង​ប្រឹង​ប្រែង​ធ្វើ​ឲ្យ​បាន​កាន់​តែ​​ល្អ ខណៈ​ដែល​ក្រុម​របស់​គេ​ត្រូវ​ធ្វើ​ដំណើរ​ទៅ​កាន់​ទឹក​ដី Old Trafford របស់​Manchester United នៅ​រា​ត្រី​នេះ​ផង​ដែរ៕ DC
Connor Wickham 2