Header Ads

ហុង ផេង ​និង​ ឈិន ឈឿន ​ជាប់​ឈ្មោះ​ក្នុង​ក្រុម​ ASEAN All Stars

ខ្សែ​ការពារ​ឆ្វេង​ក្រុម​ភ្នំពេញក្រោន ហុង ផេង ​និង​ខ្សែ​បម្រើ​ស្លាប​ ឈិន ឈឿន ​របស់​ក្រុម​ក្រសួង​ការពារជាតិ​ត្រូវ​បាន​ជ្រើសរើស​ចូល​ក្រុម ASEAN All Stars ​ដែល​នឹង​ប្រកួត​​មិត្តភាព​សប្បុរសធម៌​ជាមួយ​ក្រុម​ជម្រើស​ជាតិ​ឥណ្ឌូណេស៊ី​​នៅ​កីឡដ្ឋាន​ Gelora Bung Karno Stadium ​ក្នុង​ទីក្រុង​ហ្សាកាតា​នា​ថ្ងៃ​ទី​១១​ឧសភា​ឆ្នាំ​២០១៤​នេះ​ ដើម្បី​រៃ​អង្គាស​ប្រាក់​ជួយ​ឧបត្ថម្ភ​ជនរងគ្រោះ​ដោយ​ព្យុះ​ Haiyan។​
​ក្រុម​ ASEAN All Stars ​ទាំង​២២​នាក់​ដែល​ត្រូវ​បាន​ជ្រើសរើស​ចេញ​ពី​ប្រទេស​ទាំង​១០​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​(លើក​លែង​ឥណ្ឌូណេស៊ី​ព្រោះ​ត្រូវ​លេង​ទល់​នឹង​ឥណ្ឌូណេស៊ី​ស្រាប់) ​នឹង​ត្រូវ​ដឹក​នាំ​ដោយ​គ្រូ​បង្វឹក​សញ្ជាតិ​ម៉ាឡេស៊ី​ Datuk K. Rajagobal ​គ្រូ​ជំនួយ​សញ្ជាតិ​ម៉ាឡេស៊ី Tan Cheng Hoe ​និង​អ្នកចាត់ការ​ក្រុម​ Dato Hamidin Bin Haji Mohd Amin ដែល​ជា​ជនជាតិ​ម៉ាឡេស៊ី​ដែរ។​
ហុង ផេង​ ​ក្រហម​​​កំពុង​ដណ្ដើម​បាល់
ប្រធាន​ក្រុម​ជម្រើស​ជាតិ​សិង្ហបុរី Shahril Ishak ដែល​ជា​ជយលាភី​កីឡាករ​លេង​ល្អ​ជាង​គេ​បំផុត​​នៅ​ AFF Suzuki Cup ឆ្នាំ​២០១២ ​និង​​ខ្សែ​ប្រយុទ្ធ​អន្តរជាតិ​ថៃ ​Teerasil Dangda ​ម្ចាស់​ស្បែក​ជើង​មាស Suzuki Cup 2012 ​នឹង​ធ្វើ​ជា​ប្រធាន​ក្រុម​ដឹក​នាំ​ការ​ប្រកួត​លើ​ទីលាន។
​លោក ​Rajagobal ​​ដែល​​នាំ​ម៉ាឡេស៊ី​លើក​ពាន​ Suzuki Cup 2010 ​និយាយ​ថា​៖ “ពួក​យើង​គ្មាន​ពេល​ច្រើន​ទេ ប៉ុន្តែ​ក្នុង​នាម​ខ្លួន​ជា​កីឡាករ​អាជីព​ខ្ញុំ​ជឿជាក់​ថា​កីឡាករ​ទាំង​អស់​នឹង​ត្រៀម​ខ្លួន​រួចរាល់​ទាន់​ការ​ប្រកួត។ ​ការ​ប្រកួត​នេះ​គឺ​លើស​ពី​ការ​ប្រកួត​មិត្តភាព​ធម្មតា​ហើយ​អ្វី​ដែល​សំខាន់​គឺ​យើង​ផ្ដល់​ការ​កម្សាន្ត​ដ៏​រីករាយ​មួយ​ដល់​អ្នក​គាំទ្រ។ តែ​អ្វី​ដែល​សំខាន់​ជាង​គេ​បំផុត​នោះ​គឺ​ការ​រៃ​អង្គាស​ជំនួយ​ដើម្បី​ជួយ​ជន​រងគ្រោះ​ដោយ​ព្យុះ​ហៃយ៉ាន”។​
ឈិន ឈឿន ក្រហម​ ខាង​ឆ្វេង
ទន្ទឹម​នឹង​សមត្ថភាព​ខ្សែ​ប្រយុទ្ធ​សុទ្ធ​តែ​ឆ្នើម​ៗ​​ដូច​ជា ​Le Cong Vinh ​របស់​វៀតណាម ​Dangda របស់​ថៃ និង Visay Phaphouvanin របស់​ឡាវ​ហើយ​នោះ​ ​អតីត​គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​ម៉ាឡេស៊ី​លោក​ Rajagobal ​ក៏​មាន​ខ្សែ​ការពារ​ល្អ​ៗ​ច្រើន​ដែរ​ដូច​ជា​អតីត​ប្រធាន​ក្រុម​ជម្រើស​ជាតិ​ហ្វីលីពីន Alex Borromeo, ប្រធាន​ក្រុម​ជម្រើស​ជាតិ​ម៉ាឡេស៊ី​ Mohamad Aidil Zafuan Abdul Radzak, Niweat Siriwong ​របស់​ថៃ​និង​ ហុង ផេង ​របស់​កម្ពុជា​ដែល​ទើប​ត្រូវ​បាន​លោក​ Lee Tae Hoon ​ជ្រើស​រើស​ចូល​បញ្ជី​ជម្រើស​ជាតិ​ថ្មី​ៗ​នេះ។​
សម្រាប់​តួនាទី​បម្រើ​​មាន​កីឡាករ​ឆ្នើម​ៗ​ប្រចាំ​តំបន់​ដូច​ជា​ Shahril របស់​សិង្ហបុរី Datsakorn Thonglao របស់​ថៃ ឈិន ឈឿន របស់​កម្ពុជា Naing Linoo របស់​មីយ៉ាន់ម៉ា Nguyen Van Quyet របស់​វៀតណាម ​និង​ Safiq Rahim របស់​ម៉ាឡេស៊ី ខណៈ​អ្នកចាំទី​មាន​២​នាក់​គឺ​ Soukthavy Soundala ​របស់​ឡាវ ​និង​ Hassan Bin Abdullah Sunny ​របស់​សិង្ហបុរី។​
បញ្ជី​ឈ្មោះ​កីឡាករ​និង​គ្រូ​បង្វឹក ASEAN ALL-STARS
មន្ត្រី​ដឹក​នាំ​ការ​ប្រកួត​
DATO’ HAMIDIN BIN HAJI MOHD AMIN អ្នកចាត់ការ​ក្រុម​ (ម៉ាឡេស៊ី)
DATUK K. RAJAGOBAL ​គ្រូ​បង្គោល​ (ម៉ាឡេស៊ី)
TAN CHENG HOE គ្រូ​ជំនួយ​ (ម៉ាឡេស៊ី)
កីឡាករ​
អ្នកចាំទី ៖
HASSAN BIN ABDULLAH SUNNY (សិង្ហបុរី)
SOUKTHAVY SOUNDALA (ឡាវ)
ខ្សែការពារ
AZRI ZAHARI (ប្រ៊ុយណេ)
HONG PHENG ​(កម្ពុជា)
MAHALLI BIN JASULI (ម៉ាឡេស៊ី)
THEIN THAN WIN (មីយ៉ាន់ម៉ា)
MOHAMAD AIDIL ZAFUAN BIN ABDUL RADZAK  (ម៉ាឡេស៊ី)
ALEXANDER CHARLES LUIS BORROMEO (ហ្វីលីពីន)
NIWEAT SIRIWONG (ថៃ)
ADELINO TRINDADE C. M. OLIVEIRA ​(ទីម័រ)
TRUONG DINH LUAT (វៀតណាម)
ខ្សែបម្រើ
CHHIN CHHOEUN ​ (កម្ពុជា)
SAFIQ BIN RAHIN (ម៉ាឡេស៊ី)
NAING LINOO (មីយ៉ាន់ម៉ា)
HARISS S/O HARUN (សិង្ហបុរី)
MOHAMMAD SHAHRIL BIN ISHAK (សិង្ហបុរី)
DATSAKORN THONGLAO (ថៃ)
NGUYEN VAN QUYET (វៀតណាម)
ខ្សែ​ប្រយុទ្ធ
VISAY PHAPHOUVANIN (ឡាវ)
IAN BAYONA ARANETA (ហ្វីលីពីន)
TEERASIL DANGDA (ថៃ)
LE CONG VINH ខ្សែ​ប្រយុទ្ធ (វៀតណាម)